CAMBO REPORT

Popup Advertising5 seconds

Microsoft Surface អេក្រង់​បត់ អាច​នឹង​ប្រើ​ប្រាស់​កម្មវិធី Android បាន អាច​បង្ហាញ​ខ្លួន​នៅ​ឆ្នាំ​ក្រោយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Microsoft Surface បានបង្ហាញបានបង្ហាញខ្លួននៅលើទីផ្សារច្រើនឆ្នាំហើយដែរ ដែលវាជា Laptop មួយដែលខុសប្លែកពី Laptop ដទៃទៀត ព្រោះថារចនាបថរបស់វា ហាក់ដូចជាថេប្លេតអញ្ចឹងដែរ ទាស់ត្រង់ថា វាមានកម្រាស់ក្រាស់ ជាងថេប្លេតប៉ុណ្ណោះ។ មួយរយៈធំមកហើយ ដែលយើងបានឮពាក្យ ចចាមអារ៉ាមទៅលើ Microsoft Surface ជំនាន់ថ្មី ដោយត្រូវបានគេដឹងថា Laptop កូនកាត់ថេប្លេតនេះ អាចនឹងមានអេក្រង់បត់បាន ដែលហាក់ដូចជា ទូរសព្ទបត់របស់ Huawei និង Samsung ដែរ។

បើតាមព័ត៌មានមកពីក្រុមអ្នកវិភាគ IHS Markit បានឲ្យដឹងថា Surface ដែលអាចបត់បាននេះនឹងអាចបង្ហាញខ្លួនជាផ្លូវការ នៅឆមាសទីមួយក្នុងឆ្នាំ 2020 ដែលវាអាចនឹងភ្ជាប់មក ជាមួយនូវ Windows 10 ហើយវាក៏គាំទ្រនូវ កម្មវិធីរបស់ Android និង iCloud បានផងដែរ។ លើសពីនេះទៅទៀត វាក៏អាចនឹងប្រើបច្ចេកវិទ្យា 10nm Lakefield SoC ដែលជាប្រព័ន្ធថ្មីមួយ របស់ Intel សម្រាប់បំពាក់ នៅលើឈីប។ មិនត្រឹមតែប៉ុណ្ណោះ គេបាននិយាយទៀតថា Microsoft Surface អេក្រង់បត់នេះ អាចមានអេក្រង់ទំហំ 9-inch ចំនួន 2 បន្ទះ (មានន័យថា ផ្ទៃមួយចំហៀងមានទំហំអេក្រង់ 9-inch) ដែលមាន aspect ratio 4:3 ហើយវាក៏អាចទ្រទ្រង់ អ៊ីនធើណេត កម្រិត LTE ឬ 5G បានផងដែរ។

មានពាក្យចចាមអារ៉ាមផ្សេងទៀតបាននិយាយថា Windows 10 ជំនាន់ថ្មី ដែលនឹងបំពាក់នៅលើ Surface នោះ អាចនឹងមានឈ្មោះថា Windows Core OS (WCOS) ដែលវាអាចបញ្ចូលមុខងារ UI ក៏ដូចជាគាំទ្រ បច្ចេកវិទ្យាអេក្រង់ពីររបស់ Microsoft Surface នេះ។

ដូច្នេះហើយ នៅពេលនេះព័ត៌មានដែលយើងទទួលបានពី Microsoft Surface បត់នេះ គឺជា  ព័ត៌មានបែកធ្លាយ ក៏ដូចជាព័ត៌មាន ដែលចេញពីមាត់របស់អ្នកវិភាគប៉ុណ្ណោះ អញ្ចឹងហើយយើងក៏មិនប្រាកដថា ព័ត៌មានទាំងនេះ សុទ្ធតែត្រឹមត្រូវមួយរយភាគរយ នោះដែរ ដូច្នេះប្រហែលជាចូលឆ្នាំ 2020 ទៅ យើងនឹងអស់ការសង្ស័យ ទៅលើវាទៀតហើយ ព្រោះការពិតត្រូវបានលាតត្រដាង។ សូមបញ្ចេញយោបល់ របស់អ្នកនៅខាងក្រោមនេះ អំពី Microsoft Surface Foldable។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Tech Radar Tag: កុំព្យូទ័រ