CAMBO REPORT

Popup Advertising5 seconds

បែក​ធ្លាយ​រូបភាព​និង​លក្ខណៈសម្បត្តិ​មួយ​ចំនួន​របស់ Samsung Galaxy Watch Active 2

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីខែកុម្ភៈ Samsung បានប្រកាសពីនាឡិកាសេរីថ្មីរបស់ខ្លួន ដែលមានឈ្មោះថា Galaxy Watch Active ដោយរចនាមក មានរូបរាងស្អាតបែបស៊ីវិល័យ។ មិនទាន់បានប៉ុន្មានខែផងពេលនេះ យើងក៏ទទួលបានដំណឹង ពីជំនាន់ថ្មីនៃត្រកូលនេះ បាត់ទៅហើយនោះគឺ Galaxy Watch Active 2 ដែលវាអាចនឹងមានការបន្ថែម លក្ខណៈពិសេស មួយចំនួន។

នាឡិកាឆ្លាតវៃជំនាន់ថ្មីដែល Samsung កំពុងតែធ្វើការ ទៅលើនេះ វាអាចនឹងមានការ ផ្លាស់ប្តូរមួយចំនួន ដូចជាអាចមានការ រចនាបន្ថែមទៀត ទៅលើប៊ូតុង Home ឬ Power ដែលឃើញមានរង្វង់ ពណ៌ក្រហមព័ទ្ធជុំវិញ រីឯប៊ូតុងត្រលប់ក្រោយ (Back) គឺមានរាងទ្រវែង មិនមែនរង្វង់ទេ។ Galaxy Watch Active 2 អាចនឹងមានជម្រើសទំហំពីរដូចជា ទំហំ 40mm និង 44mm សម្រាប់តម្រូវចិត្ត អ្នកប្រើប្រាស់។ មិនត្រឹមតែប៉ុណ្ណោះ នាឡិកាមួយនេះ អាចនឹងមាននូវប្រភេទ ប្រើប្រាស់ស៊ីម LTE មានថ្មទំហំ 340mAh និងប្រភេទប្រើ Wi-Fi មានថ្មទំហំ 237mAh។

កាន់តែពិសេសថែមទៀត Watch Active 2 អាចនឹងបំពាក់មកនូវ One-UI ជំនាន់ 1.5 តែពេលនៅពេលនេះ Samsung ទើបតែប្រកាសដាក់ឲ្យ Update នូវជំនាន់ 1.0 ប៉ុណ្ណោះ ដូច្នេះវាអាចនឹងមានការ ប្រែប្រួលបន្ថែមទៀត។ ទៅលើចំណុច ដែលមានមនុស្សច្រើនគួរសម មិនពេញចិត្តនោះ គឺវាអាចនឹងមានកងបង្វិល ឆ្លាស់មុខងារ ដែលយើងធ្លាប់ឃើញ នៅលើនាឡិកាឆ្លាតវៃជាច្រើន របស់ Samsung ប៉ុន្តែវាក៏មាន ប្រយោជន៏គួរសមដែរ។

និយាយរួមទៅ នេះជាលក្ខណៈត្រួសៗរបស់ Samsung Galaxy Watch Active 2 ដែលវាអាចនឹងមានការ ផ្លាស់ប្តូរមួយចំនួន បើប្រៀបទៅនឹង Watch Active ជំនាន់ដំបូង ដែលបានចេញលក់ អស់ប៉ុន្មានខែមកហើយ។ ដូច្នេះតើអ្នកគិតយ៉ាងណាដែរ ទៅលើនាឡិកាជំនាន់ថ្មីនេះ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Sam Mobile Tag: នាឡិកាវៃឆ្លាត