CAMBO REPORT

Popup Advertising5 seconds

Xiaomi Mi CC 9 អាច​នឹង​មាន​កាម៉េរា​មុខ 32 MP ជាមួយ​មុខងារ​ជំនួយ​សម្រស់ “Beauty Mode” កាន់​តែ​ប្រសើរ​ជាង​មុន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីម្សិលមិញយើងបានដឺងហើយថា Xiaomi នឹងប្រកាសស្មាតហ្វូនជំនាន់ថ្មី ដែលបានហៅថា CC series នៅថ្ងៃទី 2 កក្កដា ខាងមុខនេះ ហើយក្នុងថ្ងៃនេះ យើងក៏ទទួលបានដំណឹងបន្ថែមមួយចំនួនទៀត ពីត្រកូលថ្មីនេះផងដែរ។

បើតាមការបង្ហោះដោយផ្ទាល់ពីក្រុមហ៊ុន នៅក្នុងបណ្តាញសង្គម Weibo បានឲ្យដឹងថា Xiaomi Mi CC 9 ដែលស្ថិតក្នុងត្រកូល CC series អាចនឹងមានកាម៉េរាមុខទំហំ 32 MP ហើយកាន់តែពិសេសទៅទៀតនោះ វាក៏អាចនឹងភ្ជាប់មក ជាមួយនៅមុខងារជំនួយសម្រស់ “Beauty Mode” ដែលអាចធ្វើការបាន កាន់តែល្អលើសមុនទៅទៀត។ ចំពោះកាម៉េរានេះ វាអាចរក្សាពណ៌ស្បែករបស់យើង ឲ្យដូចពណ៌ធម្មជាតិអញ្ចឹង។

ទាំងនេះគឺជាពត៌មានដែលយើងទទួលបានពី Xiaomi Mi CC 9 ហើយចំពោះលក្ខណៈសម្បត្តិផ្សេងៗទៀត គឺយើងអាចដឹងបាន នៅពេលដែលថ្ងៃប្រកាសផ្លូវការមកដល់។ ដូច្នេះតើអ្នកគិតយ៉ាងណា ទៅលើ Xiaomi ត្រកូលថ្មីនេះ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Phone Arena Tag: ទូរស័ព្ទ