CAMBO REPORT

Popup Advertising5 seconds

មាន​ពាក្យ​ចចាម​អារ៉ាម​ថា GTA វគ្គ 6 ត្រូវ​បាន​បំផុស​គំនិត​យ៉ាង​ខ្លាំង​ដោយសារ​រឿង Narcos នៅលើ Netflix

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ចំពោះប្រិយមិត្តដែលនិយមចូលចិត្តលេងហ្គេមបែប Open World ប្រាកដជាបានស្គាល់នូវហ្គេម Grand Theft Auto 5 រឺហៅម្យ៉ាងទៀតថា ចោរលួចឡានវគ្គ 5 ជាក់ជាមិនខាន ហ្គេមនេះដែរ អាចអនុញ្ញាតអោយអ្នក លេងជាលក្ខណៈ Offline ក៏បាននិង Online ក៏បានផងដែរ។ ប្រាកដណាស់ ប្រហែលជាមាន Fan ហ្គេមមួយនេះ មិនតិចនោះទេ ដែលទន្ទឹងរង់ចាំការមកដល់ នៃហ្គេម Grand Theft Auto វគ្គ 6 ដែលហ្គេមចោរលួចឡានវគ្គ 6 នេះអាចនឹងត្រូវបាន ប្រកាសចេញ នៅលើទីផ្សារ នៅក្នុងឆ្នាំ 2023 ឯណោះ វាពិតជាមានរយៈពេលយូរ ខ្លាំងណាស់ សម្រាប់ប្រិយមិត្ត ដែលស្រលាញ់ហ្គេមនេះខ្លាំង។

មកដល់ពេលនេះ មានពាក្យចចាមអារ៉ាមថ្មីមួយ នៅលើ Reddit បានបង្ហាញថាហ្គេម Grand Theft Auto វគ្គ 6 នឹងត្រូវបានផ្តួចផ្តើម និងត្រូវបានបំផុសគំនិត ដោយខ្សែភាពយន្តភាគ Narcos នៅលើ Netflix អោយអាចយកលំនាំសាច់រឿងខ្លះ តាមខ្សែភាពយន្តភាគដ៏ល្បីមួយនេះ ដែលនិយាយពីបញ្ហាជួញដូរគ្រឿងញៀន នៅក្នុងប្រទេសកូឡុំប៊ី។ បើនិយាយដល់សាច់រឿងនេះ ប្រភពដដែលបានបន្តទៀតថា GTA 6 អាចនឹងដាក់ឲ្យអ្នកលេងហ្គេមនេះ មានឈ្មោះថា Ricardo ដើរតួជាអ្នកជួញដូរគ្រឿងញៀន ដោយការចាប់ផ្ដើមភ្លាម តួអង្គ គឺគ្រាន់តែជាអ្នកជួញដូរធម្មតាពី Vice City ទៅកាន់អាមេរិចខាងត្បូង ដែលតម្រូវឲ្យលេង តាមសាច់រឿង រហូតឡើងទៅ ជាមេគ្រឿងញៀន (Drug Kingpins) ដ៏ធំមួយ ដូចប្រិយមិត្តឃើញជនអន្ធពាល រត់ពន្ធគ្រឿងញៀន ក្នុងខ្សែភាពយន្តរឿង Narcos អញ្ចឹងដែរ។

យោងតាមពាក្យចចាមអារ៉ាមខាងលើបានអោយដឹងថា ហ្គេម GTA វគ្គ 6 នឹងត្រូវបានរួមបញ្ចូលព្រឹត្តិកាណ៍ធំ នៅតាមបណ្តាទីក្រុងជាច្រើនទៀត សម្រាប់អោយការលេង កាន់តែមានភាពអស្ចារ្យ ហើយវាអាចនឹងចាប់ផ្តើម លេងបាននៅលើ PlayStation 5 និង Xbox Scarlett ប៉ុណ្ណោះ ព្រោះថាហ្គេមជំនាន់ថ្មី នឹងមានក្រាហ្វិចកាន់ធំនិងខ្ពស់ ដូចនេះចំពោះ Consoles ម៉ូឌែលមុនៗ មិនមានកម្លាំងគ្រប់គ្រាន់ ដើម្បីដំណើរការ វានោះទេ។

បើតាមពិតទៅហ្គេម GTA វគ្គ 6 នេះ ត្រូវបានគេរាយការណ៍ថា បានចាប់ផ្តើមអភិវឌ្ឍន៍ តាំងពីក្នុងឆ្នាំ 2012 មកម្លេះ គឺមួយឆ្នាំក្រោយ បន្ទាប់ពីការប្រកាសចេញ Grand Theft Auto 5 ប៉ុន្តែការផលិត មិនមានភាពត្រឹមត្រូវ ច្បាស់លាស់ រហូតដល់ពាក់ កណ្តាលឆ្នាំ 2015។ ក្រោយមកក៏ត្រូវបាន ពន្យារពេលម្តងទៀត នៅពេលដែលក្រុមហ៊ុន Rockstar បានផ្តោតសំខាន់តែ ទៅលើការផលិតហ្គេម Red Dead Redemption វគ្គ 2 វិញ ទើបធ្វើអោយ GTV 6 ត្រូវបានពន្យារពេល កាន់តែយូរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: Digital Trends Tag: កម្មវិធី-ហ្គេម