CAMBO REPORT

Popup Advertising5 seconds

មូលហេតុ​ដែល​ក្បាល​ខ្សែ USB មិន​អាច​ដោត​ទាំង​សង​ខាង​បាន ដោយសារ​ចង់​ផលិត​អស់​ថ្លៃ​តិច!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

តើប្រិយមិត្តអ្នកអាន ធ្លាប់បានដឹងដែរឬទេថា ខ្សែដោតប្រភេទ USB (Universal Serial Bus) គឺត្រូវបានបង្កើតឡើង កាលពីជាង 20 ឆ្នាំមុនមកម្ល៉េះ ហើយចាប់តាំងពី ខ្សែប្រភេទយូអេសប៊ី ចេញកាលពីដំបូង រហូតមកដល់ពេលនេះ គឺនៅតែអាចផ្ដល់ជូន អត្ថប្រយោជន៍សំខាន់ដដែល ប៉ុន្ដែបញ្ហាដ៏រំខានមួយ ដោយសារតែពិបាក ក្នុងការព្យាយាមដាត ឲ្យត្រូវរន្ធរបស់វា។ នាពេលថ្មីៗនេះ សហស្ថាបនិក និងជាអ្នកបង្កើតខ្សែ USB ដែលត្រូវជាលោក Ajay Bhatt បាននិយាយទៅកាន់ ក្រុមសារពត៌មាន NPR ដោយបានផ្តល់នូវប្រវត្តិខ្លះៗ អំពីមូលហេតុអ្វីបានជា ខ្លួនមិនសម្រេចចិត្ត បង្កើតក្បាលខ្សែយូអេសប៊ី ឲ្យអ្នកប្រើប្រាស់អាច ដោតទាំងសងខាងបាន។

ពេលដែលគាត់បាន រៀបរាប់ប្រាប់លើកមុន នៅក្នុងបទសម្ភាសន៍ជាមួយ ក្រុមសារពត៌មាន PCWorld ថា ចំណាប់អារម្មណ៍ ដំបូងរបស់គាត់ គឺមានបំណងប្រាថ្នា បង្កើតខ្សែប្រភេទ USB នេះឡើងមក ដើម្បីជួយសមាជិកគ្រួសារ បោះពុម្ពឯកសារនានា ដោយមិនចាំបាច់ហៅគាត់ ជារៀងរាល់ពេលវេលា។ ក្រៅពីនេះទៅទៀត គាត់បានដឹងខ្លួនឯងថា ការរំខានដ៏ធំបំផុត គឺកង្វះនៃសមត្ថភាពរបស់ក្បាលខ្សែ ដោតទាំងសងខាងមិនបាន ប៉ុន្តែគាត់ក៏និយាយថា យើងមានហេតុផលល្អ ក្នុងការសម្រេចចិត្ត បង្កើតឡើងបែបនេះ។ 

 

ហេតុដោយសារតែ កាលពីពេលនោះ Intel និងក្រុមហ៊ុនដៃគូសហការ បានគិតគូរអំពីតម្លៃ ចំណាយសំខាន់បំផុត ហើយការផលិតក្បាលខ្សែ USB ឲ្យអ្នកប្រើប្រាស់អាច ដោតទាំងសងខាងបាន នឹងត្រូវការបង្កើន តម្លៃចំណាយដល់ទៅ ទ្វេដងឯណោះ ពីព្រោះវាទាមទារ ខ្សែនិងសៀគ្វី គុណនឹងពីរបន្ថែមផងដែរ។ កាលពីប្រកាសចេញដំបូង ខ្សែតភ្ជាប់ប្រភេទ USB គឺមានគោលបំណង បង្ហាញខ្លួនជំនួសឲ្យ ខ្សែតភ្ជាប់ប្រភេទ Serial និងខ្សែប្រភេទ Parallel ប៉ុន្តែវាក៏ទទួលបាន ជោគជ័យក្នុងយកឈ្នះ ខ្សែតភ្ជាប់ប្រភេទ FireWire ផលិតដោយ Apple ថែមទៀតផង។ 

 

***សូមទស្សនាវីដេអូខាងក្រោម ដែលដាក់បង្ហាញអំពី ពាណិជ្ជកម្មអំពីខ្សែយូអេសប៊ី៖

 

 

ប៉ុន្មានឆ្នាំមកនេះ ខ្សែប្រភេទយូអេសប៊ី បានលូតលាស់យ៉ាងខ្លាំង ដោយក្លាយជាខ្សែតភ្ជាប់ ប្រភេទស្តង់ដារសកល និងថែមទាំងក្លាយជា ខ្សែអាដាប់ទ័រ ជំនួសឲ្យខ្សែ Ethernet ផងដែរ។ ទោះបីជាមកដល់ ពេលបច្ចុប្បន្ននេះ យើងនៅតែឃើញមាន ក្រុមហ៊ុនជាច្រើនលើទីផ្សារ បន្ដការបង្កើតខ្សែ USB ជំនាន់ដើមដដែល និងហាក់បីដូចជា មិនទាន់ចង់បង្កើតខ្សែ USB ដែលមានក្បាលអាចដោតបាន ទាំងសង ខាងនោះឡើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ