CAMBO REPORT

Popup Advertising5 seconds

របៀប​តម្លើង​ទៅ​កាន់​ iOS​ 13​ &​ iPadOS​ Public​ Beta​ ជំនាន់​ដំបូង!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

គិតមកត្រឹមពេលនេះ ប្រព័ន្ធប្រតិបត្តិការ iOS 13 & iPadOS ជំនាន់ថ្មី បានឈានដល់ដំណាក់កាល សាកល្បងជំនាន់ទី 2 ឬគ្រប់គ្នាតែងហៅថា Beta 2 ហើយ ដោយក្នុងនោះ ខាងក្រុមហ៊ុន Apple ក៏បានបញ្ចេញ iOS 13 & iPadOS ជំនាន់ Public Beta 1 (ឬអាចហៅថា ដំណាក់កាល សាកល្បងដំបូង ជាសាធារណៈ) ដោយវាអនុញ្ញាត អោយប្រិយមិត្ត iOS & iPadOS អាចតម្លើងមក ប្រើប្រាស់ នៅលើ iPhone និង iPad របស់ពួកគេបាន និងចំពោះតែម៉ូឌែល ដែលទទួលបានសិទ្ធប៉ុណ្ណោះ។

 

 

សម្រាប់ឥលូវនេះដែរ យើងនឹងធ្វើការបង្ហាញដល់ ប្រិយមិត្តទាំងអស់គ្នា ដែលកំពុងប្រើ iPhone និងមានចំណាប់អារម្មណ៍ ចង់សាកល្បង ប្រើប្រាស់ iOS 13 & iPadOS ជំនាន់ Public Beta នេះ។ ដោយវិធីទាញយកនោះ គឺស្រួលបំផុត ពោលវាត្រូវការតែ អ៊ីនធឺណែត ប៉ុណ្ណោះ។ ដូច្នេះ ដើម្បីជាភាពងាយស្រួលមួយ ដល់អ្នកទាំងអស់គ្នា យើងនឹងធ្វើការបង្ហាញ ពីរបៀបតម្លើង iOS 13 និង iPadOS ដូចខាងក្រោម៖ 

 

***សម្រាប់ iPhone

 

•    ជំហ៊ានដំបូង៖ សូមចូលទៅកាន់ Safari ហើយវាយតំណរនេះចូល https://beta.apple.com/sp/betaprogram/ (គេហទំព័រដើមរបស់ Apple)។ ពេលនោះ វានឹងលោតផ្ទាំងបង្ហាញ Apple Beta Software Program រួចសូមចុចចូលត្រង់ កន្លែង Sign In។

 

•    ជំហ៊ានបន្ទាប់៖ វានឹងលោតផ្ទាំងថ្មីមួយទៀត ដោយតម្រូវអោយអ្នកបំពេញ Apple ID និង បំពេញ Password រួចចុច Sign In ហើយចុចពាក្យ Allow បន្ទាប់មក វានឹងលោតលេខកូដ 6 ខ្ទង់ ដើម្បីទុក Verify។ ក្រោយបំពេញលេខកូដ រួចហើយ សូមចុច Continue។

 

•    ជំហ៊ានបន្ទាប់មកទៀត៖ វានឹងបង្ហាញផ្ទាំងថ្មីមួយទៀត រួចចុចលើ iOS ហើយចុចចូលត្រង់ Enroll Your Device។ បន្ទាប់មក អូសចុះក្រោម ចុច Download Profile ហើយចុច Allow រួចសូមចុច Install ហើយវាយ Password ឧបករណ៍ របស់អ្នកចូល ហើយចុច Install បន្តទៀត និងរង់ចាំបន្តិច វានឹងលោតអោយអ្នកចុច Restart។

 

•    ជំហ៊ានចុងក្រោយ៖ ចូលទៅក្នុង Settings > General > Software Update រួចចុច Download and Install រង់ចាំដល់ពេញ ជាការស្រេច។

 

***សម្រាប់ iPad

 

•    ជំហ៊ានដំបូង៖ សូមចូលទៅកាន់ Safari ហើយវាយតំណរនេះចូល https://beta.apple.com/sp/betaprogram/ (គេហទំព័រដើមរបស់ Apple)។ ពេលនោះ វានឹងលោតផ្ទាំងបង្ហាញ Apple Beta Software Program រួចសូមចុចចូលត្រង់ កន្លែង Sign In។

 

•    ជំហ៊ានបន្ទាប់៖ វានឹងលោតផ្ទាំងថ្មីមួយទៀត ដោយតម្រូវអោយអ្នកបំពេញ Apple ID និង បំពេញ Password រួចចុច Sign In ហើយចុចពាក្យ Allow បន្ទាប់មក វានឹងលោតលេខកូដ 6 ខ្ទង់ ដើម្បីទុក Verify។ ក្រោយបំពេញលេខកូដ រួចហើយ សូមចុច Continue។

 

•    ជំហ៊ានបន្ទាប់មកទៀត៖ វានឹងបង្ហាញផ្ទាំងថ្មីមួយទៀត រួចចុចលើ iPadOS ហើយចុចចូលត្រង់ Enroll Your Device។ បន្ទាប់មក អូសចុះក្រោម ចុច Download Profile ហើយចុច Allow រួចសូមចុច Install ហើយវាយ Password ឧបករណ៍ របស់អ្នកចូល ហើយចុច Install បន្តទៀត និងរង់ចាំបន្តិច វានឹងលោតអោយអ្នកចុច Restart។

 

•    ជំហ៊ានចុងក្រោយ៖ ចូលទៅក្នុង Settings > General > Software Update រួចចុច Download and Install រង់ចាំដល់ពេញ ជាការស្រេច។

 

 

អញ្ចឹង នេះជារបៀប ក្នុងការតម្លើង iOS 13 & iPadOS ជំនាន់ Public Beta សម្រាប់ប្រិយមិត្តដែលចង់ សាកល្បងប្រើប្រាស់លើ iPhone និង iPad របស់អ្នកបាន។ បញ្ជាក់៖ មុននឹងតម្លើង iOS 13 & iPadOS ជា Public Beta នេះ អ្នកគប្បី Back Up កម្មវិធី ឬឯកសារសំខាន់នានា រក្សាទុកជាមុនសិន ជៀសវាង ពេលមានបញ្ហាណាមួយ ជាយថាហេតុ វាមិនបាត់បង់។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: ចំណេះដឹងទូទៅ