CAMBO REPORT

Popup Advertising5 seconds

Sony បង្ហោះ​វីដេអូ​ខ្លីដើម្បី​អប​អរ​ខួប​លើក​ទី 40 ឆ្នាំ​នៃ​ឧបករណ៍​ចាក់​តន្ត្រី​ចល័ត Walkman របស់​ខ្លួន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សព្វថ្ងៃនេះ យើងសង្កេតឃើញថា ការវិវត្តន៍បច្ចេកវិទ្យា កាន់តែមានភាពជឿនលឿនខ្លាំងឡើងៗ មិនឈប់មិនឈរ ពីមួយថ្ងៃទៅមួយថ្ងៃ ដែលក្នុងនោះ រួមមានដូចជា ស្មាតហ្វូន កុំព្យូទ័រ នាឡិកាឆ្លាតវៃ និងឧបករណ៍ជាច្រើនទៀតផងដែរ។ បើយើងរំលឺកមកវិញ ទៅលើឧបករណ៍ចាក់តន្រ្តីមួយ ដែលមានឈ្មោះថា Walkman ហើយប្រហែលជា មានមិត្តយុវវ័យ មិនច្រើននោះទេ ដែលបានស្គាល់ រឺបានប្រើប្រាស់ឧបករណ៍ ចាក់តន្រ្តីមួយនេះ។

ជាក់ស្ដែងគិតមកត្រឹមពេលនេះ ឧបករណ៍ចាក់តន្រ្តី Walkman របស់សូនី មានអាយុកាល 40 ឆ្នាំមកហើយ ដែលវាជាឧបករណ៍ចាក់តន្រ្តី មានអាយុដ៏ចំណាស់ដំបូងគេបង្អស់ក្នុងប្រវត្តិសាស្រ្ត ជារបស់ក្រុមហ៊ុន Sony មិនមែន iPod របស់ Apple នោះទេ។ Walkman គឺជាឧបករណ៍សម្រាប់ការស្ដាប់តន្រ្តី ដែលប្រើប្រាស់ ការចាក់កាសែត និងជាប្រភេទចល័តដំបូងគេ ដែលអនុញ្ញាត ឱ្យយើងស្ដាប់តន្ត្រី ដែលយើងពេញចិត្ត បានគ្រប់ទីកន្លែង ដោយមិនខ្លាច រំខានដល់អ្នកនៅជុំវិញ ខ្លួនយើងឡើយ ដោយឧបករណ៍មួយនេះដែរ បានចេញលក់លើទីផ្សារ តាំងពីថ្ងៃទី 01 ខែកក្កដាឆ្នាំ 1979 មកម្លេះ។ កាលនោះដែរ Walkman បានធ្វើអោយមានការ ផ្លាស់ប្ដូរទម្លាប់នៃការស្ដាប់តន្រ្តី របស់មនុស្សជំនាន់នោះ ស្ទើរតែទាំងស្រុង ហើយក៏ទទួលបានការពេញនិយមខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ ថែមទៀតផង។

ជាងនេះទៅទៀត ក្នុងពេលនោះដែរ ក៏មានក្រុមហ៊ុនជាច្រើនទៀត ដូចជាអាល្លឺម៉ង់ជាដើម បានផលិតឧបករណ៍ចាក់តន្រ្តីចល័ត របស់ខ្លួនដែរ ដែលមានឈ្មោះថា Stereobrlt ប៉ុន្តែឧបករណ៍មួយនេះ មិនសូវទទួលបានការគាំទ្រច្រើននោះទេ គឺដោយសារការប្រើប្រាស់ មានភាពរញ៉េរញ៉ៃ និងមានតម្លៃថ្លៃជាង Walkman ទៀតផង ទើបធ្វើអោយមនុស្សមួយចំនួន បានមើលរំលងវា។ បន្ទាប់មកទៀត Walkman បន្តការលក់បានយ៉ាងច្រើន រហូតមកដល់ ឆ្នាំ 1981 Sony ក៏បានបញ្ចេញ Walkman 2 ផងដែរ ហើយក្នុងឆ្នាំ 1984 Walkman បានធ្វើអោយក្រុមហ៊ុន Sony ឈរលើតំណែងលេខមួយ នៃឧបករណ៍ចាក់តន្រ្តីច អាចល័តបាន។

 

ទស្សនាវីដេអូ របស់ Walkman ខាងក្រោមនេះ៖

 

 

ជាចុងក្រោយ យើងមានតែការចូលរួមត្រេកអរដល់ក្រុមហ៊ុន Sony ដែលទទួលបានភាពជោគជ័យ នៃការលក់ ឧបករណ៍ ចាក់តន្រ្តីចល័តមួយនេះ បានចំនួនយ៉ាងច្រើន ប៉ុន្តែការលក់បានចាប់ផ្តើម មានការធ្លាក់ចុះវិញ បន្ទាប់ពីក្រុមហ៊ុន Apple បានបញ្ចេញនូវ iPod ក្នុងឆ្នាំ 2001។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: CNN Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ