CAMBO REPORT

Popup Advertising5 seconds

ពេល​នេះ Apple Music មាន​បានចំនួន​អ្នកប្រើប្រាស់ (Subscriber) ដល់​ទៅ 60 លាន​នាក់​ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Apple Music ជាសេវាកម្មស្តាប់តន្រ្តីអនឡាញរបស់ Apple ផ្ទាល់ ហើយបើយើង គិតដល់ពេលនេះ Apple Music នេះមានអាយុកាលប្រហែលជាជិត 4 ឆ្នាំហើយ ដែល Apple បានដាក់បញ្ចេញ អោយប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2015 កន្លងទៅ។ ពិតណាស់ ប្រិយមិត្តមួយចំនួន ប្រាកដ ជាបានស្គាល់ រឺខ្លះទៀត ក៏កំពុងបានប្រើប្រាស់សេវាកម្ម Apple Music នេះផងដែរ ដែលកម្មវិធីរបស់ Apple មួយនេះ ត្រូវបានដាក់អោយ ចុះឈ្មោះប្រើ ដោយឥតគិតថ្លៃ ក្នុងរយៈពេល 3 ខែដំបូងទៀតផង។

ជាក់ស្ដែងក្នុងពេលថ្មីៗនេះដែរ អនុប្រធានជាន់ខ្ពស់ របស់ក្រុមហ៊ុន Apple លោក Eddy Cue បាននិយាយថាសេវាកម្ម Apple Music ទទួលបានអ្នកចុះឈ្មោះ ប្រើប្រាស់បានជាង 60 លាននាក់ហើយ នេះបើតាមការធ្វើ បទសម្ភាសន៍ ជាមួយសារព័ត៌មានបារាំង Numerama។ នេះគឺជាតួរលេខកើនឡើង គួរអោយកត់សម្គាល់មួយ របស់ Apple Music ដែលបានកើនឡើង ចំនួនអ្នកប្រើប្រាស់ 10 លាននាក់បន្ថែម បើធៀបទៅនឹងខែ មេសា កន្លងទៅដែលមានចំនួនអ្នក ប្រើប្រាស់ត្រឹមតែ 50 លាននាក់ប៉ុណ្ណោះ។ ជាងនេះទៅទៀត មានរបាយការណ៍មួយ បានបង្ហាញថា Apple Music មានអ្នកស្តាប់ច្រើន ជាងកម្មវិធី Spotify ទៅទៀត នៅក្នុងសហរដ្ឋអាមេរិច។

សរុបមក គេបានរំពឹងទុកថាកម្មវិធី Apple Music អាចនឹងមកជំនួស ការប្រើប្រាស់ iTunes នៅលើកុំព្យូទ័រផងដែរ។ ដូច្នេះនេះគឺជាដំណឹងល្អមួយសម្រាប់ Apple ដែលបានជោគជ័យ ឡើងមួយកម្រិតទៀត ទៅលើសេវាកម្មចាក់តន្រ្តី លើអីនធឺណេតមួយនេះ។ តើអ្នកទាំងអស់គ្នាវិញ យល់យ៉ាងណាដែរ ទៅលើ Apple Music នេះ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: Lifestyle