CAMBO REPORT

Popup Advertising5 seconds

Mate 30 Lite អាច​នឹង​ប្រើ​ឈីប Kirin 810 ជាមួយ​នឹង​កម្លាំង​សាក​ថ្ម​ទំហំ 20W

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ដូចដែលយើងបាន ដឹងហើយថា Huawei បានប្រកាសចេញ នូវកំពូលស្មាតហ្វូន ត្រកូល P ប្រចាំឆ្នាំរបស់ខ្លួន ចប់សព្វគ្រប់ រួចមកហើយ។ មកដល់ពេលនេះ Huawei ក៏បានត្រៀមខ្លួន រួចជាស្រេច សម្រាប់ការបញ្ចេញ នូវកំពូលស្មាតហ្វូន ត្រកូល Mate ស៊េរី 30 នៅពេលឆាប់ៗនេះ ទោះបីជាក្រុមហ៊ុនយក្យ របស់ចិនមួយនេះ កំពុងតែមានភាពតានតឹង ជាមួយនឹងអាមេរិចក៏ដោយ។

ជារៀងរាល់ឆ្នាំ Huawei តែងតែបានប្រកាសចេញនូវកំពូល ស្មាតហ្វូនចំនួនពីរត្រកូលផ្សេងគ្នា ដោយស្មាតហ្វូនត្រកូល P បានប្រកាសចេញមុន កំពូលស្មាតហ្វូនត្រកូល Mate។ ជាក់ស្ដែងក្នុងពេលនេះ មានរបាយការណ៍ថ្មីមួយបាន បង្ហាញថា Huawei Mate 30 Lite អាចនឹងត្រូវបាន ប្រកាសចេញមុន Mate 30 និង Mate 30 Pro ដែលសិស្សច្បង របស់វាផងដែរ។ យោងតាមសេចក្ដីរាយការណ៍ មួយនេះ បានបញ្ជាក់ថា Mate 30 Lite អាចនឹងមានអេក្រង់ទំហំ 6.4 អ៊ីញ ជាប្រភេទ IPS មានកម្រិតបង្ហាញរូបភាព 2310 x 1080 ភិចសែល អមមកជាមួយ កាមេរ៉ាមុខទំហំ 24 មេហ្គាភិចសែល ដែលជាម៉ូតទម្លុះអេក្រង់ ដ៏ពេញនិយម។ 

កាន់តែពិសេសជាងនេះទៅទៀត Huawei Mate 30 Lite អាចត្រូវបាន បំពាក់បន្ទះឈីប HiSilicon Kirin 810 SoC ជាឈីបជំនាន់ថ្មីរបស់ Huawei ផ្ទាល់ ដែលមាន CPU ចំនួន 8 គ្រាប់ 2 គ្រាប់ជាប្រភេទ Cortex-A76 រត់បានល្បឿន 2.27GHz និង 6 ទៀតជាប្រភេទ Cortex-A55 រត់ក្នុងល្បឿន 1.88GHz ជាមួយនឹង GPU Mali-G52 ផងដែរ។ ងាកមកខាងក្រោយយើងឃើញថា វាបានបំពាក់ ជាមួយនឹងកាមេរ៉ា ចំនួន 4 គ្រាប់ និងមានសេនស័រ ស្កេនស្នាមម្រាមដៃនៅ ផ្នែកខាងក្រោម កាមេរ៉ាទៀតផង។ លើសពីនេះ Mate 30 Lite អាចមានរ៉េមទំហំ 6GB រឺ 8GB បូករួមទំហំផ្ទុក ក្នុងម៉ាស៊ីន 128GB ហើយអាចមាន ថាមពលថ្មទំហំធំ 4000mAh ជាមួយនឹងមុខងារ សាកថ្មលឿនទំហំ 20 វ៉ាត់ ដែលមាននៅក្នុងប្រអប់ស្រាប់។

ជាចុងក្រោយ យើងក៏មិនទាន់បានដឹងច្បាស់ថា ត្រកូល Mate ស៊េរី 30 ជំនាន់ចុងក្រោយនេះ នឹងត្រូវដំណើរការ ដោយប្រព័ន្ធ ប្រតិបតិ្តការ Android រឺក៏ OS មួយណា អោយប្រាកដទេ ព្រោះមិនមានការបញ្ជាក់ ពីប្រភពខាងលើនៅឡើយ។ ខណៈពេល ដែលកាលបរិច្ឆេទនៃថ្ងៃដាក់បង្ហាញខ្លួន ស្មាតហ្វូននេះ នៅមិនទាន់ត្រូវបាន បង្ហាញនៅឡើយនោះទេ តែ Huawei Mate 30 ស៊េរី ត្រូវបានគេរំពឹងទុកថា នឹងអាចប្រកាសចេញជាផ្លូវការ នៅខែកញ្ញា ឬខែតុលាឆាប់ៗ ខាងមុខនេះផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Gizmo China Tag: ទូរស័ព្ទ