CAMBO REPORT

Popup Advertising5 seconds

បន្ទុះ​ភ្នំ​ភ្លើង​ដ៏​កម្រ​មួយ​ កើត​មាន​នៅ​មហា​សមុទ្រ​ប៉ា​ស៊ី​ហ្វិក ត្រូវ​បាន​អាកាស​យា​និក​ថត​បាន​ពេល​កំពុង​ផ្ទុះ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បន្ទុះភ្នំភ្លើងជាបាតុភូតមួយដែល យើងគ្រប់គ្នាមិនដែលបាន ឃើញផ្ទាល់ភ្នែកនោះទេ ពីព្រោះថានៅក្នុងប្រទេសយើង មិនមានបាតុភូតភ្នំភ្លើង កើតឡើងឡើយ ប៉ុន្តែយើងក៏អាចឃើញ និងស្គាល់វាបានតាមរយៈការសិក្សា ក៏ដូចជាតាមរយៈបណ្តាញសង្គមជាដើម។

 

 

នៅព្រឹកថ្ងៃទី 22 ក្នុងខែមិថុនានេះដែរ មានបន្ទុះភ្នំភ្លើងដ៏ធំមួយបានកើតឡើង នៅលើកោះក្នុងមហា សមុទ្រប៉ាស៊ីហ្វិច ប៉ុន្តែកោះនោះគ្មាន មនុស្សរស់នៅទេ។ ខណៈពេលដែលក្រុម អាវកាសយានិករបស់អង្គការ NASA កំពុងធ្វើដំណើរគោចរជុំវិញគន្លងផែនដី ក៏បានផ្តិតយក នូវរូបភាព ដែលកំពុងកើតឡើងនេះពីលំហអាកាស។ ដោយសារភ្នំភ្លើង Raikoke មានឥត្ធិពលខ្លាំងទើប កម្ទេចនៃបំណែក របស់ផ្ទុះឡើងខ្ពស់ ទៅលើរហូតដល់ផុតពពកទៀតផង។

 

 

គួរបញ្ជាក់ផងដែរថា ភ្នំភ្លើងដែលមានកម្លាំង បែបនេះគឺពិតជាកម្រឃើញផ្ទុះចេញណាស់ ហើយក៏ធ្លាប់មានកំណត់ត្រា ដែរពីភ្នំភ្លើងដែលគេ ចាត់ទុកថាជាបន្ទុះខ្លាំង ដូចជាកាលពីឆ្នាំ 1924 និងបន្ទាប់ពីនោះគឺនៅឆ្នាំ 1778 ដូច្នេះការផ្ទុះនេះអាច រាប់បានថាជាបន្ទុះខ្លាំងបំផុតមួយ។ជាក់ស្តែងបន្ទុះនេះ មិនមានបង្កគ្រោះថ្នាក់អ្វីនោះទេ ព្រោះវាជាតំបន់ដែល គ្មានមនុស្សរស់នៅ ប៉ុន្តែចំពោះកម្ទេចដែលចេញ ពីការផ្ទុះនេះបានហោះឡើងទៅលើ ដែលធ្វើឲ្យសមាសធាតុ ដែលរួមមាន ឌីអុកស៊ីតបានធ្លាក់ចូល ទៅក្នុងសមុទ្រតាមរយៈ ខ្យល់បក់ដែលអាចធ្វើឲ្ យមានផលប៉ះពាល់មួយចំនួន ដល់ប្រព័ន្ធអេកូឡូស៊ី និងជាពិសេសទៅលើសត្វ ដែលរស់នៅក្នុងតំបន់នោះ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: BBC Tag: វិទ្យាសាស្ត្រ