CAMBO REPORT

Popup Advertising5 seconds

ចំណូល​ Samsung​ ទំនង​ជា​ធ្លាក់​ចុះ​ដោយសារ​ Huawei​ តែ​តាម​ការ​ពិត​ទៅ​ព្រោះ​តែ​ Apple​ សោះ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Samsung ជាក្រុមហ៊ុនយក្សផ្នែកខាងអេឡិចត្រូនិចមួយ ដែលមានស្រុកកំណើត មកពីកូរ៉េខាងត្បូង និងត្រូវបានគេទទួលស្គាល់ ទូទាំងពិភពលោក ហើយមិនតែប៉ុណ្ណោះ ក្រុមហ៊ុនមួយនេះ ក៏ស្ថិតនៅក្នុងចំណោមអ្នកខ្លាំង ក្នុងតារាងកំពូល ដែលរកចំណូលបានខ្ពស់ ផងដែរ។ លើសពីនេះ ទៅលើវិស័យអេឡិចត្រូនិច ផ្នែកស្មាតហ្វូនវិញ ខ្លួនក៏មានគូប្រជែងធំៗជាច្រើន ថែមទៀត ដែលជាពិសេសនោះ គឺ Apple និង Huawei ដូចប្រិយមិត្តអ្នកអាន ទាំងអស់គ្នា បានឃើញស្រាប់ អញ្ចឹង លើកលែងតែ ផ្នែកជំនួញជួញដូរប៉ុណ្ណោះ ដែលពួកគេត្រូវបា្រស្រ័យទាក់ទងគ្នា ក្នុងនាមជាអ្នកលក់ និងអ្នកទិញ។ 

 

 

ដោយឡែក សម្រាប់ក្រុមហ៊ុនអេឡិចត្រូនិច Samsung គឺបានរំពឹងថា នៅត្រីមាសទី 2 ក្នុងពាក់កណ្តាលឆ្នាំនេះ នឹងអាចរកបានប្រាក់ចំណេញ បានច្រើនជាពាក់កណ្តាលឆ្នាំមុន ក្នុងត្រីមាសទី 2 ដូចគ្នា។ យ៉ាងណា គ្រប់យ៉ាងហាក់មិនដូចអ្វីដែលបានគិតទុកឡើយ ព្រោះមានរបាយការណ៍ បានបង្ហាញថា ប្រាក់ចំនេញរបស់ ក្រុមហ៊ុនអេឡិចត្រូនិចនេះ បានធ្លាក់ចុះដល់ទៅ 56% បើគិតជាទឹកប្រាក់ ប្រមាណជា 5.56 ប៊ីលានដុល្លារ។ ប៉ុន្តែបើបូកបញ្ចូលគ្នាទៅ ប្រាក់ចំណូលសរុបពីការលក់ នៅលើផ្នែកអេឡិចត្រូនិចរបស់ Samsung (ទាំងស្មាតហ្វូន និងឧបករណ៍ផ្សេងៗ) ត្រូវបានក្រុមហ៊ុនស្មានទុកថា កើនបាន 4% ដែលគិតជាទឹកលុយប្រមាណ 47.89 ប៊ីលានដុល្លារ។ 

 

ការថយចុះនេះ ត្រូវបានគេគិតថា វាអាចទទួលរងឥទ្ធិពលពី សង្គ្រាមពណិជ្ជកម្មរវាង Huawei និងសហរដ្ឋអាមេរិច ទើបបណ្តាលអោយប្រាក់ចំណូល ធ្លាក់ទាបជាងអ្វីដែល Samsung បានរំពឹងទុក។ ប៉ុន្តែបើតាមការការបញ្ជាក់ បានអោយដឹងថា ចំណូលធ្លាក់ចុះនេះ មិនមែនមកពីខាង Huawei ខ្លាំងនោះទេ ប៉ុន្តែជាក់ស្តែងទៅ គឺមកពីក្រុមហ៊ុនផ្លែប៉ោមឆែប Apple ដែលខក មិនទិញអេក្រង់ OLED ត្រៀមបំពាក់លើ iPhone ជំនាន់ថ្មី ពី Samsung ទៅគ្រប់តាមចំនួន ដែលបានព្រមព្រៀង ដែលថ្លៃចំណាយលើផ្នែកអេក្រង់នោះ គិតជាទឹកប្រាក់ ប្រមាណ 684 លានដុល្លារ។ 

 

 

សរុបមកវិញ ការធ្លាក់ចុះនេះ មិនបានធ្វើអោយក្រុមហ៊ុនអេឡិចត្រូនិច Samsung ខាតនោះទេ គ្រាន់តែប្រាក់ចេញ ដែលទទួលបាន គឺក្នុងភាគរយតិច ខុសពីអ្វីដែលបានរំពឹងទុក។ យ៉ាងណា នៅមិនទាន់មានការបកស្រាយ ពីហេតុផល ដែលនាំអោយក្រុមហ៊ុន Apple ទិញយកបន្ទះអេក្រង់ពី Samsung មិនគ្រប់ទៅតាមចំនួនឡើយ តែយើងនឹងអាប់ដេត បើមានអ្វីបន្ថែមថ្មី។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: Lifestyle