CAMBO REPORT

Popup Advertising5 seconds

Samsung​ ទើប​បញ្ចេញ​កំណែ​អាប់​ថ្មី​​សម្រាប់​ ​Galaxy​ Buds​ ដើម្បី​ពង្រឹង​ និ​ង​ដោះ​ស្រាយ​លើ ​3 ចំនុច​​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

គិតមកត្រឹមពេលនេះ វាមានរយៈពេលប្រមាណជា 4 ខែហើយ ដែល Samsung បានបញ្ចេញលក់ កាសឥតខ្សែ ជំនាន់ថ្មី Galaxy Buds របស់ខ្លួន នៅលើទីផ្សារ ជាមួយតម្លៃក្រោម 130 ដុល្លារ។ វាមិនត្រឹមតែមាន រូបរាងស្អាតជាង Gear IconX ប៉ុណ្ណោះទេ តែវាក៏មានភ្ជាប់ជាមួយបច្ចេកវិទ្យា AKG ដែលគេបានហៅថា Enhanced Ambient Sound ផ្តល់អោយអ្នក ទទួលបានការស្តាប់កាន់តែច្បាស់រងំ និងកាត់បន្ថយសំលេងជុំវិញ មិនអោយរំខានចូល ពេលពាក់កាសនេះជាប់ត្រចៀក ទៀតផង។

 

 

ដោយឡែក កាលពីជាងមួយសប្តាហ៍មុន មានអតិថិជនមួយចំនួន បានផ្ញើសារទៅកាន់ក្រុមហ៊ុនផ្ទាល់ ដោយបង្ហាញពីបញ្ហា នៅលើ កាស Galaxy Buds របស់ពួកគេ ដូចជា សំលេងលឺខ្សោយពេលនិយាយទូសព្ទ និងដំណើរការរអាក់រអួល លើកម្រិត Ambient Sound ជាដើម។ តែយ៉ាងណា ក្រុមបច្ចេកទេស Samsung មិនសម្ងំស្ងៀមឡើយ ដោយពួកគេបានព្យាយាម ដោះស្រាយ ជូនអ្នកប្រើប្រាស់ មិនអោយខកចិត្តឡើយ។ ទីបំផុត នៅពេលថ្មីៗនេះ ខាងក្រុមហ៊ុន Samsung បានបញ្ចេញកំណែអាប់ដេតថ្មី សម្រាប់ Galaxy Buds ហើយ ដើម្បីពង្រឹង និងដោះស្រាយលើ 3 ចំនុច ដូចជា ធ្វើអោយប្រសើរ ទៅលើការស្តាប់តន្ត្រី ក៏ដូចជាគុណភាពសំលេង ពេលនិយាយទូរសព្ទ, ដោះស្រាយការ Error នៅពេលបើក Ambient Sound និងចុងក្រោយគេ គឺការកែសម្រួល ទៅលើការបង្ហាញកម្រិត នៃថាមពលថ្ម របស់កាសទាំងសងខាង។

 

អញ្ចឹង នេះជាកំណែអាប់ដេតលើកដំបូង សម្រាប់កាសឥតខ្សែ ជំនាន់ថ្មី Galaxy Buds ដែល Samsung បានធ្វើការដោះស្រាយជូនអតិថិជន ដើម្បីទទួលបានអារម្មណ៍ល្អ អាចប្រើប្រាស់បន្តទៀត។ ចំពោះកំណែនេះ សម្រាប់អ្នកប្រើស្មាតហ្វូន អាចស្វែងរកអាប់ដេត នៅក្នុងកម្មវិធី Galaxy Wearable ហើយអ្នកប្រើលើកុំព្យូទ័រ Window និង Mac អាចស្វែងរកអាប់ដេត នៅក្នុងកម្មវិធី Galaxy Buds Manager ដោយវាមានទំហំ 1.36MB។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Android Authority Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ