CAMBO REPORT

Popup Advertising5 seconds

ប្រាក់​ចំណូល​នៃ​ការ​ទាញ​យក​កម្មវិធី​និង​ហ្គេម​លើ Apps Store និង Play Store មាន​ចំនួន 39 ពាន់​លាន​ដុល្លារ គិត​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ 2019

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីឆ្នាំ 2018 ប្រាក់ចំណូលបានមកពី ការទាញយកកម្មវិធី និងហ្គេម របស់អ្នកប្រើប្រាស់ស្មាតហ្វូន ទូទាំងពិភពលោក ទទួលបានទឹកប្រាក់ចំនួនដល់ទៅ 71 ពាន់លានដុល្លារសហរដ្ឋអាមេរិច នេះបើតាមការដកស្រង់ចេញពី Sensor Tower ក្នុងឆ្នាំ 2018 កន្លងទៅ ដែលនេះ វាពិតជាមានចំនួនច្រើនខ្លាំងណាស់ ស្ទើរតែមិនគួរអោយជឿសោះឡើយ។ ប៉ុន្តែយ៉ាងណា ទិន្នន័យថ្មីមួយទៀតដែលបាន បង្ហាញថា នៅពាក់កណ្តាលឆ្នាំ 2019 នេះ ឃើញថាមានតួរលេខនៃការទាញយក កម្មវិធី និងហ្គេម បានកើនឡើង ជាងឆ្នាំមុនទៅទៀត។

យោងទៅតាមប្រភព Sensor Tower ដដែល បានបង្ហាញពី របាយការណ៍ថ្មីមួយទៀត ដែលពួកគេប្រាប់ថា មកដល់ឆ្នាំ 2019 នេះ ទាំងអ្នកប្រើ iOS និង Android បានចំណាយប្រាក់ចំនួន 39.7 ពាន់លានដុល្លារ ទៅលើការទាញយកកម្មវិធី ដើម្បីដំឡើងលើ ស្មាតហ្វូនរបស់ពួកគេ ដែលនេះមានន័យថាប្រាក់ចំណូល បានកើនឡើងចំនួន 15.4% បន្ថែមទៀត បើធៀបនឹងឆ្នាំមុន ដែលគិតត្រឹម 6 ខែដំបូងក្នុងឆ្នាំ 2019។ 

ពិតណាស់អ្នកប្រើប្រាស់ iOS ទាំងអស់បានចំណាយប្រាក់ប្រមាណជា 25.5 ពាន់លានដុល្លារ នៅជុំវិញពិភពលោក ទៅលើការទាញយកកម្មវិធី ចេញពី App Store របស់ Apple ត្រឹមក្នុងឆមាសទី 1 ក្នុងឆ្នាំ 2019 ពោលគឺកើនឡើង 13.2 ភាគរយបន្ថែមទៀត ពីមួយឆ្នាំទៅមួយឆ្នាំ ដែលឆ្នាំមុនទទួលបានត្រឹម 22.6 ពាន់លានដុល្លារប៉ុណ្ណោះ ក្នុងរយៈពេលដូចគ្នានៃឆ្នាំនេះ។ បញ្ជាក់ថា Apps Store របស់ក្រុមហ៊ុន Apple គឺមានចំនួនកើនឡើងច្រើនជាង Google Play Store ដល់ទៅ 80 ភាគរយផងដែរ ដែលទទួលប្រាក់ចំណូល សរុបប្រមាណ 14.2 ពាន់លានដុល្លារ សម្រាប់ពាក់កណ្តាល ឆ្នាំ 2019 នេះ។ ហើយចំនួននេះបានកើនឡើង 19.6 ភាគរយបន្ថែមទៀត ធៀបទៅនឹងប្រាក់ចំណូល កាលពីពាក់កណ្តាលឆ្នាំ 2018 ដែលទទួលបានត្រឹមតែ 11.8 ពាន់លានដុល្លារប៉ុណ្ណោះ។

ដោយឡែក បើពិនិត្យមើលទៅលើ ការទាញយកហ្គេមវិញ គឺបានទទួលប្រាក់ចំណូលប្រមាណជា 29.6 ពាន់លានដុល្លារ ដោយបូកការទាញយក ទាំងលើ Apps Store និង Play Store ទាំងពីររួមបញ្ចូលគ្នា ដែលបានកើនឡើង 11.3 ភាគរយទៀត ធៀបនឹងរយៈពេលដដែល កាលពីឆ្នាំមុន។ ប៉ុន្តែការទាញយកនៅលើ Apps Store ហាក់មានថយចុះ គឺដោយសារតែការធ្លាក់ចុះការលក់ iPhone នៅប្រទេសចិន កាលពីដើមឆ្នាំនេះ ទើបធ្វើអោយប្រាក់ចំណូល នៃការទាញយកហ្គេមរបស់ App Store បានត្រឹម 7.8 ភាគរយ គិតជាទឹកប្រាក់មានត្រឹមចំនួន 17.6 ពាន់លានដុល្លារប៉ុណ្ណោះ នៅឆមាសទីមួយ ឆ្នាំ 2019 នេះ ខណៈការទាញយកហ្គេម ចេញពី Google Play Store បានកើនឡើង 16.8 ភាគរយបន្ថែមទៀត ដែលទទួលបានទឹកប្រាក់ដល់ទៅ 12 ពាន់លានដុល្លារឯណោះ។

អញ្ចឹងនេះ គឺជាតួលេខសរុបពីការ ទាញយកហ្គេម និង កម្មវិធី នៅលើ Apps Store និង Play Store គិតត្រឹមពាក់កណ្ដាលនៃឆ្នាំ 2019 នេះ។ ដែលអាចអោយយើង សង្កេតឃើញថា មានការកើនឡើង យ៉ាងលឿនគួរអោយកត់សម្គាល់។ គួរបញ្ជាក់ដែរថា ការទាញយកហ្គេមនៅលើ Apps Store មានការធ្លាក់ចុះ 1.4 ភាគរយ ចំណែកឯលើ Play Store បានកើនឡើង 4.6% ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: Sensor Tower Tag: កម្មវិធី-ហ្គេម