CAMBO REPORT

Popup Advertising5 seconds

ហ្គេម PUBG ស៊េរី​ថ្មី​ផ្សេង​មួយ​ទៀត ត្រូវ​បាន​ប្រកាស​ថា​កំពុង​ចាប់​ផ្ដើម​អភិវឌ្ឍន៍​ហើយ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នាពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនផលិតហ្គេម Playerunkown’s Battlegrounds (PUBG) ដ៏មានភាពល្បីល្បាញ បានប្រកាសជាផ្លូវការថា ក្រុមការងាររបស់ខ្លួន កំពុងចាប់ផ្ដើមធ្វើការ អភិវឌ្ឍន៍ហ្គេមថ្មីមួយទៀត ដែលទាក់ទងទៅនឹងហ្គេម PUBG ថែមទៀតផង។ ទោះជាយ៉ាងណាក្ដី ឈ្មោះរបស់ហ្គេមថ្មីនេះ នៅមិនទាន់បាន ប្រកាស ជាផ្លូវការនៅឡើយ ប៉ុន្ដែគ្រាន់តែមាន ឈ្មោះកូដថា “Striking Distance” ដោយបានតែងតាំង លោក Glen Schofield ដែលធ្លាប់ចូលរួម ធ្វើការបង្កើតហ្គេម Call of Duty និងហ្គេម Dead Space ជានាយកប្រតិបត្តិ ដឹកនាំហ្គេម PUBG ស៊េរីថ្មីមួយនេះ។ 

នៅពេលបច្ចុប្បន្ន គម្រោងបង្កើតហ្គេមនេះ គឺហាក់បីដូចជា ស្ថិតនៅក្នុងដំណាក់កាល ដំបូងៗតែប៉ុណ្ណោះ ហើយមានពត៌មាន តិចតួចណាស់ ទាក់ទងទៅនឹងហ្គេមនេះ។ ចំពោះសេចក្តីប្រកាស ចេញមកពីក្រុមហ៊ុន PUBG Corp. បានសរសេរមកថា ហ្គេមថ្មីមួយនេះគឺជា “ការផ្ដល់ជូនបទពិសោធន៍ នៃរឿងនិទានដើម នៅក្នុងសកលលោក PUBG Universe” ហើយខណៈពេល ដែលលោក Schofield បាននិយាយប្រាប់ថា លក្ខណៈនៃការលេង អាចនឹងមិនដូចប្រភេទ Battle Royale ដែលលេងសព្វថ្ងៃនេះឡើយ។ 

 

ហេតុដូច្នេះហើយ គាត់បានបញ្ជាក់ថា “ក្នុងនាមជាអ្នកច្នៃប្រឌិតម្នាក់ ហើយចំពោះការផ្ដល់ ឲ្យសេរីភាពក្នុងការរុករក នៅលើផ្នែកនៃ PUBG Universe គឺធ្វើឲ្យខ្ញុំមានក្តីរំភើប អំពីលទ្ធភាពជាច្រើន ដែលអាចធ្វើបាន និងធ្វើឲ្យខ្ញុំមើលរំលងហួស ហ្គេមបែបប្រភេទ Battle Royale ទៅទៀត”។ បើនិយាយឲ្យស្រួលស្ដាប់ទៅ គាត់ចង់មានន័យថា ហ្គេមថ្មីមួយនេះ គឺមិនមែនជាប្រភេទ ដូចគ្នាទៅនឹងហ្គេម PUBG សព្វថ្ងៃនេះឡើយ ប៉ុន្ដែជាប្រភេទហ្គេមផ្សេង ដោយគ្រាន់តែស្ថិតក្នុង សាច់រឿងទាក់ទង់នឹង PUBG Universe ផងដែរ។

 

***សូមទស្សនាវីដេអូខាងក្រោម ដែលដាក់បង្ហាញអំពី ការប្រកាសហ្គេម PUBG ស៊េរីថ្មីមួយនេះ៖

 

 

បើយោងទៅតាម ពាក្យសម្ដីរបស់លោក Glen Schofield គឺបានបង្ហាញឲ្យឃើញថា សូម្បីតែក្រុមអភិវឌ្ឍ ក៏នៅមិនទាន់គ្រប់គ្នានៅឡើយ និងស្ថិតក្នុងដំណាក់កាល ដំបូងតែប៉ុណ្ណោះ ដែលតម្រូវឲ្យហ្វេនទាំងអស់ ធ្វើការទន្ទឹងរង់ចាំ វែងឆ្ងាយទៀតឯណោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Game Spot Tag: កម្មវិធី-ហ្គេម