CAMBO REPORT

Popup Advertising5 seconds

ទោះ​ទើប​បញ្ចេញ​ Avengers:​ Endgame ម្តង​ទៀត​ ក៏​នៅ​តែ​មិន​ទាន់​អាច​ទម្លាក់​ Avatar​ ចេញ​ពី​តារាង​កំពូល​បាន​ទេ​!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ចំណូលពីរឿង Avengers: Endgame បានក្លាយទៅជាផ្ទាំងស៊ីបមួយ ដែលគ្រប់គ្នា កំពុងតែចាំអ៊ុតមើល ជាបន្តបន្ទាប់ ជារៀងរាល់សប្តាហ៍។ ជាក់ស្តែង កាលពីដើមខែឧសភា កន្លងទៅ Box Office Mojo បានបង្ហាញអោយឃើញថា Avengers: Endgame ដែលជាខ្សែភាពយន្តទី 22 របស់ MCU បានទម្លាក់រឿង Titanic (ស្នេហាលិចទឹក) ដែលធ្លាប់ឈរ លើចំណាត់ថ្នាក់ទី 2 ជាមួយចំណូល ទឹកប្រាក់សរុប 2.187 ពាន់លានដុល្លារនោះ ចេញពីតារាងកំពូលហើយ ដោយ Avengers: Endgame បានគ្រងតំណែងជាផ្លូវការ ជាមួយចំណូលទឹកប្រាក់ 2.189 ពាន់លានដុល្លារ ជំនួសវិញ។

 

 

ក្រោយពីទទួលបានដំណឹងមួយនេះ ធ្វើអោយគ្រប់គ្នា មិនសូវជាស្រណុកក្នុងចិត្ត ប៉ុន្មានឡើយ ព្រោះពួកគេពិតជាចង់ដឹងបន្ថែមថា ទៅថ្ងៃមុខ តើរឿង Avengers: Endgame អាចនឹងទម្លាក់រឿង Avatar ចេញពីតារាងខ្សែភាពយន្ត ដែលរកចំណូល បានច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្រ បានដែរឬទេ?

 

តួយ៉ាង កាលពីថ្ងៃសុក្រ កន្លងទៅនេះ ផលិតកម្ម Marvel គឺបានបញ្ជាក់ហើយថា Avengers: Endgame នឹងមានបន្ថែម Footages ថ្មី ជា Credit Scene ដែលមិនមាននៅក្នុងការបញ្ចាំង លើកមុន និងសង្ឃឹមថា អ្នកគ្រប់គ្នា អាចទៅមើលបន្ថែមបាន នៅក្នុងរោងកុន ម្តងទៀត ព្រោះ Credit Scene នោះ មានជាប់ពាក់ព័ន្ធជាមួយ Spider Man: Far From Home។ បើយោងតាមប្រភពពី The Hollywood Reporter បានបង្ហាញ គិតត្រឹមសប្តាហ៍ក្រោយគេនេះ រឿង Avengers: Endgame បានរកចំណូលបន្ថែម កើនដល់ទៅ 7.8 លានដុល្លារ។ ក្នុងនោះដែរ  Box Office Mojo បានបង្ហាញពីចំណូលទឹកប្រាក់ សម្រាប់ Avengers: Endgame ជាមួយចំនួនសរុបគឺ 2.764 ពាន់លានដុល្លារ ខណៈដែល Avatars មានចំណូលសរុបដល់ទៅ 2.788 ពាន់លានដុល្លារ មានន័យថា Endgame នៅស្ថិតក្រោមទឹកលុយ Avatars ប្រមាណ 24 លានដុល្លារទៀត ទើបអាចស្មើរបាន។ 

 

 

ទោះបីជាយ៉ាងណា យើងសូមបញ្ជាក់បន្តិចថា រឿង Avengers: Endgame នេះ គឺនៅមិនទាន់ឈប់ចាក់បញ្ជាំង នៅតាមរោងបណ្តាកុនបរទេស នៅឡើយទេ ហើយយើងមិនទាន់ច្បាស់ទេថា វាអាចរកចំណូលបន្ថែម បានលើស ឬស្មើរនិង Avatars ឬអត់នោះដែរ ឬក៏អាចនៅឈរត្រឹមតែចំណាត់លេខ 2 ដដែល។ ចុះប្រិយមិត្តទាំងអស់គ្នាវិញ គឺថា អាច ឬមិនអាច?

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: Cnet Tag: Lifestyle