CAMBO REPORT

Popup Advertising5 seconds

ICE AGE: SCRAT’S NUTTY ADVENTURE ប្រកាស​នឹង​ដាក់​ឲ្យ​លេង​លើ PlayStation 4, Xbox One, Nintendo Switch, និង PC

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រហែលមានមនុស្សមិនតិចនោះទេ ដែលធ្លាប់ទស្សនារឿងគំនូរជីវចល មានចំណងជើងថា “ICE AGE” ឬ យុគសម័យទឹកកក។ វាពិតធ្វើជាធ្វើឲ្យ អ្នកទស្សនាទាំងអស់ មានអារម្មណ៍សប្បាយរីករាយ ព្រមទាំងប្លែកភ្នែក ជាមួយទេសភាព នៅក្នុងរឿងនោះផងដែរ។

នៅក្នុងពេលនេះ រឿងគំនូរជីវចលដែលមានដើមកំណើតតាំងពីឆ្នាំ 2002 មួយនេះ ត្រូវបានក្រុមហ៊ុនផលិតហ្គេម Bandai Namco និង Outright Games ប្រកាសថារឿងមួយនេះនឹងក្លាយជាវីដេអូហ្គេម ហើយក្នុងហ្គេមនោះ គឺសំដៅទៅលើ Scrat ដែលជាតួអង្គបែបកំប្លែង ដែលមានអ្នកទស្សនាជាច្រើន ចូលចិត្ត ដូច្នេះមានន័យថា អ្នកលេងនឹងដើរតួរជា Scrat ដើម្បីដើរផ្សងព្រេងចម្លែកៗ តាមសាច់រឿងរបស់ហ្គេម។ លើសពីនេះទៅទៀត វីដេអូហ្គេមនេះ នឹងត្រូវដាក់ឲ្យលេងនៅលើម៉ាស៊ីនហ្គេម PlayStation 4, Xbox One, Nintendo Switch, និង PC ក្នុងឆ្នាំនេះផងដែរ គ្រាន់តែយើងមិនទាន់ដឹង ពីកាលបរិច្ឆេទច្បាស់លាស់នៅឡើយ។

បើតាមសម្ដីរបស់អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Outright Games បានបញ្ជាក់ថា “ពួកយើងបានខិតខំបន្តនូវកាបង្កើតហ្គេម ជាលក្ខណៈកម្សាន្តបែបគ្រួសារ ហើយពួកយើង ក៏បានធ្វើការស្រង់យកពី ចំណូលចិត្តរបស់អ្នកគាំទ្រ ទៅលើគុណភាពនៃតួអង្គ Scrat នៅក្នុង Ice Age: Scrat’s Nutty Adventure រួមជាមួយនឹងការ លេងបែបរំភើប ក្នុងការឆ្លងកាត់ឧបសគ្គ លើសពីនេះទៅទៀត វាក៏ធ្វើឲ្យអ្នកលេង មានអារម្មណ៍ហាក់ដូចជា កំពុងធ្វើការផ្សងព្រេង នៅក្នុងយុគសម័យទឹកកក អញ្ចឹងដែរ។

ដូច្នេះហើយ ហ្គេមមួយនេះ នឹងធ្វើឲ្យអ្នកគាំទ្ររឿង យុគសម័យទឹកកក ទាំងអស់មានអារម្មណ៍ប្លែក ព្រមទាំងរំភើប ដូចពេលទស្សនារឿងនេះដែរ ហើយខ្ញុំក៏ជាអ្នកគាំទ្រ មួយរូបរបស់ ICE AGE ដែរ អញ្ចឹងយើងរង់ចាំ ដើម្បីលេងវា ទាំងអស់គ្នា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: Toonado Tag: កម្មវិធី-ហ្គេម