CAMBO REPORT

Popup Advertising5 seconds

Google បាន​បន្ថែម​មុខងារ​ថ្មី សម្រាប់​បញ្ជា​សម្លេង​តន្ដ្រី​នៅ​លើ​របា Toolbar ក្នុង​កម្មវិធី Chrome!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

រយៈពេលប៉ុន្មានខែក្រោយមកនេះ Google គឺហាក់បីដូចជា មានគម្រោងចង់កែលម្អ បទពិសោធន៍ចាក់សម្លេង នៅលើកម្មវិធី Chrome របស់ខ្លួន ដោយបញ្ចូលនូវមុខងារថ្មី អាចឲ្យបញ្ជាសម្លេងតន្ដ្រី តាមរយៈក្ដារចុចបាន។ រហូតមកដល់ពេលថ្មីៗនេះ មុខងារថ្មីផ្សេងមួយទៀត ក៏បានបង្ហាញខ្លួនមក ដែលអនុញ្ញាតឲ្យអ្នកប្រើ បញ្ជាសម្លេងតន្ដ្រី និងថែមទាំងវីដេអូនានា នៅខាងលើរបា Toolbar ក្នុងកម្មវិធី Chrome ថែមទៀតផង។

ចំពោះមុខងារថ្មីមួយនេះ គឺមានសមត្ថភាពបញ្ជា សម្លេងឲ្យធ្វើការបញ្ឈប់ ឬចាក់សាឡើងវិញ និងដូចគ្នាសម្រាប់វីដេអូ ដោយមិនចាំបាច់ ចុចទៅលើបើក គេហទំព័រនោះឡើយ។ នាពេលបច្ចុប្បន្ននេះ Google បានបញ្ចេញឲ្យប្រើប្រាស់ហើយ តាមរយៈកម្មវិធី Chrome (Canary Edition) ដែលសម្រាប់តេស្ដសាកល្បង និងត្រូវបានរំពឹងទុកថា មកដល់កម្មវិធីដើម ក្នុងពេលឆាប់ៗខាងមុខនេះ។ ចំណែកឯគេហទំព័រ ដែលអាចដំណើរការ ជាមួយមុខងារនេះបាន គឺរួមមានដូចជា YouTube, Spotify និង Vimeo ហើយដោយសារតែ ទើបចេញថ្មីនៅឡើយ ដូច្នេះគេហទំព័រក្រៅពីនេះ នឹងអាចបញ្ចូលបន្ថែម នាពេលក្រោយៗទៀត។ ខណៈពេលដែល មុខងារថ្មីមួយនេះ ចេញជាសាធារណៈ នោះលោកអ្នកប្រាកដជា កាន់តែមានភាពងាយស្រួល ក្នុងការបិទសម្លេងអ្វីមួយ ឲ្យបានឆាប់រហ័ស។

ទោះបីជានាពេលឥឡូវនេះ មុខងារថ្មីមួយនេះ ប្រទះឃើញមានកំហុស (Bug) មួយចំនួនក៏ដោយ ប៉ុន្ដែលោកអ្នកអាច ទាញយកកម្មវិធី Google Canary មកដំឡើងសាកប្រើបាន ហើយបន្ទាប់មកគ្រាន់តែ ចូលទៅកាន់គេហទំព័រ“chrome: // flags / # global-media-controls” ដើម្បីធ្វើការបើក “Enable” នោះ នឹងអាចប្រើបានហើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: Tech Radar Tag: កម្មវិធី-ហ្គេម