CAMBO REPORT

Popup Advertising5 seconds

Apple សាក​ល្បង​មុខ​ងារ​សម្រាប់​ចូលទៅ iCloud ដោយ​ប្រើ Face ID ឫ Touch ID តាម​យៈ Safari

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

iCloud គឺជាឃ្លាំងដ៏សំខាន់របស់ អ្នកប្រើ iDevice ទាំងអស់ហើយមនុស្សភាគច្រើនគឺ មានគណៈនី iCloud ស្ទើរគ្រប់គ្នា សូម្បីខ្ញុំក៏មានដូចគ្នា ហើយមានដល់ទៅពីរថែមទៀត។ បែបនេះនៅ​ពេល​ត្រូវ​ការចូល ទៅកាន់គណៈនីនោះ គឹតម្រូវអោយធ្វើការវាយ បញ្ចូលនូវអាសយដ្ឋានអ៊ីមែល និង ពាក្យសម្ខាត់ពិតជាស៊ាំញ៉ាំមែនទែន។ ហេតុនេះទើបលោក Cook ត្រៀមនឹងបញ្ចេញមុខងារថ្មី ដើម្បីជួយដោះស្រាយបញ្ហានេះ នៅលើ OS ថ្មីសម្រាប់ iDevice មានដូចជា iPhone, iPad និង Mac!

 

 

ក្រុមហ៊ុនលោក Cook ទើបតែបញ្ចេញនូវ កំណែអាប់ដេតសាកល្បង សម្រាប់ប្រព័ន្ធប្រតិបត្តិការ នៅលើ iPhone ,iPad និង Mac ។ ស្របគ្នានេះពួកគេក៏ទើបតែ ចេញអោយសាកល្បង នូវមុខងារជំនួយក្នុងការ ចូលទៅកាន់គណៈនី iCloud ជាមួយនឹងរបៀបថ្មីដែល កាន់តែមានភាពងាយស្រួលដោយប្រើ Face ID និង Touch ID តែប៉ុណ្ណោះ ។ ប៉ុន្តែសម្រាប់អ្នកដែល មានសិទ្ធិអាចធ្វើការ តេស្តសាកល្បងនូវមុខងារថ្មីនេះ មានសម្រាប់តែអ្នកប្រើដែលបាន អាប់ដេតទៅ OS ជំនាន់សាកល្បងចុងក្រោយប៉ុណ្ណោះ។ មុខងារថ្មីនេះវាជាផ្នែកមួយនៃមុខងារ Sign in with Apple ដែលទើបតែត្រូវបង្ហាញ កាលពីមួយរយៈមុន។ ចំពោះដំណើរការរបស់វាគឺ ងាយៗដោយនៅពេលដែល អ្នកធ្វើការចូលទៅកាន់ iCloud តាមរយៈ Safari វានឹងលោតទៅកាន់ មុខងារជំនួយនោះ ជំនួស​ឱ្យការ​វាយ​ពាក្យ​សម្ចាត់ ដោយ​យើង​ត្រូវ​ធ្វើការចូលដោយប្រើ មុខងារ Face ID ឫ Touch ID ។ ពោលសម្រាប់ iPhone និង iPad វាតម្រូវឱ្យយើងចូលដោយ ប្រើមុខងារសម្គាល់មុខ ឫ Face ID រីឯនៅលើ Mac វិញវាតម្រូវឱ្យយើងប្រើ Touch ID ។ គួរបញ្ជាក់ថាដើម្បីអាចដំណើរការ មុខងារថ្មីខាងលើនេះបាន អ្នកត្រូវបា្រកដថា iDevice របស់អ្នករត់ដោយ iOS 13 សម្រាប់ iPhone ,iPadOS 13 សម្រាប់ iPad និង macOS Catalina ដែលស្ថិតនៅជាវើសិនសាកល្បងនោះ ទើបមានសិទ្ធិ។ ប្រសិនបើ iDevice របស់អ្នករត់ក្នុងវើសិនថ្មី ដូចបានបញ្ជាក់ខាងលើហើយ នៅតែមិនឃើញមុខងារនេះដំណើរការ អ្នកក៏អាចចូលទៅកាន់តំណរភ្ជាប់ beta.icloud.com ដើម្បីសាកល្បងក៏បានដែរ។

 

 

ត្បិតថាវាមិនឡូយអស្ចារ្យ តែវាមិនអន់ទេពោល គឺវាអាចជួយសម្រួលដល់អ្នកដែល មានគណៈនីច្រើនដូចជា ខ្ញុំមិនពិបាកចាំ Password ច្រើនពេកនាំអោយតែ ក្រញាញ់ខួរ ពិសេសវាកាន់តែរហ័ស មិនចាំបាច់ត្រូវការមុខងារ Two-factor confirmation អ្វីឡើយ និង កាន់តែមានសុវត្ថិភាព ថែមមួយកម្រិតទៀត។ សម្រាប់មុខងារថ្មីនេះ តាមការប៉ាន់ស្មានវាចេញ អោយប្រើជាផ្លូវការនៅពេលដែល OS ថ្មីរបស់ Apple ចេញជាវើសិនផ្លូវការគឺចេញ  ព្រមជាមួយគ្នាតែម្តង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: 9to5 Mac Tag: Lifestyle