CAMBO REPORT

Popup Advertising5 seconds

ជនជាតិចិនសញ្ជាតិអាមេរិចម្នាក់ ប្រឈមនឹង​ការ​ជាប់គុក 219 ឆ្នាំ​ពី​បទ​លួច​បច្ចេក​វិទ្យា​ឈីប​មីស៊ីល​របស់​អាមេរិច​ទៅ​អោយ​ចិន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីពេលថ្មីៗនេះ យើងឃើញថាចាប់ផ្តើមមាន ភាពធូស្រាលនៃសម្ពាធ របស់រដ្ឋាភិបាលលោកត្រាំ ទៅលើក្រុមហ៊ុនចិនអ្នកអាចគិតថា ព្យុះកំពុងរៀបនឹងស្ងប់តែតាមពិតវា ជិតមានព្យុះកាន់តែធំ ទៅវិញទេ។ ស្របគ្នានេះដែរមាន ប្រភពពត៌មានក្រៅប្រទេស ទើបតែចុះផ្សាយថា មានជនជាតិចិន សញ្ជាតិអាមេរិចម្នាក់ បានធ្វើការលួចយកនូវបច្ចេក​វិទ្យា​ឈីប សម្ងាត់របស់អាមេរិច រួចផ្ញើរទៅក្រុមហ៊ុនមួយ នៅឯប្រទេសចិន។ ខណៈនេះសំណុំរឿងរបស់បុរសខាងលើ កំពុងស្ថិតក្នុងការជុំនំជុំរះ ដែលគាត់អាចប្រឈម នឹងការកាត់​ទោស​អោយ ជាប់គុកដល់ទៅ 219 ឆ្នាំឯណោះ។

 

 

បុរសខាងលើគឺលោក Yi-Chi Shih អាយុ 64 ឆ្នាំ ជាជនជាតិចិន និងមានសញ្ជាតិអាមេរិច គាត់ធ្លាប់ជា ប្រធាននៃក្រុមហ៊ុនមួយនៅ ឯប្រទេសចិនហើយ បច្ចុប្បន្នគាត់ជាសាស្ត្រា​ចារ្យម្នាក់ នៅឯសកលវិទ្យាល័យ University of California ។

 

 

បុរសរូបនេះត្រូវបានគេរកឃើញថា បានប្រព្រឹត្តបទល្មើសដល់ទៅ 18 ករណីរាប់ទាំងបទល្មើស នៃការ ឆរបោក (ទំនិញគេចពន្ធ) ថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះគេរកឃើញ រួមទាំងការលួចយកនូវគម្រូបច្ចេកវិទ្យា ឈីបមីស៊ីលរបស់សហរដ្ឋអាមេរិច ថែមទៀត។ តាមការអះអាងបុរសខាងលើបានសហការជាមួយ ជនផ្សំគំនិតផ្សេងទៀត ដើម្បីលួចយកនូវគម្រូនេះ ហើយផ្ញើរទៅអោយក្រុមហ៊ុនមួយនៅឯ ប្រទេសចិនដែលគាត់ធ្លាប់ ធ្វើជាប្រធាននោះ។ ប្រភពដដែលបានបន្តថា បុរសរូបនេះជា វិស្វ័ករផ្នែកអគ្គិសនី គាត់​បាន​ប្រើជំនាញរបស់ខ្លួន ធ្វើការលួចយកឯកសារទាំងនោះ រួចបញ្ជូនទៅប្រទេសចិន។ សម្រាប់បច្ចេក វិទ្យា​ខាងលើ គឺជាបច្ចេកវិទ្យាសម្ខាត់ របស់សហរដ្ឋអាមេរិច ដែលគេមានប្រើសម្រាប់​បំពាក់ នៅប្រព័ន្ទការពារមីស៊ីន យន្តហោះប្រតិកម្មប្រដាប់ដោយ មីស៊ីល និង បច្ចេកវិទ្យាជាច្រើន ដែលទាក់ទងនឹងមីស៊ីលផងដែរ។ ចំពោះការស៊ូក្តីនេះដែរ ខាងមេធាវីការពារ​ចុង​ចោទ បានលើកឡើងថាកូនក្តីរបស់លោក បានសម្រេចនូវកិច្ចការ ស្រាវជា្រវនូវបច្ចេកវិទ្យានេះ ដោយខ្លួនឯងផ្ទាល់ពោល គឺពុំបានលួចបន្លំអ្វីឡើយ។

 

 

គួរបញ្ជាក់ថាខាងលើនេះ គ្រាន់តែជាបទចោទប្រកាន់ ពីសំណាក់តុលាកា និងគណៈវិនិច្ឆ័យ នៃតុលាការសហរដ្ឋអាមេរិច ហើយការសម្រេចក្តីទៅជាយ៉ាងណា និងត្រូវកាត់ទោសគាត់ ថាបានប្រព្រឹត្តបទល្មើស ដែរឫក៏អត់នោះ នៅមិនទាន់មាននៅឡើយទេ ព្រោះ​ការ​ស៊ូក្តី​នៅមិនទាន់ចប់។ សរុបមកនេះគ្រាន់តែជាការ កាត់ទោសដែលមិនទាន់សម្រេច ហេតុនេះបទចោទប្រកាន់ ដែលបានរៀបរាប់ខាងលើ អាចនឹងមិនសម្រេចក៏ថាបានដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: Lifestyle