CAMBO REPORT

Popup Advertising5 seconds

Raspberry Pi 4 ជា​កុំព្យូទ័រ​ខ្នាត​តូច​តម្លៃ $35 ចេញ​ជា​ផ្លូវ​ការ​ហើយ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នាពេលថ្មីៗនេះ Raspberry Pi បានធ្វើការប្រកាសចេញ កុំព្យូទ័រខ្នាតតូច ស៊េរីថ្មីចុងក្រោយបង្អស់ ដែលត្រូវជាជំនាន់ទី 4 ហើយផ្ទុកនូវកម្លាំងម៉ាស៊ីន លឿនជាងស៊េរីមុនៗ ដល់ទៅច្រើនដងផងដែរ។ ក្រុមហ៊ុនផលិតវាឡើង  បានសន្យាជាមុនថា ទោះបីជាទំហំតូច ប៉ុន្ដែសម្រាប់ស៊េរីថ្មីនេះ គឺមានសមត្ថភាពអាច យកទៅប្រៀបធៀបជាមួយ ប្រព័ន្ធ ម៉ាស៊ីនកុំព្យូទ័រ x86 បានថែមទៀតផង។ 

កុំព្យូទ័រខ្នាតតូច Raspberry Pi 4 ជំនាន់ចុងក្រោយនេះ គឺបានកសាងឡើងដោយ ក្ដារបន្ទះតួខ្លួន Boardcom BCM2711 SoC ជាមួយនឹងស៊ីភីយូ 1.5GHz Cortex A72 ចំនួនសរុបទាំងអស់ 4 Cores ដែលមានល្បឿនលឿនជាង ប្រភេទស៊ីភីយូ Quad Core Cortex A53 មានបំពាក់នៅលើ Raspberry Pi 3 ជំនាន់មុនយ៉ាងច្រើន។ ចំពោះជម្រើសទំហំរ៉េមវិញ គឺកាន់តែច្រើនជាងមុន ដោយលោកអ្នកអាច ជ្រើសរើសរ៉េមទំហំរវាង 1GB, 2GB និងថែមទាំង 4GB ដែលសុទ្ធតែជាប្រភេទ DDR4 ដោយឡែកនៅលើ Raspberry Pi 3 មានត្រឹមរ៉េម 1GB តែប៉ុណ្ណោះ។ 

 

ចំណែកឯចំនុចផ្លាស់ប្ដូរ យើងប្រទះឃើញថា រន្ធដាតសម្រាប់ Gigabit Ethernet និងរន្ធដាតកាស 3.5mm ត្រូវបានត្រឡប់មកវិញ បន្ទាប់ពីដកចេញ កាលពីជំនាន់មុន ហើយសម្រាប់រន្ធប្រភេទ USB ចំនួន 2 រន្ធ ក្នុងចំណោម 4 រន្ធ គឺបានដំឡើងចេញពី USB 2.0 ឲ្យក្លាយទៅជា USB 3.0 ថែមទៀតផង។ ការផ្គត់ផ្គង់ថាមពលថ្មវិញនោះ Raspberry Pi 4 ត្រូវបានប្រើប្រាស់រន្ធ USB Type-C  ជំនួយឲ្យរន្ធចាស់ Micro-USB ដែលមាននៅលើ Raspberry Pi 3 ដើម្បីតម្រូវតាម ចំណង់ចំណូលចិត្ត របស់អ្នកប្រើប្រាស់ នាពេលបច្ចុប្បន្ននេះ។

 

***សូមទស្សនាវីដេអូខាងក្រោម ដែលដាក់បង្ហាញអំពី Raspberry Pi 4 ជំនាន់ចុងក្រោយ៖

 

 

លើសពីនេះទៅទៀត រន្ធដោតប្រភេទ HDMI គឺត្រូវបានដកចេញ ដោយជំនួសឲ្យរន្ធ Micro HDMI ទំហំតូចៗចំនួន 2 រន្ធទៅវិញ ប៉ុន្ដែសមត្ថភាពនៅលើ Raspberry Pi 4 នឹងអាចតភ្ជាប់ម៉ូនីទ័រ គុណភាពកម្រិត 4K តាមរយៈរន្ធទាំង 2 នេះ ថែមទៀតផង។ ហាក់បីដូចជា Raspberry Pi 3 អញ្ចឹងដែរ ដោយកុំព្យូទ័រខ្នាតតូច Raspberry Pi 4 នឹងដាក់លក់ក្នុងតម្លៃ $35 ដុល្លារអាមេរិក សម្រាប់ជម្រើសរ៉េមទំហំ 1GB ហើយចំពោះរ៉េមទំហំ 2GB ($45) និងព្រមទាំងរ៉េមទំហំ 4GB ($55) ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Ars Technica Tag: កុំព្យូទ័រ