CAMBO REPORT

Popup Advertising5 seconds

CEO របស់ Honor បាន​បង្ហើប​ថា Honor Band 5 នឹង​បន្ថែម​មុខងារ​ពិនិត្យ​កម្រិត​អុកស៊ីសែន​ក្នុង​ឈាម

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នាឡិកាឆ្លាតវៃ Honor Band 4 ចេញកាលពីឆ្នាំមុន គឺទទួលបានជោគជ័យ នៅលើទីផ្សារជាច្រើន ហើយមិនយូរទៀតនោះទេ យើងនឹងអាចឃើញមាន Honor Band 5 ប្រកាសចេញជាផ្លូវការ ដែរហើយ។ នេះបើយោងតាមលោក George Zhao ដែលជានាយកប្រតិបត្តិ Honor បានបង្ហើបអំពីខ្សែដៃឆ្លាតវៃ ជំនាន់ក្រោយរបស់ខ្លួន តាមរយៈកម្មវិធីចិន Weibo និងបង្ហាញឲ្យដឹងមុនថា បានបន្ថែមនូវមុខងារ ដ៏សំខាន់ថ្មីៗថែមទៀតផង។

នាពេលខាងមុខនេះ នាឡិកាឆ្លាតវៃ Honor Band 5 នឹងបានភ្ជាប់មកជាមួយ លក្ខណៈពិសេសៗ សម្រាប់តាមដានសុខភាពដូចជា ម៉ូនីទ័របង្ហាញអំពីកម្រិត អុកស៊ីសែនក្នុងឈាម និងអាចពិនិត្យដឹងថា អ្នកប្រើប្រាស់កំពុង ស្ថិតក្នុង សភាពអស់កម្លាំង ឬក៏អត់ផងដែរ។ លើសពីនេះទៅទៀត វាក៏មានមុខងារពិនិត្យឃើញ អាការៈវិលមុខប្រភេទ Hypoxemia ដែលជាជំងឺបណ្ដាលមកពី អុកស៊ីសែនមិនអាច បំពេញតាមតម្រូវការ របស់រាងកាយលោកអ្នក។ ប្រសិនបើលោកអ្នក ជួបនូវជំងឺដូចនេះ នោះវានឹងអាចផ្ដល់ ផលប៉ះពាល់ដល់ បេះដូងឬសួតរបស់អ្នក ហើយនាឡិកាឆ្លាតវៃ Honor Band 5 នឹងអាចជួយពិនិត្យរកថា លោកអ្នកមានផ្ទុកជំងឹនេះ ឬមួយក៏អត់ថែមទៀតផង។ ចំណែកឯការឌីហ្សាញ របស់នាឡិកាឆ្លាតវៃ ជំនាន់ទីប្រាំនេះ គឺហាក់បីដូចជា មានរូបរាងដូចគ្នាច្រើន បើប្រៀបធៀបទៅនឹង Honor Band 4 និងនៅរក្សាអេក្រង់ ពណ៌ដដែល។

កាលពីក្នុងឆ្នាំមុន ខ្សែដៃឆ្លាតវៃ Honor Band 4 ត្រូវបានប្រកាសចេញ ជាផ្លូវការនៅខែកញ្ញា ដូច្នេះវាសមហេតុផលណាស់ ប្រសិនបើយើងឃើញ នាឡិកាឆ្លាតវៃ Honor Band 5 ដាក់បង្ហាញជាផ្លូវការ នៅខែដដែល ក្នុងឆ្នាំ 2019 នេះ។ យើងអាចនឹងតម្រូវឲ្យ រង់ចាំបន្ដិចបន្ដួចសិន រហូតទាល់តែអាច រកជាវមកប្រើបាន ពីព្រោះកាលពីពេលមុនៗមក Honor តែងតែចេញលក់ក្នុង ទីផ្សារចិនជាមុនសិន ហើយបានចេញលក់ លើទីផ្សារសកលដទៃទៀត។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: Tech Radar Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ