CAMBO REPORT

Popup Advertising5 seconds

Samsung​ ទើបបញ្ចេញ​​ Galaxy​ Tab​ A​ 8.0​ (2019)​ មួយ​ម៉ូឌែល​ទៀត​ជាមួយ​ការ​បំពាក់ឈីប​ Snapdragon​ 429

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កន្លងទៅប្រហែលជា 4 ខែមកហើយ ដែល Samsung បានប្រកាសចេញ Galaxy Tab A 8.0 S Pen (2019) ជាផ្លូវការ ដោយបានដាក់លក់ លើទីផ្សារមួយចំនួន ដូចជា ចក្រភពអង់គ្លេស, កម្ពុជា, ថៃ, ម៉ាឡេស៊ី, ហ្វីលីពីន, សាំងហ្គាពួរ និងវៀតណាម ជាដើម ហើយចំពោះតម្លៃនៅ ប្រទេសកម្ពុជាយើងវិញ មានតម្លៃប្រមាណជា 295 ដុល្លារ ផងដែរ។ សម្រាប់ Galaxy Tab A 8.0 S Pen (2019) គឺមានកម្លាំងម៉ាស៊ីន លំដាប់មធ្យម ប៉ុណ្ណោះ ជាមួយការបំពាក់បន្ទះឈីប Exynos 7904 មានរ៉េមទំហំ 3GB និងថាមពលថ្មទំហំ 4200mAh។

 

 

ជាក់ស្ដែង ក្នុងពេលថ្មីៗនេះដែរ ក្រុមហ៊ុន Samsung បានបញ្ចេញ ថេប្លេតតម្លៃសមរម្យ ស្ថិតក្នុងត្រកូល Tab A មួយឌែលទៀតហើយ ដោយវាមានឈ្មោះហៅថា Galaxy Tab A 8.0 (2019) ដែលអាចប្រើប្រាស់ Wi-Fi និងស៊ីមបានទៀត។ ចំពោះ Galaxy Tab A ជំនាន់ក្រោយនេះ មានអេក្រង់ជាប្រភេទ TFT ទំហំ 8 អ៊ីញដូចជំនាន់មុនដែរ ប៉ុន្តែវាបានបន្ថយកម្រិតបង្ហាញរូបភាព មកត្រឹម 1280 x 800 ភិចសែល តែយ៉ាងណា Samsung ក៏បានជំនួសមកវិញ ដោយបានបំពាក់ថាមពលថ្ម ទំហំធំជាងជំនាន់មុន ដល់ទៅ 5100mAh និងត្រូវបានដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android Pie ជំនាន់ចុងក្រោយ អមមកជាមួយស្បែក Interface One UI ផងដែរ។ 

 

 

ងាកមកមើលផ្នែក កម្លាំងម៉ាស៊ីនវិញ វាត្រូវបានបំពាក់បន្ទះឈីប Snapdragon 429, មាន CPU ចំនួន 4 គ្រាប់ ជាប្រភេទ Cortex-A53 រត់បានល្បឿន 2.0GHz, មាន GPU Adreno 504, រ៉េមទំហំត្រឹម 2GB ជាមួយទំហំផ្ទុកក្នុងម៉ាស៊ីន 32GB និងអាចបន្ថែមមេម៉ូរីខាងក្រៅ បានដល់ទៅ 512GB។ ចំណែកឯផ្នែកកាមេរ៉ា លើថេប្លេតមួយនេះ បានបំពាក់កាមេរ៉ាខាងក្រោយទំហំ 8 មេហ្គាភិចសែល និងកាមេរ៉ាមុខទំហំ 2 មេហ្គាភិចសែល។ លើសពីនេះទៅទៀត វាក៏បានភ្ជាប់មកជា មួយកញ្ចប់សេវាកម្ម YouTube Premium អោយប្រើប្រាស់ ដោយឥតគិតថ្លៃរយៈពេល 2 ខែ និង Free រយៈពេល 3ខែ ទៅលើការប្រើប្រាស់កម្មវិធីតន្រ្តី Spotify ទៀតផង។

 

 

និយាយរួមទៅ Galaxy Tab A 8.0 (2019) ជំនាន់ថ្មីនេះ នឹងត្រូវបានក្រុមហ៊ុន Samsung ដាក់លក់ជាផ្លូវ នៅពេលឆាប់ៗ ខាងមុខនេះហើយ ជាមួយជម្រើស 2 ពណ៌ សម្រាប់ការជ្រើសរើស រួមមានពណ៌ខ្មៅ និងពណ៌ប្រផេះ។ ចំពោះតម្លៃវិញ យើងនៅមិនទាន់ដឹងនៅឡើយទេ តែប្រហែលជាមានតម្លៃ ធូរថ្លៃជាងជំនាន់មុន ក៏អាចថាបាន។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: Gizmo China Tag: ថេប្លេត