CAMBO REPORT

Popup Advertising5 seconds

ទាំង​នេះ​ជា​រូប​ភាព​នៃ​ហេតុ​ផល​ដែល​ Apple​ ប្រមូល​ Mac​Book​ Pro ស៊េរីចាស់​យក​មក​ជួស​ជុល​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

មាននៅចាំអត់ថា ប្រហែលជា 2 សប្តាហ៍ កន្លងទៅនេះ មានដំណឹងមួយបានបញ្ជាក់ថា Apple បានប្រកាសប្រមូល យកមកជួសជុលឡើងវិញនូវ  MacBook ស៊េរីចាស់របស់ខ្លួន ដោយហេតុថា វាអាចនឹងមានបញ្ហា បណ្តាលអោយឆេះថ្ម។ ចំពោះបញ្ហានេះដែរ គឺបានកើតឡើង នៅលើ MacBook Pro ទំហំ 15 អ៊ីញ ដែលបានចេញលក់ នៅចន្លោះខែ កញ្ញា ឆ្នាំ 2015 និងខែកុម្ភៈ ឆ្នាំ 2017 និងបានអោយអតិថិជនទាំងអស់ ដែលកំពុងប្រើនោះ ចូលមកធ្វើការផ្លាស់ប្តូរ ថ្មចេញ ដោយមិនមានគិតលុយនោះទេ នៅតាមកន្លែងជួសជុល ដែលក្រុមហ៊ុនបានខ្លួនកំណត់។

 

 

ការធ្វើបែបនេះ បានបង្ហាញថា Apple ពិតជាព្រួយបារម្ភខ្លាំង ទៅដល់អតិថិជនរបស់ខ្លួន ព្រោះប្រសិនបើមាន ការផ្ទុះថ្មនោះ វាអាចនឹងមានផលប៉ះពាល់ ដល់អាយុជីវិត ផងដែរ។ ម្យ៉ាងវិញទៀត Apple ក៏បានបង្កើតជាតំណរមួយ សម្រាប់អោយម្ចាស់ MacBook Pro ទាំងអស់ អាចឆែកមើលដោយខ្លួនឯងបាន តាមរយៈលេខ Serial Number ថាកុំព្យូទ័រដែលកំពុងប្រើ អាចមានបញ្ហានេះ ឬក៏អត់។

 

យ៉ាងណា មានអតិថិជនម្នាក់ របស់ក្រុមហ៊ុនផ្លែប៉ោមឆែប ឈ្មោះ Steven Gagne បានធ្វើការចែកចាយរូបភាព ជាច្រើនសន្លឹក ដែលបង្ហាញពីការផ្ទុះថ្ម នៅលើ MacBook Pro របស់គាត់ មុនពេលដែល Apple ប្រកាសប្រមូលយក MacBook ស៊េរីចាស់ យកមកជួសជុល ដូរថ្មចេញនោះ។ គាត់បានបញ្ជាក់ថា Apple បានធ្វើការ Re-call ទៅកាន់អ្នកប្រើ MacBook Pro ស៊េរីចាស់ នៅថ្ងៃទី 20 ខែមិថុនា (2019) ប៉ុន្តែថ្មដែលបានផ្ទុះលើកុំព្យូទ័រគាត់ កើតឡើងតាំងពីថ្ងៃទី 17 ខែឆ្នាំដដែល មកម្លេះ គឺអាចនិយាយបាន ផ្ទុះមុនពេល Re-call ចំនួន 3 ថ្ងៃ។ ទាំងនេះ ជារូបភាព បង្ហាញពីថ្ម ដែលបានផ្ទុះលើ MacBook របស់គាត់៖

 

 

អញ្ចឹងនេះ អាចបញ្ជាក់បានថា មិនមែនតែគាត់ទេ ដែលជួបបញ្ហានេះ តែអាចមានអ្នកប្រើផ្សេងៗទៀត ក៏កើតឡើងដូចគ្នា ដែលពួកគេអាចជាធ្វើការ Report ទៅប្រាប់ Apple ទើបកើតមានជាការ Re-call ដើម្បីប្រមូល MacBook ស៊េរីចាស់ មកធ្វើការផ្លាស់ប្តូរ ថ្មចេញ ដោយមិនមានគិតលុយនោះឯង។ សម្រាប់អ្នកប្រើស្រុកយើង មិនមានសេវា Free បែបនេះទេ ដូច្នេះ ចូរមានការប្រុងប្រយ័ត្នផង មុនពេលសុបិន្តអាក្រក់ ក្លាយជាការពិត។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: iPhone Hacks Tag: កុំព្យូទ័រ