CAMBO REPORT

Popup Advertising5 seconds

កូន​បាស​បំពង​សម្លេង​ឥត​ខ្សែ​ជំនាន់​ថ្មី​របស់ Xiaomi ទើបត្រូវបានគេប្រទះឃើញ អាច​ប្រើប៊្លូធូស​ជំនាន់ 5.0 ទៀតផង

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បច្ចុប្បន្ននេះ វិស័យបច្ចេកវិទ្យាកាន់តែរីកចម្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ពិតណាស់វាមានសំទុះលឿនបាន ក៏ដោយសារមានក្រុមហ៊ុនបច្ចេកវិទ្យា ជាច្រើនប្រកួតប្រជែងគ្នា ជាហេតុធ្វើឲ្យ របកគំហើញថ្មីៗ ចេះតែកើតមានឡើងតាមហ្នឹងដែរ។ ដោយឡែក ប៉ុន្មានឆ្នាំចុងក្រោយនេះយើងឃើញថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួន គឺមានដើមកំណើតមកពី ប្រទេសចិន ហើយពួកគេ ក៏ទទួលបានការគាំទ្រច្រើនផងដែរ ពីសំណាក់អ្នកប្រើប្រាស់ មិនថាតែនៅស្រុកយើងឡើយ។

ជាក់ស្តែង Xiaomi គឺជាក្រុមហ៊ុនបច្ចេកវិទ្យាមួយ ក្នុងចំណោមក្រុមហ៊ុនជាច្រើនទៀត មានប្រភព មកពីប្រទេសចិន ដែលយើងធ្លាប់បានឃើញហើយ ពីផលិតផល របស់ពួកគេដូចជា ទូរសព្ទ នាឡិកាឆ្លាតវៃ កាសស្ដាប់ ឧបករណ៍បំពងសម្លេង (Speaker) និងផលិតផល ជាច្រើនទៀត។ ក្នុងថ្ងៃនេះ មានពត៌មានបែកធ្លាយមួយ ដែលនិយាយពី Speaker ប៊្លូធូសជំនាន់ថ្មីរបស់ Xiaomi មានឈ្មោះថា Mi Outdoor Bluetooth Speaker ដែលត្រូវបានបង្ហាញ ដោយវេបសាយ Bluetooth SIG។

Speaker ដែលមានយីហោ Mi មួយនេះ អាចនឹងមានការរចនាឡើង ប្រកបដោយភាពរឹងមាំ មានអាវក្រោះការពារទឹក កម្រិតខ្ពស់ កាន់តែពិសេស វាអាចបំពាក់មកជាមួយ ប៊្លូធូសជំនាន់ថ្មី 5.0 ដែលធ្វើឲ្យការភ្ជាប់ ពីឧបករណ៍របស់អ្នក ទៅកាន់ Speaker នេះកាន់តែរហ័ស ព្រមទាំងគ្មានភាពរអាក់ររអួល ទោះស្ថិតក្នុងរយៈចម្ងាយឆ្ងាយ ក៏ដោយ។ ចំពោះកាលបរិច្ឆេទ ដែលត្រូវចេញ គឺយើងមិនទាន់ដឹងច្បាស់ដូចគ្នា ប៉ុន្តែអាចដឹងត្រឹមថា ក្នុងពេលឆាប់ៗ ខាងមុខនេះ។

ដូច្នេះហើយ នេះជាលក្ខណៈត្រួសៗរបស់ Mi Outdoor Bluetooth Speaker ដែលស្ថិតក្នុងទម្រង់ជា ព័ត៌មានលេចធ្លាយសិនប៉ុណ្ណោះ ហើយបើសិន វាពិតមែននោះ អញ្ចឹងខ្ញុំគិតថា វានឹងក្លាយជាប្រដាប់បំពងសម្លេងមួយ ដែលមានសមត្ថភាពល្អ ក្នុងការតភ្ជាប់ ទៅកាន់ឧបករណ៍ដទៃទៀត ព្រមទាំងអាចមានភាពធន់ ក្នុងការប្រើប្រាស់ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: Gizmo China Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ