CAMBO REPORT

Popup Advertising5 seconds

Hongmeng OS អាច​នឹង​មាន​ល្បឿន​លឿន​ជាង Android ទៅ​ទៀត នេះ​បើ​តាម​សម្តី CEO របស់ Huawei

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីប៉ុន្មានខែមុនក្រុមហ៊ុនធំៗនៅក្នុងសហរដ្ឋអាមេរិកជាច្រើន បានបញ្ឈប់អជ្ញាប័ណ្ណក្នុងការលក់ផលិផលរបស់ខ្លួន ទៅឲ្យក្រុមហ៊ុន Huawei ដោយសារតែក្រុមហ៊ុនយក្ស របស់ចិនមួយនេះ ត្រូវរដ្ឋាភិបាលរបស់អាមេរិក ដាក់ចូលទៅក្នុងបញ្ជីខ្មៅ នៃក្រសួងពាណិជ្ជកម្ម របស់ខ្លួន។ មួយវិញទៀត កាលពីចុងខែមិថុនាកន្លងទៅ បញ្ហាទាំងនោះ មានលក្ខណៈធូរស្រាលឡើងវិញ ដោយសារតែមានការចចារ ត្រូវគ្នារវាងភាគីទាំងសងខាង។

នៅក្នុងការចចារត្រូវគ្នាវិញនេះ មានន័យថា Huawei នៅតែអាចសហការជាមួយ ក្រុមហ៊ុនអាមេរិកបានដដែល ដូច្នេះក្រុមហ៊ុនចិនមួយនេះ នៅតែទទួលបានអជ្ញាប័ណ្ណ ពីក្រុមហ៊ុនអាមេរិកបន្តទៀត ជាពិសេសគឺ Google តែម្តង ដោយ Huawei នៅតែអាចបំពាក់ Android OS ទៅលើផលិតផលខ្លួន បានដដែល។ បើទោះជាអញ្ចឹងមែន ក៏ដោយ Huawei នៅតែបន្តទៅលើការអភិវឌ្ឍន៍ OS ថ្មីរបស់ខ្លួនដដែល ព្រោះថារឿងរ៉ាវនៅថ្ងៃមុខ គឺមិនអាចមើលឃើញឡើយ។

ទៅលើប្រព័ន្ធប្រតិបត្តិការថ្មី ដែលមានឈ្មោះថា Hong Meng OS លោក Ren Zhengfei ដែលជា CEO បានបង្ហាញទៅទស្សនាវដ្ដី Le Point របស់បារាំងថា OS ថ្មីនេះ អាចនឹងមានល្បឿនលឿនជាង Android រហូតដល់ 60% ហើយវាក៏មានការរចនាកាន់តែពិសេស សម្រាប់ការភ្ជាប់ទៅកាន់ ឧបករណ៍ដទៃទៀតដូចជា ទូរសព្ទ រថយន្ត ព្រមទាំងឧបករណ៍ ផ្សេងៗទៀតផងដែរ។ មួយវិញទៀត អ្វីដែល Hong Meng OS ខ្វះខាតនោះគឺ ឃ្លាំងកម្មវិធី ដោយសារពេលនេះ AppGallery របស់ Huawei នៅមិនទាន់មានភាពប្រសើរឡើងនោះទេ ដោយសារវាមិនសូវមានកម្មវិធីច្រើន សម្បូរបែបដូច Play Store ឬ App Store ឡើយ។

លោកក៏បានបន្ថែម ដោយសំដៅទៅលើ Microsoft Windows និង Android OS ថា នៅពេលដែល OS ទាំងពីរនេះ លែងឲ្យបំពាក់នៅលើផលិតផលរបស់ខ្លួន នោះគម្រោង B ដែលជាគម្រោង ក្នុងការប្រើប្រាស់ OS ផ្ទាល់ខ្លួន នឹងត្រូវដំណើរការ។ គួរបញ្ជាក់ថា សព្វថ្ងៃនេះ Huawei បានប្រើបន្ទៈឈីបផ្ទាល់ខ្លួន រួចហើយដែរ ឈ្មោះថា Kirin ដែលវាត្រូវបំពាក់ នៅលើ កំពូលស្មាតហ្វូនរបស់ខ្លួន មានកម្លាំងខ្លាំង វៃឆ្លាត អាចប្រជែងជាមួយដៃគូដទៃទៀតបាន។ 

ដូច្នេះហើយពេលនេះ Huawei នៅតែប្រើប្រព័ន្ធប្រតិបត្តិការ Android បានដូចដើម ប៉ុន្តែបើសិនថ្ងៃណាមួយបញ្ហាដដែល បានកើតឡើង  នោះក្រុមហ៊ុនយក្សចិនមួយនេះ ប្រហែលជាអាចប្រើប្រាស់ OS ថ្មីរបស់ខ្លួន ដើម្បីប្រកួតប្រជែង លើទីផ្សារបន្តទៀត។ ខ្ញុំគិតថាល្អម្យ៉ាងដែរបើសិនជា Huawei ប្រើប្រាស់ប្រព័ន្ធ ប្រតិបត្តិការផ្ទាល់ខ្លួន ព្រោះថាយើងកាន់តែមាន ជម្រើសច្រើន ក្នុងការប្រើប្រាស់ ហើយម្យ៉ាងទៀត ស៊េរីក្រោយតែងតែល្អ ជាងសេរីមុន ដើម្បីទាក់ចិត្តអតិថិជនឲ្យងាកមកមើល ផលិតផលរបស់ខ្លួន។ អញ្ចឹង តើអ្នកណាខ្លះគិតដូចខ្ញុំ ហើយអ្នកណាខ្លះទៀត គិតផ្ទុយពីខ្ញុំ? អាចប្រាប់បាន នៅខាងក្រោមនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: CNet Tag: Lifestyle