CAMBO REPORT

Popup Advertising5 seconds

MSI​ ប្រារព្ធកម្មវិធី​ជួប​ជុំ​ហ្វេន​របស់​ខ្លួន​នៅ​អគារ​ CJCC​ ជាមួយ​ការតាំង​បង្ហាញ​ Laptop​ ស៊េរី​ថ្មីៗ​ មាន​ការ​ប្រកួត​ហ្គេម​ និង​ឆ្លើយ​សំណួរ​យក​រង្វាន់​ជា​ច្រើន​ថែម​ទៀត​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តភាពច្រើន ពិតជាបានស្គាល់ហើយថា MSI គឺជាម៉ាកសញ្ញាដ៏ធំមួយ នៅក្នុងចំណោមក្រុមហ៊ុនផលិតកុំព្យូទ័រ កំពូលដទៃទៀត ដែលនាំមុខគេ ទៅលើការផលិត Gaming Hardware មានដូចជា Gaming Laptop, Prestige Series, Motherboard, Graphic Card និង Monitor សម្រាប់ Gamer, Modders និង Overclockers។ ជាពិសេសនោះ MSI ក៏ទទួលបាន ការគាំទ្រយ៉ាងច្រើន ពីសំណាក់អ្នកប្រើប្រាស់ ជុំវិញពិភពលោក ផងដែរ។

 

 

យ៉ាងណា សម្រាប់នៅក្នុងថ្ងៃនេះ ក្រុមហ៊ុន MSI តំណាងនៅប្រទេសកម្ពុជា បានរៀបចំកម្មវិធី MSI Campus ដែលប្រារព្ធនៅអគារ CJCC ក្នុងបរិវេននៃសាលា IFL ដើម្បីជាការជួបជុំហ្វេនៗ របស់ខ្លួន។ លើសពីនេះ ខាង MSI ក៏មានធ្វើការដាក់តាំង បង្ហាញកុំព្យូទ័រស៊េរីថ្មីៗ ជាច្រើនម៉ូឌែល ផងដែរ រួមមានប្រភេទ Gaming សម្រាប់ Gamer និងប្រភេទ Prestige Series សម្រាប់ Content Creators។ ចំពោះម៉ូឌែលទាំងនោះ រួមមាន MSI GE75-Raider-9SE-666KH, MSI GS75 Stealth 9SE-406KH, MSI GP75-Leopard-9SD-667KH, MSI GL73-9SE-226KH, MSI GF63-Thin-9SC-270KH និង MSI PS42 Modern 8RA-070KH ជាដើម។ 

 

 

ក្នុងកម្មវិធីនេះ តំណាង MSI ក៏បានធ្វើការបង្ហាញពីលក្ខណៈសម្បត្តិលើ Laptop ស៊េរីថ្មីៗ និងណែនាំថា ម៉ូឌែលណា សាកសមជាមួយ Gamer និង Content Creators។ មិនតែប៉ុណ្ណោះ ថែមទាំងមានការឆ្លើយសំណួរ យករង្វាន់ និងលេងហ្គេម យករង្វាន់អនុស្សាវរីយ៍ / ថវិកាមួយចំនួន សម្រាប់អ្នកឈ្នះ ដែលបានចូលរួមកម្មវិធីនេះ ផងដែរ។ 

 

 

ជាចុងក្រោយ ខាងតំណាង MSI ក្នុងប្រទេសយើង បានបញ្ជាក់បន្ថែមថា រាល់ការជាវ Laptop របស់ MSI នោះ អ្នកនឹងទទួលបានការតម្លើង កម្មវីធីដែលមាន License ដោយឥតគិតថ្លៃ ថែមទៀត ហើយរយៈផុតកំណត់ គឺត្រឹមថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2019 ខាងមុខនេះ។ ដូច្នេះ នេះក៏ជាដំណឹងល្អមួយ សម្រាប់ប្រិយមិត្ត ដែលកំពុងមានបំណង ចង់ទិញ Laptop ម៉ាក MSI យកមកប្រើប្រាស់ និងជាពិសេស មានការធានា យ៉ាងត្រឹមត្រូវ ថែមទៀត។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: MSI Cambodia Tag: កុំព្យូទ័រ