CAMBO REPORT

Popup Advertising5 seconds

ប្រ​ធាន​ផ្នែក​ឌីហ្សាញ​ដែលគូរ​ប្លង់​ Apple​ Spaceship​ Campus​ នឹង​ចាក​ចេញ​ពី​ Apple​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

អ្នកឌីហ្សាញម្នាក់ដែល ធ្លាប់បានចេញប្លង់និង ជាប្រធានផ្នែកឌីហ្សាញ មានឥទ្ធិពលរបស់ លោក Cook អាច​នឹង​លា​លែង​ពី​តំណែង​របស់​គាត់។ Apple មានផលិតផលច្រើនដែល ក្នុងនោះ iPhone ,iPad ,Macs ,iPod ,Apple Watch និង ផលិត​ផល​ជា​ច្រើន​ទៀត សុទ្ធសឹងតែត្រូវបានរចនា ដោយក្រុមអ្នកឌីហ្សាញ របស់លោក Jony Ive  តែពេលនេះលោកបាន សម្រេច​ចាក​ចេញ​ពី Apple ហើយ។ 

 

 

Jony Ive ជាបុគ្គលដ៏មានឥទ្ធិពល ដែលគាត់បានចាប់ផ្តើម ធ្វើការឱ្យក្រុមហ៊ុនផ្លាកសញ្ញាផ្លែប៉ោមនេះ តាំងពីឆ្នាំ 1996 មកម្លេះ។ លោកជាបុគ្គលិកដ៏មាន បទពិសោធន៍និង សមត្ថភាព ហើយក៏អាចថាជាមិត្ត នឹងលោក Cook ផងដែរ ទាំងក្នុងការងារ និង​ក្រៅ​ការងារ ហើយក៏មិនធ្លាប់មានបញ្ហា រកាំរកុះអ្វីនឹងគ្នាដែរ។ ប៉ុន្តែថ្មីៗនេះមានពត៌មាន បានចុះផ្សាយពីការចាកចេញរបស់លោក នៅ​ចុងឆ្នាំនេះហើយតាមការ អះអាងពីក្រុមហ៊ុន វាគឺជាការពិត។ ទោះជាយ៉ាងនេះក្តីលោក Cook បានលើកឡើងនៅក្នុងការ ថ្លែង​ទៅ​កាន់​អ្នកសារពត៌មានក្នុងន័យថា លោកសប្បាយរីករាយនឹងការរួមការងារ ជាមួយលោក Ive ហើយបើទោះបីជាគាត់ចាកចេញ ក៏​គាត់​នៅតែមានមុខនាទី ជួយការងារលើគម្រោងសំខាន់ៗ របស់ក្រុមហ៊ុនដដែល។ គួរបញ្ជាក់ផងដែរថា ទោះបីលោក Ive បាន​ចាក​ចេញ តែគាត់ក៏បានបន្សល់ទុក នូវក្រុមឌីហ្សាញ របស់គាត់ នៅទីនោះដែរ ។ តាមការបញ្ជាក់បច្ចុប្បន្ន លោក Evans Hankey ជា​ប្រធានរង និង លោក Alan Dye ជាអនុប្រធាននឹង បន្តធ្វើការនៅក្រុមឌីហ្សាញនេះដដែល បន្ទាប់ពីការចាកចេញនេះ។ សម្រាប់​លោក Ive ក៏បានអះអាងដែរថា ទោះបីជា លោកចាកចេញក្នុងពេលខាងមុខក្តី ប៉ុន្តែលោកមានការជឿជាក់ ទៅលើលោក Evans ថានឹងបន្តការងារលោកបាន ។ បន្ថែមទៀត លោកក៏សប្បាយរីករាយ នឹងបន្តសហការជាមួយលោក Cook ក្នុង​គម្រោង​នានា​នៅពេល ខាងមុខផងដែរ។ គួរបញ្ជាក់ផងដែរថាលោក Jony Ive មិនត្រឹមតែជាអ្នកគ្រប់គ្រងលើការឌីហ្សាញ ផលិត​ផល​ប៉ុន្មាន​មុខខាងលើប៉ុណ្ណោះទេ លោកក៏ជាអ្នកចេញគម្រូប្លង់ Apple Spaceship Campus និងការកែសម្រួលមួយចំនួន នៅលើ iOS ផងដែរ។

 

 

សម្រាប់ការចាកចេញនេះ អាចជាការបើកផ្លូវថ្មីជាមួយនឹងការ ឌីហ្សាញនូវ Macs ,iPhone ,iPad ,iPod និង Apple Watch ឱ្យ​កាន់​តែប្លែកក្រោមការដឹកនាំ ក្រុមដោយលោក Evans ។ អញ្ចឹងឆ្នាំក្រោយគម្រូ ផលិតផលដែលបានរៀបរាប់ ខាងលើ នឹង​កាន់​តែប្លែកនឹងលែងស៊ាំភ្នែក ដដែលទៀតហើយ មើលទៅ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: Lifestyle