CAMBO REPORT

Popup Advertising5 seconds

Instagram បន្ថែម​មុខងារ​ថ្មី អនុញ្ញាត​អោយ​យើង​បង្កើត Group Chat នៅ​ក្នុង Stories បាន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ពេលថ្មីៗនេះ បណ្ដាញសង្គមដ៏មានការពេញនិយម ពីសំណាក់មិត្តយុវវ័យ គឺកម្មវិធី Instagram ឬហៅកាត់ថា IG បានប្រកាសលើគេហទំព័រ Twitter និង Facebook ផ្លូវការរបស់ខ្លួនថា គេបានដាក់បន្ថែមមុខងារថ្មីមួយ ដែលមានឈ្មោះថា Chat Sticker។ នេះសឹងតែជារៀងរាល់ខែហើយ ដែលយើងបានសង្គេតឃើញថា បណ្តាញសង្គម Instagram ត្រូវបាន Facebook ដាក់ចេញនូវកំណែអាប់ដេតថ្មីៗ ជាបន្តបន្ទាប់ ដើម្បីបន្ថែមភាពទាន់សម័យ ទៅដល់អ្នកប្រើប្រាស់ និងកុំអោយអ្នកប្រើប្រាស់ ធុញទ្រាន់។

ពិតមែនហើយ មុខងារ Chat Sticker ថ្មីនេះ ត្រូវបានបញ្ចូលបន្ថែមទៅក្នុង Instagram Stories ដោយនៅពេល យើងបានផុស Stories ជាមួយនឹងមុខងារថ្មីនេះ អ្នកចូលមើល Stories របស់យើងនឹងបានឃើញ Sticker នៅលើ Stories ដែលមានពាក្យថា Join Chat បានន័យថានៅពេល មាននរណាម្នាក់ចុចលើ Chat Sticker នេះ គឺគេបានស្នើរសុំដើម្បីចូល Group Chat ជាមួយយើងដែរ ដោយយើងមានសិទ្ធិអាចអនុញ្ញាត ឬបដិសេធ មិនអោយពួកគេចូលក្នុង Group Chat របស់យើងបានទៀតផង និងយើងក៏អាចកំណត់ ចំនួនសមាជិកក្នុង Group Chat នេះបានផងដែរ។ 

ក្នុងវីដេអូខ្លីមួយរបស់ Instagram បានបង្ហាញពីមុខងារថ្មីនេះ ដោយប្រាប់ពីការ ប្រើប្រាស់ Sticker Chat នេះនៅពេល ដែលអ្នកមានគម្រោង ជប់លៀង ដំណើរកំសាន្ត និងអ្វីដែលអ្នកចង់ធ្វើ ច្រើនទៀតជាដើម។ ហើយអ្នកក៏អាចប្រើប្រាស់ ជាមួយមុខងារ Instagram’s Close Friends បានផងដែរ ដើម្បីកំណត់អោយអ្នកណាខ្លះ អាចចូលមើល Stories Chat Sticker មួយនេះបាន ថែមទៀតផង។

 

បើចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូនៅខាងក្រោមនេះ :

 

 

អញ្ចឹងបើប្រិយមិត្ត ចង់ប្រើប្រាស់មុខងារថ្មីនេះ គឺតម្រូវអោយប្រាកដថា កម្មវិធី Instagram ដែលប្រិយមិត្តកំពុងលេង រាល់ថ្ងៃបានអាប់ដេត ទៅកាន់ Version ចុងក្រោយរួចហើយ តែប្រសិនបើមិនទាន់បាន អាប់ដេតនោះទេ ប្រិយមិត្តអាចចូលទៅក្នុង Apps Store រឺ Play Store ដើម្បីស្វែងរក កំណែអាប់ដេតនេះបាន។ សម្រាប់មិត្តយុវវ័យ ដែលនិយមចូលចិត្ត លេងបណ្ដាញសង្គម IG យល់យ៉ាងណាដែរ ទៅលើមុខងារថ្មីនេះ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: 9to5Mac Tag: កម្មវិធី-ហ្គេម