CAMBO REPORT

Popup Advertising5 seconds

លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​របស់ MacBook Pro ជំនាន់​ថ្មី​មាន​លេខ​សម្គាល់​ម៉ូឌែល A2159 ត្រូវ​បាន​លេច​ធ្លាយ​ដោយ FCC

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីពេលថ្មីនេះ យើងទទួលបានដំណឹងខ្លះៗដែរពី MacBook Pro ជំនាន់ថ្មីរបស់ Apple ប៉ុន្តែវាហាក់ដូចជាមាន ភាពស្រពិចស្រពិលមែនទែន មានន័យថា ពត៌មានដែលទទួលបានវាមានចំនួនតិច ក៏ដូចជាមិនសូវច្បាស់ការនោះដែរ។ ហើយក្នុងពេលនេះ យើងទទួលបានដំណឹងបន្ថែមទៀតពី វេបសាយរបស់ FCC (Federal Communication Commission) ទៅលើត្រកូល Pro មួយនេះ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ MacBook Pro មានទំហំអេក្រង់ 3 ប្រភេទគឺ ទំហំ 13-inch, 15-inch និង 17-inch (ក្រុមហ៊ុនឈប់បញ្ចេញត្រឹមឆ្នាំ 2012) ដែលវាកំពុងតែចរាចរ នៅលើទីផ្សារផងដែរ។ ដោយឡែកចំពោះពត៌មាន លេចធ្លាយដែលយើងទទួលបាន នៅក្នុងថ្ងៃនេះគឺសំដៅទៅលើ MacBook Pro 13-inch ដែលមានលេខម៉ូឌែល A2159។ បើតាមការប៉ាន់ស្មានជាច្រើន បាននិយាយថា MacBook Pro អេក្រង់តូចនេះ អាចនឹងមិនមាន Touch Bar មកជាមួយទេ ដូច្នេះបើនេះជាវិធីមួយ ក្នុងការរចនាឡើងវិញនៃ MacBook នោះ អាចនិយាយបានថា វានឹងមានការកែប្រែច្រើន ទៅលើផ្នែក Hardware បើប្រៀបនឹង បច្ចុប្បន្ននេះ។

ធ្លាប់មានពាក្យចចាមអារ៉ាមផ្សេងទៀតបានថា អាចនឹងមានវត្តមាននូវ MacBook Pro 16-inch នៅឆ្នាំក្រោយ ប៉ុន្តែក្រុមអ្នកវិភាគជឿថា វានឹងបង្ហាញខ្លួននៅខែកញ្ញា ខាងមុខនេះ ព្រោះជាធម្មតា Apple តែងតែប្រកាស នៅក្រោយពេលដែលព្រឹត្តិការណ៍ នៃការប្រកាស iPhone និង Apple Watch ស៊េរីថ្មីរួចរាល់ បើអញ្ចឹងមែននោះ យើងនឹងបានឃើញនូវ MacBook ត្រកូល Pro នៅក្នុងពេលឆាប់ៗនេះ មិនថាជា 16-inch ឬក៏ 13-inch ឡើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កុំព្យូទ័រ