CAMBO REPORT

Popup Advertising5 seconds

បន្ទាប់​ពីសេវាកម្ម​ Facebook​ ប្រទះ​ជួប​បញ្ហា​ ឥឡូវ​នេះ​មកដល់​ iCloud​ ក៏​បាន​ផ្អាក​ដំណើរការ​ដូចគ្នា​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នាពេលថ្មីៗនេះ Apple បានជួបប្រទះនូវបញ្ហាមួយ ដែលបានពាក់ព័ន្ធនឹង សេវាកម្មផ្ទុកទិន្នន័យ iCloud ដោយបានធ្វើឲ្យអ្នកប្រើប្រាស់ មិនអាចបើកគណនី របស់ពួកគេបាន ហើយរួមមានទាំង ទិន្នន័យរូបភាព, Email, ឯកសារបម្រុងទុក (Back Up), មុខងារ Find My Friends, សៀវភៅទូរសព្ទ (Contacts), ប្រតិទិន និងកម្មវិធីមួយចំនួនទៀត គឺសុទ្ធតែមិនអាច ដំណើរការជាមួយ iCloud បាន ផងដែរ។ លើសពីនេះទៅទៀត របាយការណ៍បង្ហាញថា សូម្បីតែនៅក្នុងហាង Apple Stores ក៏ប៉ះពាល់នូវបញ្ហានេះដែរ ដោយមិនអាចធ្វើការ ទូទាត់ទឹកប្រាក់បាន និងការបញ្ចេញវិក័យប័ត្រ ថែមទៀត។

 

 

បញ្ហាទាក់ទងទៅនឹង iCloud លើកនេះ គឺមានផលប៉ះពាល់ ចំពោះអ្នកប្រើប្រាស់ មួយចំនួនតែប៉ុណ្ណោះ ហើយមានអ្នកប្រើម្នាក់ បានព្យាយាមយក iPhone របស់គាត់ ទៅកាន់ហាង Apple Store ដើម្បីឲ្យធ្វើការជួសជុល ប៉ុន្ដែបុគ្គលិកបានប្រាប់វិញថា នេះគឺជាបញ្ហានៅលើពពក iCloud ស្ទើរតែទូទាំងប្រទេសឯណោះ។ ក្រៅពីនេះទៅទៀត Apple Pay ក៏បានទទួលរង ផលប៉ះពាល់ ផងដែរ ចំពោះអ្នកប្រើមួយចំនួន ដែលមិនអនុញ្ញាតឲ្យពួកគេ ដកលុយទិញអ្វី នោះឡើយ។ ខណៈពេលដែលមុខងារ Find My Friends និងមុខងារ Find My Phone មិនអាចដំណើរការបាន គឺបានធ្វើការអ្នកប្រើប្រាស់ មិនអាចស្វែងរកមិត្តភក្ដិ ឬគ្រួសាររបស់ពួក និងថែមទាំងមិនអាច ធ្វើការស្វែងរកទីតាំងដែល iPhone របស់ពួកបាត់ផងដែរ។ 

 

 

រហូតមកដល់ពេលនេះ ប្រព័ន្ធសេវាកម្ម iCloud គឺហាក់បីដូចជា ត្រឡប់មកដំណើរការ ដូចធម្មតាវិញហើយ ដោយត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ដោយឡែកសម្រាប់កម្មវិធី Reminders, កម្មវិធីប្រតិទិន និងសៀវភៅទូរសព្ទ ដូចជាកំពុងស្ថិតក្នុងការ ជួសជុលនៅឡើយទេ។ បញ្ហាទាក់ទង់នឹង iCloud នៅលើកនេះ គឺបានកើតមានឡើង បន្ទាប់ពីកម្មវិធី Facebook, WhatsApp និង Instagram បានជួបនូវបញ្ហា មុនគ្នាប៉ុន្មានថ្ងែ ដោយសុទ្ធតែស្ថិតនៅ ត្រង់ផ្នែកប្រព័ន្ធសេវាកម្ម មិនដំណើរការដូចគ្នាតែម្ដង។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: 9to5mac Tag: Lifestyle