CAMBO REPORT

Popup Advertising5 seconds

Sony បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នូវ កាស​ត្រចៀក​កំពូល​ជំនាន់​ថ្មី​របស់​ខ្លួន WF-1000XM3

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

លោកអ្នកប្រហែលជាស្គាល់ហើយ ពីគុណភាពនៃផលិតផលរបស់ Sony មិនថាជាទូរទស្សន៍ ទូរសព្ទ កាសស្ដាប់ និងផលិតផ្សេងៗជាច្រើន ដែលសុទ្ធតែមិនធ្វើឲ្យអ្នកប្រើខកបំណងឡើយ។ កាលពីពេលថ្មីៗនេះ Sony ក៏បានបង្ហាញពីកាសឥតខ្សែ ជំនាន់ថ្មីមួយម៉ូឌែលទៀតដែលមានឈ្មោះថា WF-1000XM3។

 

 

កាលពីឆ្នាំមុនក្រុមហ៊ុនជប៉ុនមួយនេះបានបង្ហាញពី earbuds របស់ខ្លួនដែលធ្វើបានយ៉ាងល្អក្នុងការរារាំងសម្លេងរំខានពីខាងក្រៅ និងធ្វើឲ្យការស្តាប់សម្លេង បានកាន់តែពិរោះរណ្តំ ហើយវាមានឈ្មោះថា WH-1000XM3។ កាលពីម្សិលមិញ Sony បានបង្ហាញពីកាសឥតខ្សែជំនាន់ថ្មីមានឈ្មោះថា WF-1000XM3 ដោយជំនាន់ក្រោយនេះកាន់តែធ្វើបានល្អជាងមុនទៅទៀត។

 

 

គួរបញ្ជាក់ថា WF-1000XM3 មានកម្រិត Audio Signal រហូតដល់ទៅ 24-bit ដែលធ្វើឲ្យគុណភាពសម្លេងកាន់តែច្បាស់ ជាពិសេសវាបានបំពាក់ Microphone ចំនួន 2 គ្រាប់​ដោយ​ធ្វើការនាំយកសម្លេងពីខាងក្រៅចូលទៅក្នុង Processor(QN1e) ដើម្បី​លុប​ចោល​នូវសម្លេងរំខានបានយ៉ាងល្អ។ លើសពីនេះទៅទៀត វាក៏អាចឲ្យអ្នកកំណត់លក្ខណៈ មួយចំនួនបន្ថែម ដោយប្រើកម្មវិធី Sony Headphones Connect ដូចជាអ្នកអាចកែតម្រូវកម្រិត នៃការស្ដាប់ឮសម្លេងពីខាងក្រៅបានផងដែរ។ ចំពោះថាមពលថ្ម នៅលើប្រអប់របស់វាវិញគឺ អាចប្រើប្រាស់បានរយៈពេល 24ម៉ោង ហើយទៅលើថាមពលថ្មរបស់កាស អាចកំដរអ្នកបាន 6ម៉ោង។ ចំណែកលក្ខណៈដែល កាសត្រចៀកមួយនេះស្រដៀងទៅនិង AirPods របស់ Apple នោះគឺវាប្រើប្រាស់នូវបន្ទៈឈីបដែលអនុញ្ញាតឲ្យកាសទាំងពីរដំណើរការរួមគ្នា ក្នុងការភ្ជាប់ទៅកាន់ឧបករណ៍របស់អ្នក ដែលអាចធ្វើឲ្យការស្ដាប់ កាន់តែមានស្ថេរភាពល្អ។ 

 

 

អញ្ចឹង ទាំងនេះគឺជាលក្ខណៈសម្បត្តិ សំខាន់ៗនៃកាសឥតខ្សែជំនាន់ថ្មី របស់ Sony ហើយវាក៏បានដាក់ឲ្យ Pre-order ហើយដែរជាមួយតម្លៃ 299.99 ដុល្លារ (ពីផ្សារ Amazon)។ ដូច្នេះអ្នកដែលចាប់អារម្មណ៍ អាចឆែកមើលបាននៅក្នុងវេបសាយ Amazon។ សម្រាប់ខ្ញុំគិតថា វាពិតជាមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ឲ្យអ្នកដែលមានលុយសល់ច្រើន ទិញយកទៅប្រើប្រាស់ រីឯអ្នកដែលពុំមានលទ្ធភាព  គួររកមើលផលិតផលណា ដែលធូរថ្លៃជាងនេះទៅ ព្រោះវាអាចជួយអ្នកមិនឲ្យដាច់បាយ ដោយសារតែ ផលិតផលកាសមួយគូរ នេះជាយថាហេតុ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: Android Central Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ