CAMBO REPORT

Popup Advertising5 seconds

(SPONSOR NEWS) - សាមសុង​បង្កើត​កម្មវិធី​សង្គម “SAMSUNG ONE WEEK” ដើម្បី​ពង្រឹង​ភាព​វៃ​ឆ្លាត និង​ការ​អភិវឌ្ឍន៍​ដល់​កុមារ​កម្ពុជា!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នេះគឺជាកម្មវិធីសង្គមមួយ ដែលមានការចូលរួមពី បុគ្គលិកស្ម័គ្រចិត្តរបស់ក្រុមហ៊ុន សាមសុង ជាច្រើនរូបបានប្រព្រឹត្ត ទៅនៅសាលាមត្តេយ្យ ៨ មីនា ក្នុងរាជធានីភ្នំពេញរយៈពេល ១ សប្តាហ៍ចាប់ពីថ្ងៃទី ២៩ ខែមិថុនា ដល់ ៦ ខែកក្កដា ឆ្នាំ ២០១៩។

 

 

សកម្មភាពសំខាន់ៗក្នុងរយៈពេល ១ សប្តាហ៍នេះគឺផ្តោតទៅលើការពង្រឹង និងការអភិវឌ្ឍន៍បញ្ញារបស់កុមារ ដែលជម្រុញការគិតដល់ សិស្សានុសិស្សដែលមានអាយុ ៥ ដល់ ៧ ឆ្នាំ ឱ្យមានភាពកាន់វៃឆ្លាត។

 

 

កម្មវិធីនេះរៀបចំឡើង តាមបែបសិស្សមជ្ឈមណ្ឌល ឬ “Student-Centered” ជាមួយនឹងកម្មវិធីសិក្សាចំនួន ៧ ធ្វើយ៉ាងណាផ្តល់ជូននូវ “ការអភិវឌ្ឍន៍ផ្នែកបញ្ញា ដើម្បីបង្កើនភាព វៃឆ្លាតរបស់កុមារឱ្យកាន់តែប្រសើរឡើង”។ អ្វីដែលកាន់តែពិសេសនោះ គឺក្រុមហ៊ុន សាមសុង បានជ្រើសរើស សាលាមត្តេយ្យ ៨ មីនា ជាសាលាដ៏វៃឆ្លាត ឬ (Smart School) ដោយបានផ្តល់ជូន ថេប្លេត (Tablet) ដល់សាលា ដើម្បីឱ្យគណៈគ្រប់គ្រងអាចបន្តហ្វឹកហាត់ និងអភិវឌ្ឍន៍កម្មវិធីនេះ បន្ថែមទៀតទៅដល់ សិស្សានុសិស្សទាំងអស់ នៅពេលខាងមុខ ។

 

 

កម្មវិធីសង្គមមួយនេះមិនគ្រាន់ តែផ្តល់នូវអត្ថប្រយោជន៍ ដល់សិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អត្ថប្រយោជន៍ ជាច្រើនដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកផ្នែកអប់រំ បណ្តុះបណ្តាលទាំងអស់ក្នុងការរៀនសូត្រ ពីវិធីសាស្រ្តបង្រៀនថ្មីៗ ទំនើបទាន់សម័យ សម្រាប់ពេលខាងមុខផងដែរ។

 

 

គួរបញ្ជាក់ផងដែរថា កម្មវិធីនៃការពង្រឹងដល់បញ្ញា និងភាពវៃឆ្លាតគឺជាដំណើរការ ដែលសិស្សានុសិស្សទាំងអស់ អាចរៀនដើម្បី ស្វែងយល់ហេតុផល ដំណោះស្រាយបញ្ហា និងការពិចារណាបានយ៉ាងល្អត្រឹមត្រូវ ព្រមទាំងអាចជួយដល់ការ រីកចម្រើនផ្នែកបញ្ញាស្មារតី របស់កុមារ ឲ្យបានប្រសើរជាងមុននៅថ្ងៃអនាគត។

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: Samsung Cambodia Tag: Lifestyle