CAMBO REPORT

Popup Advertising5 seconds

Galaxy A90 អាច​បំពាក់​ឈីប​កំពូល Snapdragon 855 និង​ទ្រ​ទ្រង់​ប្រព័ន្ធ 5G បាន​ផង​ដែរ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

យើងបានដឹងរួចមកហើយថាស្មាតហ្វូនត្រកូល A របស់ក្រុមហ៊ុន Samsung ទាំងអស់ សុទ្ធសឹងតែមាន កម្លាំងម៉ាស៊ីន លំដាប់បង្គួរមួយ ជាមួយនឹងតម្លៃសមរម្យផងដែរ។ បើយោងទៅតាមគេហទំព័រ Twitter មានឈ្មោះថា The Leakster OnLeaks បានឱ្យដឹងថាស្មាតហ្វូន Galaxy A90 អាចនឹងត្រូវបាន បំពាក់ដោយបន្ទះឈីប Snapdragon 855 ដែលជាស្មាតហ្វូនត្រកូល A តែមួយគត់ ដែលប្រើប្រាស់ ឈីបកំពូលដូចទៅនឹង Galaxy S10។ 

តាមប្រភពដដែលបានអោយដឹងថា Samsung Galaxy A90 អាចប្រកាសចេញចំនួនពីរម៉ូឌែល ផ្សេងគ្នាផងដែរ។ ចំពោះម៉ូឌែល មានលេខសម្គាល់ SM-A905 ជាប្រភេទ ប្រើប្រាស់ដោយ ប្រព័ន្ធ 4G ធម្មតា ដែលមានទំហំអេក្រង់ 6.7 អ៊ីញ មានបច្ចេកវិទ្យាដោះសោរ ស្កេនម្រាមដៃក្រោមអេក្រង់ និងអាចមានកាមេរ៉ាខាងក្រោយ ចំនួន 3 គ្រាប់ មួយគ្រាប់ជាកាមេរ៉ាគោល មានទំហំ 48 មេហ្គាភិចសែល បូករួម 2 គ្រាប់ទៀត មានទំហំ 12 មេហ្គាភិចសែល និង 5 មេហ្គាភិចសែល ដែលអាចមានមុខងារ OIS មកជាមួយទៀតផង។

ចំណែកឯម៉ូឌែលមានលេខសម្គាល់ SM-A908 វិញ អាចត្រូវប្រើប្រាស់ ប្រព័ន្ធអីនធឺណេត 5G ជំនាន់ចុងក្រោយបង្អស់ មានកាមេរ៉ា ខាងក្រោយ 3 គ្រាប់ដូចគ្នា មួយគ្រាប់មានទំហំ 48 មេហ្គាភិចសែល ពីរគ្រាប់ទៀតមានទំហំ 8 មេហ្គាភិចសែល បូក 5 មេហ្គាភិចសែល ដែលអាចជាលេន Ultra-Wide និងជាលេនជំនួយ ព្រាលផ្ទៃខាងក្រោយ។ ចំពោះផ្នែកកាមេរ៉ា Galaxy A90 អាចនឹងយកម៉ូតតាម Galaxy A80 ដែលជាកាមេរ៉ាប្រើម៉ូទ័រ ហូតឡើងលើកដំបូង របស់ក្រុមហ៊ុន Samsung និងអាចបង្វិលកាមេរ៉ាក្រោយ មកខាងមុខ សម្រាប់ធ្វើការ Selfie បានថែមទៀតផង។ 

សរុបមកវិញ Samsung Galaxy A90 ទាំងពីរម៉ូឌែលនេះ អាចនឹងប្រើប្រាស់បន្ទះឈីប Snapdragon 855 ទំហំ 7nm ដូចគ្នា មានទំហំអេក្រង់ មុខងារស្កេនស្នាមម្រាមដៃលើអេក្រង់ ទាំងរចនាបថរូបរាង និងមានលក្ខណៈសម្បត្តិមួយចំនួនទៀត ដូចគ្នាស្ទើរតែទាំងអស់ ខុសគ្នាត្រង់តែ ទំហំកាមេរ៉ា និងប្រព័ន្ធ 5G ប៉ុណ្ណោះ។ ជាក់ស្ដែងចំណុចទាំងនេះ ស្ថិតនៅក្នុងភាព មិនទាន់ផ្លូវការនៅឡើយ ព្រោះយើងក៏មិនទាន់ដឹងថា ទាំងរូបរាង និងលក្ខណៈសម្បត្តិទាំងមូលរបស់ Galaxy A90 ក្នុងព័ត៌មានបែកធ្លាយនេះ នឹងក្លាយជាពិត ឬអត់នោះដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Sam Mobile Tag: ទូរស័ព្ទ