CAMBO REPORT

Popup Advertising5 seconds

ទូរទស្សន៍ SAMSUNG QLED 8K ដ៏​វៃ​ឆ្លាត បាន​ដាក់​សម្ភោធ​លក់ ជា​ផ្លូវ​ការ​ក្នុង​ប្រទេស​កម្ពុជា​ហើយ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ទូរទស្សន៍ SAMSUNG QLED 8K ដ៏វៃឆ្លាតបំផុតជំនាន់ចុងក្រោយ ដែលកំពុងតែធ្វើឱ្យបង្កការភ្ញាក់ផ្អើល និងកោតសរសើរ ក៏ដូចជាធ្វើឱ្យអតិថិជននៅក្នុងប្រទេសយើង ទន្ទឹងរង់ចាំនោះបានមកដល់ហើយ!

 

 

ទូរទស្សន៍ Samsung QLED 8K ស៊េរី (Q900R) ជំនាន់ចុងក្រោយនេះ ត្រូវបានរចនាឡើង យ៉ាងស្រស់ស្អាត និងមានលក្ខណៈពិសេស មួយចំនួនផងដែរ។ អ្វីដែលធ្វើឱ្យទូរទស្សន៍ Samsung QLED 8K នេះមានការចាប់ អារម្មណ៍យ៉ាងច្រើន និងជាប់ឈ្មោះ ជាទូរទស្សន៍ដែល មានភាពល្អ ទាំងផ្នែកគុណភាព ការច្នៃប្រឌិតទំនើប និងភាពលេចធ្លោ គួរឱ្យទាក់ទាញបំផុតនោះ គឺដោយសារតែ ចំណុចពិសេសៗទាំងអស់នេះ៖

 

1. Real 8K Resolution

 

 

ផ្តល់នូវបទពិសោធន៍ ដ៏ល្អឥតខ្ចោះនៃរូបភាពធំ ច្បាស់ល្អក្នុងកម្រិត 8K ដែលអាចធ្វើឱ្យអ្នកមាន អារម្មណ៍ដូចក្នុងធម្មជាតិ ឬស្ថានពិតៗតែម្តង ជាមួយនឹងកម្រិតបង្ហាញ រូបភាពរហូតដល់ 33 លាន ភិចស៊ែលឯណោះ!

2. 8K AI Upscaling

 

 

ជាបច្ចេកវិទ្យាជំនាន់ចុងក្រោយ ដែលបំពាក់នូវបច្ចេកវិទ្យា (AI) ដែលជួយបំលែងកម្រិតរូបភាព កាន់តែច្បាស់ រហូតដល់ 8K។

3. Quantum Processor 8K

 

 

ជាប្រព័ន្ធប្រតិបត្តិការណ៍ របស់ក្រុមហ៊ុន សាមសុង ជួយផ្គត់ផ្គង់កម្រិតពណ៌ និងបង្ហាញរូបភាពឲ្យកាន់តែច្បាស់។

4. Quantum HDR 4000

 

 

ជាមួយទូរទស្សន៍សេរីថ្មីនេះដែរ វាផ្តល់់នូវ HDR រហូតដល់ 4000 ដែលអាចធ្វើឲ្យរូបភាព ដែលបញ្ចេញមក កាន់តែច្បាស់ កាន់តែលំអិតទោះ ជានូវក្នុងស្ថានភាព ពន្លឺបែបណាក៏ដោយ។

 

5. Q Style

 

ជាមួយនឹងទូរទស្សន៍ QLED យើងមានបច្ចេកវិទ្យា No Gap Wall-Mount ដែលអាចធ្វើឲ្យ ទូរទស្សន៍អាច ភ្ជាប់ជាមួយជញ្ជាំង ស្ទើតែគ្មានចន្លោះ។ មិនត្រឹមតែប៉ុណ្ណោះ ទូរទស្សន៍នេះផងដែរ ក៏បានភ្ជាប់មកជាមួយដុំ One Connect និង invisible ដែងាយស្រួលភ្ជាប់ជាមួយឧបករណ៍ផ្សេងៗ និងមិនធ្វើឲ្យរញ៉េរញ៉ៃ។

 

6. Ambient Mode (Magic Screen)

 

ទូរទស្សន៍ Samsung QLED 8K មិនត្រឹមតែសម្រាប់មើល តែប៉ុណ្ណោះទេ តែក៏ជាឧបករណ៍ សម្រាប់តាំងលំអ គេហដ្ឋានផងដែរ ហើយអ្នកក៏អាច ដាក់បង្ហាញរូបភាពបែបឌីជីផល, ម៉ោង និងរូបភាពផ្សេងៗទៀត ជាច្រើនតាមតំរូវការ របស់លោកអ្នក។

 

7. Air Play Connection

 

 

ជាមួយទូរទស្សន៍សេរីថ្មីនេះ របស់សាមសុង អ្នកក៏អាចប្រើប្រាស់បាន ជាមួយកម្មវិធី Airplayរបស់ iOS ដើម្បីធ្វើការចែករំលែក តន្ត្រី វីដេអូពីទូរស័ព្ទ ទៅកាន់ទូរទស្សន៍ផងដែរ។

 

អ្វីដែលកាន់តែអស្ចារ្យ បន្ថែមទៀតនោះ គឺប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានដ៏ល្បីលើពិភពលោកជាច្រើន ខាងផ្នែកបច្ចេកវិទ្យាដូចជា៖ Trusted Review, Pocket-Lint, HD Guru , Digital Trends, ទស្សនាវដ្តី Forbes និងវេទិកា AVS ដែលជាវេទិកា ធំជាងគេខាងត្រួតពិនិត្យសម្លេង និងវីដេអូបានធ្វើ ការកោតសរសើរដល់ ទូរទស្សន៍ស៊េរីចុងក្រោយ Samsung QLED 8K ដែលបានបំពាក់ ជាមួយនឹងបច្ចេកវិទ្យា Q900R ថែមទាំងឲ្យពិន្ទុ 5 លើ 5 ទាំងអស់គ្នាតែម្តង ក្នុងការផ្តល់គុណភាព នៃការបង្ហាញរូបភាព បានច្បាស់ត្រជាក់ភ្នែក យ៉ាងល្អបែបធម្មជាតិ ជាមួយរូបរាងស្អាតដ៏ទាក់ទាញ និងបច្ចេកវិទ្យា 8K AI Upscaling ដំបូងគេបំផុតតែមួយគត់ គ្មានគូប្រៀបក្នុងពិភពលោក ។ 

 

អតិថិជនទាំងអស់ អាចរកជាវទូរទស្សន៍ Samsung QLED 8K នេះបាន នៅតាមហាងចែកចាយផលិតផល សាមសុង ដូចជា៖ ស៊ុនស៊ីម៉ិចកូ, KLD 3, ផ្សារទំនើប AEON,  K4 និងហាងលក់គ្រឿង អេឡិចត្រូនិកសាមសុងនានា។ សម្រាប់ព័ត៌មានបន្ថែមសូមសាកសួរ ដេប៉ូចែកចាយរបស់ សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 ។

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Samsung Cambodia Tag: ទូរទស្សន៍