CAMBO REPORT

Popup Advertising5 seconds

Apple កំពុង​តែ​សិក្សា​លើ​ក្ដារ​ចុច​ថ្មី​ហើយ បន្ទាប់​ពី​ក្ដារ​ចុច Butterfly ជួប​បញ្ហា​ច្រើន​ពេក!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Apple មានគម្រោងបោះបង់ ក្ដារចុចមេអំបៅចោល (Butterfly Keyboard) ហើយ បន្ទាប់បានប្រើប្រាស់លើ MacBook របស់ខ្លួន ចាប់តាំងពីឆ្នាំ 2015 រហូតដល់សព្វថ្ងៃ នេះបើយោងតាម របាយការណ៍ថ្មីមួយ ប្រភពចេញមកពីលោក Ming-Chi Kuo ដែលជាអ្នកវិភាគជំនាញ។ ទន្ទឹមនឹងនេះដែរ Apple អាចនឹងជ្រើសរើសយក ក្ដារចុចបែបស៊េរីថ្មី ដែលត្រូវបានហៅថា Scissor-Switch នឹងប្រើប្រាស់សសៃកញ្ចក់ ដើម្បីផលិតឡើងជា ក្ដារចុចវិញផងដែរ។ 

ចំណែកឯកុំព្យូទ័រយួរដៃ ផលិតឡើងដោយ Apple ដែលអាចនឹងទទួលបាន ក្ដារចុចស៊េរីថ្មីមុនគេ នោះគឺត្រូវបានទៅលើ MacBook Air ចេញលក់ នៅក្នុងឆ្នាំ 2019 ខាងមុខនេះ ហើយព្រមទាំងសម្រាប់ MacBook Pro 2020 ថែមទៀតផង។ ហេតុដូច្នេះហើយ ក្ដារចុចប្រភេទ Butterfly គឺត្រូវបានគេរំពឹងទុកថា នឹងអាចបន្ដបាត់ខ្លួន ចាប់ពីពេលនោះទៅ បន្ទាប់ពីប្រទះជួបនូវ បញ្ហាច្រើនលើកពេក។ កាលពីដើមឆ្នាំមុននេះ Apple ក៏បានធ្វើការប្រកាស សូមអភ័យទោស ចំពោះបញ្ហាផ្នែកក្ដារចុច ដែលអ្នកប្រើប្រាស់ បានជួបប្រទះនៅលើ MacBook ជាច្រើនជំនាន់របស់ខ្លួន។ 

 

នាពេលឥឡូវនេះ Apple ហាក់បីដូចជា លែងចង់ព្យាយាមជួសជុល ក្ដារចុចមេអំបៅ តទៅទៀតហើយ និងជ្រើសរើសយក ក្ដារចុចស៊េរីថ្មីផ្សេងវិញ ផងដែរ។ លោក Ming-Chi Kuo ក៏បានលើកឡើងថា ក្ដារចុចប្រភេទមេអំបៅ គឺមានតម្លៃថ្លៃ ក្នុងការផលិត ប៉ុន្ដែសម្រាប់ក្ដារចុច Scissor-Switch ជំនាន់ក្រោយនេះ នឹងអាចមានតម្លៃទាប ជាងមុន ហើយថែមទាំងរំពឹងទុកថា មានគុណភាពល្អជាងមុន ថែមទៀតផង។

ទោះបីជាយ៉ាងណា របាយការណ៍លេចធ្លាយនេះ បានចេញផ្សាយថា ក្ដារចុចស៊េរីថ្មី នឹងមិនមាននៅលើ MacBook Pro (ទំហំ 16 អ៊ីញ) ដែលត្រូវបានគេរំពឹងថា នឹងប្រកាសជាផ្លូវការ នៅក្នុងខែកញ្ញា ឆ្នាំ 2019 ខាងមុខនេះឡើយ ហើយថែមទាំងកុំព្យូទ័រ MacBook Pro (ទំហំ 13 អ៊ីញ) ក៏នៅបន្ដប្រើក្ដារចុច Butterfly ដដែល។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កុំព្យូទ័រ