CAMBO REPORT

Popup Advertising5 seconds

កុំព្យូទ័រ​យួរ​ដៃ Dell XPS 15 2019 អេក្រង់ OLED 4K ប្រើ​ប្រាស់ CPU Core i9 បាន​ដាក់​លក់​ជា​ផ្លូវ​ការ​ហើយ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

យើងបានដឹងរួចមកហើយ នៅក្នុងព្រឹត្ដិការណ៍ Computex 2019 ក្រុមហ៊ុន Dell បានដាក់បង្ហាញនូវ កុំព្យូទ័រយួរដៃ XPS 15 ស៊េរីឆ្នាំ 2019 ដែលបានផ្លាស់ប្តូរការ​ រចនារូបរាងថ្មី ដូចជាមានគន្លឹះបត់ ខុសគ្នាពីម៉ូឌែលមុនៗ មានក្ដារចុចជំនាន់ថ្មី និងព្រមទាំងបានផ្លាស់ប្ដូរទីតាំង កាមេរ៉ា Webcam មកនៅលើអេក្រង់វិញ។ ក្នុងថ្ងៃនេះដែរ Dell ក៏បានប្រកាសដាក់លក់ កុំព្យូទ័រយួរដៃ ស៊េរីចុងក្រោយមួយនេះ ជាផ្លូវការហើយ នៅលើគេហទំព័រផ្លូវការ របស់កខ្លួនផ្ទាល់ ជាមួយតម្លៃចាប់ពី 1099 ដុល្លារឡើងទៅ។

 

 

ពិតមែនហើយ កុំព្យូទ័រយួរដៃ Dell XPS 15 ស៊េរីឆ្នាំ 2019 គឺត្រូវបានដាក់លក់ជាមួយតម្លៃ 1099 ដុល្លារ ដែលមានទំហំ អេក្រង់ 15.6 អ៊ីញ FHD ក្នុងកម្រិតបង្ហាញរូបភាព 1920 x 1080 ភិចសែល CPU Intel Core i5-9300H Cache ទំហំ 8MB មាន CPU ចំនួន 4 Core អាចរត់រហូត ដល់ល្បឿន 4.1GHz ជាមួយ Graphic Card Intel UHD Graphics 630 រ៉េមទំហំ 8GB និងមាន SSD ប្រភេទ M.2 PCIe ទំហំ 256GB។

 

 

លើសពីនេះ ក៏មាន 4 ជម្រើសផ្សេងទៀតផងដែរ ដូចជាមានអេក្រង់កម្រិត 4K ជាប្រភេទ OLED ទំហំ 15.6 អ៊ីញដូចគ្នា ប្រើប្រាស់ CPU Intel Core i9-9980HK ជំនាន់ទី 9 Cache ទំហំ 16MB មានចំនួន 8 គ្រាប់ អាចរត់បានល្បឿនដល់ទៅ 5.0GHz ប្រើ Graphic Card របស់ NVIDIA GeForce® GTX 1650 ទំហំ 4GB ជាប្រភេទ GDDR5 រ៉េមទំហំ 32GB (2x16) និងទំហំផ្ទុកក្នុងម៉ាស៊ីន ជាប្រភេទ SSD ទំហំធំដល់ទៅ 2TB ដែលមានតម្លៃ 3049.99 ដុល្លារ។ ជាក់ស្ដែងប្រសិនបើ ប្រិយមិត្តជាអ្នកនិយម ចូលចិត្តទស្សនា ភាពយន្តនៅលើ Netflix ទៀតនោះ អ្នកនឹងកាន់តែពេញចិត្ត ជាមួយនិងអេក្រង់ OLED 4K នេះជាក់ជាមិនខាន ព្រោះវាមានកម្រិតភាពច្បាស់នៃពណ៌ DCI-P3 ដល់ទៅ 100% ឯណោះ ដែលយើងអាចមើលឃើញ ជម្រៅភាពដិតខ្មៅនៃអេក្រង់ បានកាន់តែច្បាស់ ត្រជាក់ភ្នែកផងដែរ។

 

 

ជាចុងក្រោយ ក្រុមហ៊ុន Dell បានចាប់ផ្ដើមដាក់លក់ XPS 15 ស៊េរីឆ្នាំ 2019 នេះក្នុងទីផ្សារចាប់ពីថ្ងៃ នេះតទៅហើយ ដោយអាចស្វែងរកទិញបាន ជាមួយជម្រើស Core i5 ជំនាន់ទី 9 ចាប់ពីតម្លៃ 1099 ដុល្លារ ឡើងទៅ ជាមួយនឹងការធានា ពេញមួយឆ្នាំ ពីរោងចក្រ ដូច្នេះមិនយូរ មិនឆាប់នោះទេ វានឹងមកដល់ទីផ្សារ ស្រុកខ្មែរយើងឆាប់ៗនេះហើយ។

 

ចុចទីនេះ សម្រាប់ចូលទៅជាវវា តាមរយៈគេហទំព័រផ្លូវការរបស់ DELL។

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: KongKit ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: DELL & TheVerge Tag: កុំព្យូទ័រ