CAMBO REPORT

Popup Advertising5 seconds

ត្រឹម 8 ថ្ងៃ​សោះ Xiaomi លក់ Mi Band 4 បាន​ដល់​ទៅ​មួយ​លាន​គ្រឿង

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តមួយចំនួន ប្រាកដជាបានស្គាល់ រឺក៏មួយចំនួនទៀត កំពុងប្រើប្រាស់ Mi Band 3 របស់ក្រុមហ៊ុន Xiaomi រួចមកហើយ ដែលវាត្រូវបានប្រកាសចេញ កាលពីឆ្នាំទៅ។ រហូតមកទល់ ពេលថ្មីៗនេះ Xiaomi ក៏បានបញ្ចេញ នូវខ្សែដៃ សុខភាពឆ្លាតវៃ Mi Band 4 ជំនានទី 4 របស់ខ្លួន ជាផ្លូវការ ដែលក្រុមហ៊ុនចិន មួយនេះបានសន្យាថា វានឹងរក្សាសុពលភាពថ្ម ក្នុងការប្រើប្រាស់ បានរយៈពេល 15-20 ថ្ងៃដូចទៅនឹង Mi Band 3 ផងដែរ ដែលនេះជាសោរមាស ក្នុងការលក់ ខ្សែដៃឆ្លាតវៃ មួយនេះ។

ថ្មីៗនេះដែរ ក្រុមហ៊ុន Xiaomi បានបង្ហាញអោយដឹង ពី Poster នៃការលក់ ខ្សែដៃជំនាន់ថ្មី Mi Band 4 ដែលទទួលបាន ការកុម្ម៉ង់ទិញ ដល់ទៅ 1 លានដង ត្រឹមរយៈពេល 8 ថ្ងៃប៉ុណ្ណោះ គិតត្រឹម ថ្ងៃទី 14 ដល់ 21 ខែមិថុនានេះ។ ចំពោះលក្ខណៈសម្បត្តិ នៃខ្សែដៃ សុខភាព ឆ្លាតវៃ Mi Band ជំនាន់ទី 4 គឺវាមាន អេក្រង់កោង 2.5D  ទំហំ 0.95 អ៊ីញ ជាប្រភេទ អេក្រង់ពណ៌ AMOLED ដែលធំជាងជំនាន់មុន, ទម្ងន់ស្រាល, ខ្សែមានច្រើនពណ៌ អោយអ្នកជ្រើសរើស អាចពាក់ ទុកធ្វើជាគ្រឿងលម្អ និងតាមដានសុខភាព ដល់អ្នកប្រើប្រាស់ទៀតផង។ ឯថាមពលថ្មរបស់វា អាចកាន់បាន 20 ថ្ងៃ ពេលសាកពេញម្តងៗ និងមានអាវក្រោះការពារទឹក អាចមុជបានជម្រៅ ដល់ទៅ 50 ម៉ែត្រឯណោះ។ សម្រាប់ប្រិយមិត្ត នៅក្នុងស្រុកខ្មែរ ក៏អាចស្វែងរកទិញ ខ្សែដៃឆ្លាតវៃ Mi Band 4 នេះ នៅតាមហាងលក់ទូរសព្ទ មួយចំនួនបានផងដែរ គ្រាន់តែតម្លៃរបស់វា អាចថ្លៃជាងតម្លៃដើម។

នេះពិតជាដំណឹងល្អ មួយ សម្រាប់ក្រុមហ៊ុន Xiaomi ដែលលក់ Mi Band 4 បានលឿន និងច្រើនតែម្តង ក្នុងពេលវេលាខ្លី បែបនេះ ហើយវាក៏ទទួលបាន ប្រជាប្រិយភាព ខ្លាំងជាង Mi Band ជំនាន់មុនៗផងដែរ។ យើងពិតជានឹកស្មានមិនដល់ថា Xiaomi អាចលក់ផលិតផល ខ្សែដៃឆ្លាតវៃ របស់ខ្លួន បានច្រើន រហូតមានកុម៉្មង់ទិញ 5000 ដង ក្នុងរយៈពេលមួយម៉ោង។ កត្តាចម្បងដែលធ្វើអោយ មានការលក់បានច្រើន បែបនេះ គឺក្រុមហ៊ុនបានដាក់លក់វា ក្នុងតម្លែ ត្រឹម 25 ដុល្លារប៉ុណ្ណោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Xiaomi Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ