CAMBO REPORT

Popup Advertising5 seconds

ពិតទេដែល ឧបករណ៍​ទូរ​គមនាគមន៍​របស់ Huawei គឺ​ងាយ​ស្រួល​ក្នុង​ការ Hack បាន?

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ពីមួយថ្ងែទៅមួយថ្ងែ ពត៌មានទាក់ទងនឹង សង្គ្រាមពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងក្រុមហ៊ុនចិន Huawei គឺចេះតែកើតមានឡើង មិនស្ងប់សោះឡើយ។ ប្រភពសារពត៌មានពី The Wall Street Journal បានចេញផ្សាយនូវ រឿងដ៏ថ្មីប្លែកមួយ កាលពីពេលថ្មីៗនេះ ដោយផ្តោតទៅលើ ការស្រាវជ្រាវ និងត្រួតពិនិត្យចុងក្រោយ បានពណ៍នាឧបករណ៍ ទូរគមនាគមន៍របស់ Huawei ថាអាចងាយរងគ្រោះ ដោយសារតែការ Hack ច្រើនជាងឧបករណ៍ លក់ដោយក្រុមហ៊ុនដទៃទៀត។

 

 

របាយការណ៍ថ្មីមួយនេះ ក៏ត្រូវបានសេតវិមាន White House យកទៅពិនិត្យជាក់ស្ដែង និងប្រើប្រាស់ជាឯកសារ សម្រាប់ការហាមឃាត់ ផលិតផលរបស់ Huawei តែម្ដង។ ចំពោះការរកឃើញ នៅក្នុងការស្រាវជ្រាវថ្មីនេះ គឺត្រូវបានធ្វើឡើង ដោយក្រុមហ៊ុន Finite State (Cybersecurity) ដែលដាក់បង្ហាញថា លទ្ធផលជាងពាក់កណ្ដាល នៃរូបភាពលើប្រព័ន្ធ Firmware បានបង្កប់ចូលទៅក្នុង ឧបករណ៍ទាំងអស់នោះ ហើយយ៉ាងហោចណាស់ ប្រទះឃើញមុខសញ្ញាមួយ “ងាយរងគ្រោះ” ដោយមានន័យថា អាចឲ្យអ្នកដទៃ Hack បានងាយស្រួលផងដែរ។

 

លើសពីនេះទៅទៀត មន្ត្រីក្នុងសេតវិមាន White House មិនបញ្ចេញឈ្មោះម្នាក់ បានអះអាងថា ការស្រាវជ្រាវនេះ គឺត្រូវបានធ្វើការឡើង អស់រយៈពេល មួយទសវត្សរ៍មកហើយ ដោយប្រទះឃើញថា Huawei បានបើកប្រព័ន្ធសម្ងាត់ ទៅលើប្រព័ន្ធទូរគមនាគមន៍ ដែលដាក់លក់សម្រាប់ អតិថិជននៅក្រៅប្រទេសចិន។ ហេតុដូច្នេះហើយ ឧបករណ៍ទាំងអស់នោះ អាចអនុញ្ញាតឲ្យ ក្រុមហ៊ុនចិនមួយនេះ “កត់ត្រាពត៌មាន និងកែប្រែមូលដ្ឋានទិន្នន័យ នៅលើប្រព័ន្ធទាំងនោះ” ប៉ុន្ដែដើម្បីសម្រេចដូចបំណង គឺត្រូវធ្វើឲ្យផលិតផលរបស់ខ្លួន មិនមានសុវត្ថិភាពខ្ពស់ ដោយចេតនាតែម្ដង។

 

 

សរុបមក Huawei គឺជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំមួយ ដែលមានមូលដ្ឋាននៅទីក្រុង Shenzhen ប្រទេសចិន និងជាអ្នកផ្គត់ផ្គង់ឧបករណ៍ ទូរគមនាគមន៍ឈានមុខគេ នៅក្នុងពិភពលោកផងដែរ។ ទោះបីជាយ៉ាងណា ខណៈពេលដែលសួរអំពី សេចក្តីថ្លែងការណ៍ អំពីការស្រាវជ្រាវថ្មីនេះ ដោយឆ្លើយតបមកវិញថា មិនអាចធ្វើអត្ថាធិប្បាយ ឬបញ្ចេញមតិ បាននៅឡើយទេ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: BGR Tag: ចំណេះដឹងទូទៅ