CAMBO REPORT

Popup Advertising5 seconds

ប្រទះ​ឃើញ Accessory ផ្លូវ​ការ​សម្រាប់ Galaxy Note 10 មុន​ថ្ងៃ​ប្រកាស​ចេញ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

គិតមកដល់ត្រឹមថ្ងៃនេះ ជិតដល់ពេលដែល ក្រុមហ៊ុន Samsung ប្រកាសនូវកំពូលស្មាតហ្វូន ត្រកូល Note ជំនាន់ទី 10 របស់ខ្លួនហើយ។ ដោយពេលកន្លងមក មានព័ត៌មានលេចធ្លាយជាច្រើនអំពី Galaxy Note 10 មួយនេះ ហើយក៏មានរបាយការណ៍មួយចំនួន បានប្រាប់ថា ខ្សែស្រឡាយ Galaxy Note ជំនាន់ចុងក្រោយនេះ អាចនឹងត្រូវបាន ប្រកាសចេញជាផ្លូវការ នៅថ្ងៃទី 07 ខែសីហា ឆ្នាំ 2019 ឆាប់ៗពេលខាងមុខ។ 

ក្នុងថ្ងៃនេះដែរ មានប្រភពមួយបានរាយការណ៍ថា បានប្រទះឃើញមានលក់ Case LED Cover, LED View Cover និង Case ជាច្រើនប្រភេទទៀត របស់ Galaxy Note 10 ដែលមានឈ្មោះសម្គាល់ 2 ផ្សេងគ្នា ដែលឈ្មោះសម្គាល់ Davinci 1 ជា Case សម្រាប់ Note 10 ធម្មតា និង Davinci 2 ជាឈ្មោះសម្គាល់ Case សម្រាប់ប្រើជាមួយ Note 10 Pro រឺ 5G។ ទាំងនេះសបញ្ជាក់ថា Samsung Galaxy Note 10 អាចនឹងមាន ម៉ូឌែល Pro ហើយអាចទ្រទ្រង់ ប្រព័ន្ធអីនធឺណេត 5G ពិតប្រាកដមែន។ 

ជាចុងបញ្ចប់ យើងឃើញថា Case ទាំងអស់នេះមានពណ៌ជាច្រើន សម្រាប់ជ្រើសរើស មានដូចជា ពណ៌ទឹកប្រាក់ ផ្កាឈូក ក្រហម ខ្មៅ ខៀវ និងពណ៌ប្រផេះជាដើម។ ចំពោះ Case ការពារទូរសព្ទទាំងអស់នេះ ត្រូវបានដាក់លក់ ក្នុងតម្លៃចាប់ពី ប្រហែល 31 ដុល្លារ ដល់ 76 ដុល្លារ ទៅតាមប្រភេទរបស់ Case នីមួយៗផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Phone Arena Tag: ទូរស័ព្ទ