CAMBO REPORT

Popup Advertising5 seconds

ក្រោយ​ពី​លេង​សើច​ផ្លូវ​អារម្មណ៍​ដាក់​គ្នា​អស់​មួយ​ប្រ៉ាវ​ ទី​បំផុត​ Trump​ ព្រម​បើក​ទ្វាររបង​អោយ​ Huawei​ អាច​រក​ស៊ី​ជាមួយ​អាមេរិច​វិញ​ហើយ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ដូចអ្នកទាំងអស់គ្នា បានដឹងច្បាស់ហើយថា ក្នុងអំឡុងខែឧសភា កន្លងទៅនេះ រឿងរ៉ាវដ៏ក្តៅគគុកមួយ ដែលបង្កើតទៅជាសង្គ្រាមពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិច និង Huawei ក្រោយពេល Trump បានសម្រេចចិត្ត ដាក់បញ្ជូលក្រុមហ៊ុនចិនមួយនេះ ចូលទៅក្នុងបញ្ជីខ្មៅ ដោយលើកហេតុផលថា គ្រឿងក្នុងស្មាតហ្វូន Huawei មានផលប៉ះពាល់ ដល់សន្តិសុខជាតិ។ ជាពិសេសនោះ លោក Trump បានបញ្ជាអោយក្រុមហ៊ុនធំៗ ជាច្រើន នៅអាមេរិច ដូចជា Google, Qualcomm និង Intel បញ្ឈប់ការរកស៊ី និងផ្គត់ផ្គង់របស់ពាក់ព័ន្ធផ្សេងៗ ទៅអោយក្រុមហ៊ុនចិននេះ ផងដែរ។

 

 

ទៅលើបញ្ហានេះ បានបង្កក្លាយជាការព្រួយបារម្ភខ្ពស់ ពីសំណាក់អ្នកប្រើប្រាស់ ដែលកំពុងកាន់ស្មាតហ្វូន Huawei នៅក្នុងដៃ និងក្លាយជាប្រធានបទពិភាក្សា ពីមនុស្សរាប់លានអ្នកជុំវិញពិភពលោក រួមទាំងក្នុងប្រទេសកម្ពុជាយើងផងដែរ។ យ៉ាងណា ខេមបូ រីផត យើងក៏ធ្លាប់បានចុះផ្សាយ ជាច្រើនសាដែរថា សូមកុំអាលជ្រួលច្របល់ ស្លន់ស្លោរពេកអី ព្រោះរយៈពេល 90 ថ្ងៃ ដែល Trump ទុកពេលសម្រាប់ Huawei រៀបចំខ្លួននោះ អាចនឹងមានការចចារណាមួយ កើតឡើង ក៏ថាបាន។

 

 

ពិតដូចខ្ញុំធ្លាប់បាននិយាយចឹង ក្រោយពីលេងសើចផ្លូវអារម្មណ៍ដាក់គ្នា អស់មួយប្រ៉ាវមក ទីបំផុត នៅថ្ងៃនេះ ក្នុងសន្និសីទសារព័ត៌មានធំមួយ នៃកិច្ចប្រជុំ G20 ដែលបានប្រារព្ធធ្វើឡើង នៅទីក្រុងអូសាកា ក្នុងប្រទេសជប៉ុន លោក Donald Trump ជាប្រធានាធិបតិអាមេរិក បានលើកឡើងថា រាល់ក្រុមហ៊ុនរបស់អាមេរិក គឺអាចបន្តលក់ផលិតផលផ្សេងៗរបស់ខ្លួន ក៏ដូចជាអាចបន្តផ្គត់ផ្គង់សេវាកម្ម អោយទៅក្រុមហ៊ុនចិន Huawei វិញបាន ដោយច្បាស់ថា របស់ទាំងនោះ មិនមានប៉ះពាល់ដល់ សន្តិសុខជាតិរបស់ខ្លួន។ ការសម្រចបែបនេះ គឺបានកើតឡើង បន្ទាប់ពីមានការចចារគ្នា រវាងប្រធានាធិបតិអាមេរិក Trump ជាមួយប្រធានាធិបតិចិន ស៊ី ជិនពីង។ 

 

 

 

យ៉ាងណា មិនទាន់មានការបញ្ជាក់ច្បាស់ពី Trump នៅឡើយទេថា Huawei អាចនឹងដកឈ្មោះចេញពី បញ្ជីខ្មៅ ឬអត់នោះឡើយ ហើយមកទល់ពេលនេះ ក៏មិនទាន់ឃើញមានក្រុមហ៊ុនធំៗទាំងអស់ របស់អាមេរិក បង្ហើបពីការវិលត្រលប់ មករកឆ្នាំងបាយចាស់ នោះដែរ។ មិនថ្វីទេ ត្រឹមអាចបានវិលមក ក្នុងសភាពបែបនេះ ក៏ជាដំណឹងល្អមួយទៅហើយ ជាពិសេសហ្វេនៗ ដែលកំពុងកាន់ស្មាតហ្វូន Huawei នៅក្នុងដៃ។ បើមានអ្វីបន្ថែម យើងនឹងអាប់ដេតបន្តទៀត!  

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Android Authority Tag: Lifestyle