CAMBO REPORT

Popup Advertising5 seconds

ចង់ក្លាយជាសមាជិកក្រុម របស់ខេមបូរីផត​មែនទេ? ឱកាសរបស់អ្នកបានមកដល់ហើយ!!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

វេបសាយបច្ចេកវិទ្យាខេមបូរីផត (www.cambo-report.com) ចាប់ផ្តើមបើកដំណើរការចាប់តាំងពីឆ្នាំ 2013 មកម៉្លេះ! យើងមានគោលដៅធំក្នុងការពង្រីក  និងពាំនាំយកចំណេះដឹងផ្នែកបច្ចេកវិទ្យាជាច្រើន មកផ្សព្វផ្សាយដល់ប្រជាជនកម្ពុជារបស់យើង។ ក្នុងមាតិកា របស់ខេមបូរីផតមានដូចជា វេបសាយបច្ចេកវិទ្យាគ្របដណ្តប់ ទៅលើផ្នែកធំៗជាច្រើន ដូចជាស្មាតហ្វូន ថេប្លេត នាឡិកាវៃឆ្លាត កាមេរ៉ា កុំព្យូទ័រ វិទ្យាសាស្ត្រ និងគន្លឹះនៃការប្រើប្រាស់ទូទៅ ទាក់ទងនឹងបច្ចេកវិទ្យាផងដែរ។

 

 

ក្រៅពីនេះ យើងក៏ជាអ្នកដែលបង្កើតវីដេអូពិពណ៌នា អំពីស្មាតហ្វូន ថេប្លេត និងឧបករណ៍អេឡិចត្រូនិចនានា ជាភាសាខ្មែរមុនដំបូងគេបំផុត ក្នុងប្រទេសកម្ពុជាយើងដែរ។ វីដេអូរបស់យើង មានទិសដៅផ្តល់ឲ្យអ្នកដែលទស្សនា ជាពិសេសបងប្អូនខ្មែររបស់យើង កាន់តែយល់ច្បាស់ ពីឧបករណ៍ដែលពួកគាត់ចាប់អារម្មណ៍ និងមានបំណងចង់ជាវ វាយកទៅប្រើប្រាស់ជាដើម ដែលវាក៏អាចជាចំណេះដឹងមួយផ្តល់ជូនពួកគាត់ទៀតផង។

 

 

អរគុណសម្រាប់ការគាំទ្ររបស់អ្នកទាំងអស់គ្នា ចាប់តាំងពីថ្ងៃទីមួយ រហូតមកដល់ថ្ងៃនេះ!! ក្រុមការងារយើង អាចឈរជើងបានដល់ថ្ងៃនេះ ក៏ដោយសារតែអ្នកទាំងអស់គ្នាដែរ និងកម្លាំងចិត្តដែលអ្នកទាំងអស់គ្នា បានផ្តល់ឲ្យពួកយើងដែរ។

 

ក្នុងទិសដៅថ្មី និងគម្រោងថ្មីនៃការអភិវឌ្ឍន៍ សម្រាប់ការនាំយកគុណភាព នៃចំណេះដឹងបច្ចេកវិទ្យា មកកាន់បងប្អូនខែ្មរយើង ឲ្យបានកាន់តែប្រសើរនោះ ពេលនេះក្រុមការងារ ខេមបូរីផត ត្រូវការជ្រើសរើសសមាជិកថ្មីៗជាច្រើននាក់ មកចូលរួមសហការ និងបំពេញការងារទៅលើ ផ្នែកមួយចំនួនជាមួយយើង។

 

 

1. ផ្នែកសរសេរព័ត៌មាន និងចូលរួមព្រឹត្តិការណ៍បច្ចេកវិទ្យានានានៅក្នុងស្រុក

 

2. ផ្នែកពិធីករ និងពិធីការនី​ (Cambo Programs)

 

3. ផ្នែកចាត់ចែងព័ត៌មាន និងបង្កើតមាតិកា (ទាមទារឲ្យមានបទពិសោធន៍ និងជំនាញក្នុងផ្នែកនេះ)

 

លក្ខខណ្ឌក្នុងការជ្រើសរើស: 

 

1. ផ្នែកសរសេរព័ត៌មាន

- មានចំណេះដឹងផ្នែកបច្ចេកវិទ្យា (ស្មាតហ្វូន ថេប្លេត កុំព្យូទ័រ..... និងកាមេរ៉ាជាដើម)

- មានចំណេះដឹងគ្រាន់បើផ្នែកភាសាអង់គ្លេស (និយាយ និង សរសេរ)

- យល់ដឹងច្បាស់ក្នុងការសរសេរអត្ថបទ ក្រមភាសាអត្ថបទ អក្ខរាវិរុទ្ធ

- ចេះប្រើប្រាស់កុំព្យូទ័របានល្អ

- មានចិត្តអំណត់អត់ធន់ និងអាចធ្វើការជាក្រុមបាន

 

2. ផ្នែកពិធីករ

- មានចំណេះដឹងផ្នែកបច្ចេកវិទ្យា (ស្មាតហ្វូន ថេប្លេត កុំព្យូទ័រ..... និងកាមេរ៉ាជាដើម)

- មានចំណេះដឹងគ្រាន់បើផ្នែកភាសាអង់គ្លេស (និយាយ និង សរសេរ)

- មានចរិតរួសរាយរាក់ទាក់ ពូកែនិយាយ និងអាចនិយាយនៅមុខកាមេរ៉ាបានល្អ

- ចេះប្រើប្រាស់កុំព្យូទ័រ

- មានចិត្តអំណត់អត់ធន់ និងអាចធ្វើការជាក្រុមបាន

 

3. ផ្នែកចាត់ចែងព័ត៌មាន និងមាតិកា (មានបទពិសោធន៍យ៉ាងតិចមួយឆ្នាំ)

- មានចំណេះដឹង និងយល់ច្បាស់ពីបច្ចេកវិទ្យានានា (ស្មាតហ្វូន ថេប្លេត កុំព្យូទ័រ..... និងកាមេរ៉ាជាដើម)

- មានចំណេះដឹងល្អខាងផ្នែកភាសាអង់គ្លេស (និយាយ និង សរសេរ)

- យល់ដឹងច្បាស់ក្នុងការសរសេរអត្ថបទ ក្រមភាសាអត្ថបទ អក្ខរាវិរុទ្ធ

- ចេះប្រើប្រាស់កុំព្យូទ័របានល្អ

- មានសមត្ថភាពក្នុងការបង្កើតមាតិកា ឬប្រធានបទថ្មីៗទាក់ទងនឹងបច្ចេកវិទ្យា

- មានសមត្ថភាព ទាំងការសរសេរ និងគ្រប់គ្រងអត្ថបទ

- មានចិត្តអំណត់អត់ធន់ និងអាចធ្វើការជាក្រុមបានល្អ

 

សូមប្រិយមិត្ត ឬបេក្ខភាព ដែលមានចំណាប់អារម្មណ៍ ក្នុងការចូលរួមជាមួយ ក្រុមការងារយើងអាច ផ្ញើប្រវត្តិរូបសង្ខេបរបស់អ្នក ទៅកាន់ Email: camborecruitment@gmail.com បាន! បេក្ខភាពដែលត្រូវបានជ្រើសរើសមក ធ្វើការសម្ភាសន៍ ក្រុមការងារយើងនឹង ធ្វើការទាក់ទងទៅវិញ។

 

បញ្ជាក់: ការទទួលពាក្យចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី 10 កក្កដា ឆ្នាំ 2019!!

 

សមត្ថភាពបណ្តុះ ចេញពីខ្លួនអ្នក ហើយអ្នកគួរតែ ព្យាយាមចាប់យកអ្វី ដែលអ្នកស្រឡាញ់។ ក្រុមការងារយើងរីករាយ ក្នុងការជួយបណ្តុះអ្វី ដែលអ្នកស្រឡាញ់នោះ ឲ្យកាន់តែល្អ តាមដែលអាចធ្វើទៅបាន!! កុំភ័យខ្លាច ក្នុងការបង្ហាញសមត្ថភាព និងកុំខ្លាចក្នុងការឈោងចាប់អ្វីដែល អ្នកស្រឡាញ់។ កុំខ្លាចនឹងដាក់ពាក្យ កុំខ្លាចថាចំណេះដឹង របស់អ្នកមិនដល់ សម្រាប់ក្លាយជាសមាជិករបស់ខេមបូរីផត។ ដំបូងបំផុត ពួកយើងពិតជាត្រូវការ អ្នកដែលមានចំណង់ចំណូលចិត្ត និងស្រឡាញ់បច្ចេកវិទ្យាយ៉ាងពិតប្រាកដ ក្នុងការចូលរួមជាមួយយើង។ ចាប់ផ្តើមពីជំហ៊ានដំបូង បើសិនជាអ្នកស្រឡាញ់ អ្នកត្រូវហ៊ានពុះពារ និងហ៊ានសាកល្បង។

 

ពួកយើងនឹងរង់ចាំទទួលប្រវត្តិរូបសង្ខេបរបស់អ្នក!!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: Cambo Report Tag: Lifestyle