CAMBO REPORT

Popup Advertising5 seconds

Google អាច​បាត់​បង់​អ្នក​ប្រើ​ប្រាស់ 700-800 លាន​នាក់ ប្រសិន​បើ​ស្មាតហ្វូន Huawei លែង​ដំណើរ​ការ Android បាន​ត​ទៅ​ទៀត!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីខែមុននេះ Google បានដកហូតអាជ្ញាប័ណ្ណរបស់ Huawei ដើម្បីធ្វើការហាមឃាត់ លែងឲ្យប្រើប្រព័ន្ធប្រតិបត្តិការ Android របស់ខ្លួន បន្ទាប់ពីក្រសួងពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក បានចុះឈ្មោះក្រុមហ៊ុន Huawei Technologies Co. Ltd ចូលក្នុងបញ្ជីខ្មៅរបស់ខ្លួន។ ក្រោយបន្ដិចមក ក្រសួងពាណិជ្ជកម្ម ប្រចាំសហរដ្ឋអាមេរិក បានផ្តល់រយៈពេល 90 ថ្ងៃ ដើម្បីធ្វើការដោះស្រាយ ជាមួយក្រុមហ៊ុន ទាំងនោះ។ ទន្ទឹមនឹងនេះដែរ Huawei ក៏នៅបញ្ជាក់ប្រាប់ថា អ្នកប្រើប្រាស់ទាំងអស់ នឹងនៅតែបន្ដអាច ទទួលបានកំណែអាប់ដេត ដូចធម្មតាដដែល។

ទោះបីជាយ៉ាងណា ស្ថានភាពសម្រាប់ Huawei នាពេលបច្ចុប្បន្ននេះ គឺមិនអាចទទួលបាន ភាពប្រសើរឡើងនោះឡើយទេ ដោយត្រូវបានរំពឹងទុកថា ការហាមឃាត់នេះ នឹងអាចធ្វើឲ្យខាតបង់ ប្រាក់ចំណូលចំនួន 30 ពាន់លានដុល្លារឯណោះ។ ស្របនឹងពេលនេះ Huawei ក៏កំពុងធ្វើការអភិវឌ្ឍន៍ ប្រព័ន្ធប្រតិបត្តិការ ថ្មីមួយផ្ទាល់ខ្លួន ដែលត្រូវបាន ហៅថា HongMeng OS (Oak OS) ផងដែរ។ នាពេលថ្មីៗនេះ នៅក្នុងបទសម្ភាសន៍ ជាមួយស្ថានីយទូរទស្សន៍ CNBC ដោយលោក Ren Zhengfei (ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ Huawei) បានអះអាងថា Google នឹងអាចត្រូវបាត់បង់ អ្នកប្រើប្រាស់ចំនួន 700-800 លាននាក់ ប្រសិនបើ Huawei បោះបង់ Android ចោល ក្នុងពេលខាងមុខ។ 

 

នៅក្នុងបទសម្ភាសន៍នោះ គាត់បានលើកឡើងថា Huawei និងក្រុមហ៊ុន Google នឹងតែងតែ “ជានិច្ចកាល ស្ថិតនៅលើបន្ទាត់ដូចគ្នា ទៅលើការចាប់អារម្មណ៍ផ្សេងៗ ហើយបើយើងមិនប្រើ ប្រព័ន្ធប្រតិបត្តិការ Android នោះ Google នឹងបាត់បង់អ្នកប្រើ 700-800 លាននាក់ នៅពេលអនាគត” ថែមទៀតផង។ លើសពីនេះទៅទៀត គាត់បានបន្ថែមថា Huawei មិនចង់ផ្លាស់ប្ដូរ ប្រព័ន្ធប្រតិបត្តិការ Android សោះឡើយ ដោយសារតែ វានឹងកាត់បន្ថយកំណើនរបស់ផលិតផលខ្លួន ប៉ុន្តែប្រសិនបើ យើងឈានមកដល់ ចំណុចនោះទៅហើយ ដូច្នេះ Huawei ប្រាកដជាត្រូវការ ប្រព័ន្ធប្រតិបត្តិការ ផ្ទាល់ខ្លួនតែម្ដង និងត្រលប់ទៅរក ការរីកចំរើន តទៅទៀត។ 

ប្រព័ន្ធប្រតិបត្តិការ HongMeng OS របស់ Huawei នឹងអាចបន្ដប្រើប្រាស់ កម្មវិធីប្រភេទ APK របស់ Android បានដដែល ហើយក៏អាចធ្វើឲ្យ កាន់តែល្អប្រសើរ ជាងមុនថែមទៀត គឺហាក់បីដូចជា ប្រព័ន្ធប្រតិបត្តិការ Chrome OS ជាដើម។ ប្រសិនបើ Huawei អាចជំនួសប្រព័ន្ធប្រតិបត្តិការ Android ហើយធ្វើការបញ្ចុះបញ្ចូល ក្រុមហ៊ុនផលិតស្មាតហ្វូន មកពីប្រទេសចិនផ្សេងៗទៀត ឲ្យត្រឡប់មកប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ របស់ខ្លួន នោះប្រព័ន្ធប្រតិបត្តិការ Android គឺប្រាកដជាអាច ខាតបង់ទីផ្សារច្រើន ជាក់ជាមិនខានឡើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Gizmo China Tag: Lifestyle