CAMBO REPORT

Popup Advertising5 seconds

Apple អាច​នឹង​ប្រកាស​ចេញ MacBook Pro ទំហំ​អេក្រង់ 16 អ៊ីញ នៅ​ខែ​កញ្ញា​ខាង​មុខ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

យើងធ្លាប់ដឹងពីគុណភាពកុំព្យូទ័រយួរដៃ ដែលក្រុមហ៊ុនផ្លែប៉ោម បានផលិត និងដាក់លក់នៅលើទីផ្សារ អស់រយៈពេលជាង 10 ឆ្នាំមកហើយ ដោយ Apple បានដាក់ឈ្មោះវាថា MacBook។ ពីមួយឆ្នាំទៅមួយឆ្នាំ ក្រុមហ៊ុនផលិតកុំព្យូទ័រផ្សេងៗ បានអភិវឌ្ឍន៍ខ្លួន កាន់តែខ្លាំងឡើងៗ ដើម្បីតម្រូវចិត្ត អ្នកប្រើប្រាស់ បានកាន់តែច្រើន កត្តានេះហើយ ដែលជំរុញឲ្យ Apple ព្យាយាមរកគន្លឹះថ្មីៗ ដើម្បីប្រកួតប្រជែង នៅលើទីផ្សារជាមួយ ក្រុមហ៊ុនទាំងនោះ។

ជាក់ស្ដែងនៅក្នុងពេលថ្មីៗនេះ មានដំណឹងថា Apple អាចនឹងប្រកាស MacBook Pro 16 អ៊ីញ របស់ខ្លួន នៅក្នុងខែកញ្ញា ខាងមុខនេះ។ Laptop ត្រកូល Pro ដែលមានអេក្រង់ 16-inch មួយនេះ ត្រូវបានគេជឿជាក់ថា អាចនឹងមានភ្ជាប់ ជាមួយអេក្រង់ប្រភេទ LCD មានកម្រិត Resolution 3,072 x 1,920 ភិចស៊ែល ហើយអេក្រង់នេះ ក៏ត្រូវបានផ្គត់ផ្គង់ ដោយក្រុមហ៊ុន LG ផងដែរ។ គួរបញ្ជាក់ថា មានវេបសាយមួយចំនួន នៅក្នុងប្រទេសកូរ៉េ បាននិយាយថា MacBook Pro 16 អ៊ីញរបស់ Apple នេះ អាចនឹងត្រូវបំពាក់ ដោយអេក្រង់ប្រភេទ OLED របស់ Samsung។ ប៉ុន្តែបើតាម ពត៌មានរបស់ IHS Markit កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា MacBook Pro ជំនាន់ក្រោយ ដែលមានអេក្រង់ 16 អ៊ីញ អាចនឹងបំពាក់អេក្រង់ប្រភេទ LCD ជំនួសវិញ មិនមែន OLED ទេ។

លើសពីនេះទៅទៀត បើតាមសំដីអ្នកវិភាគមួយរូប គឺលោក Ming-Chi Kuo បាននិយាយ កាលពីខែកុម្ភៈថា MacBook Pro ជំនាន់ថ្មីរបស់ Apple ដែលនឹងប្រកាសនៅឆ្នាំ 2019 នឹងមានការរចនាថ្មីទាំងអស់ មានន័យថា ផ្នែកជាច្រើននៃ laptop ជំនាន់ក្រោយនេះ អាចនឹងមានការរចនាថ្មីទាំងអស់ ប៉ុន្តែគាត់មិនបាននិយាយពី ប្រភេទអេក្រង់ ដែលនឹងត្រូវបំពាក់ លើវានោះទេ។

សរុបមកទាំងនេះគ្រាន់តែជាពត៌មានបែកធ្លាយ មួយចំនួនពី MacBook Pro ជំនាន់ថ្មីនេះប៉ុណ្ណោះ រីឯពត៌មាន ពិតប្រាកដពី Apple ផ្ទាល់នោះ គឺយើងអាចនឹងដឹង នៅក្នុងខែកញ្ញា ខាងមុខនេះ ហើយបើកាលបរិច្ឆេទនេះ ពិតប្រាកដមែន នោះមានន័យថា នេះជាលើកទីមួយ ហើយដែលក្រុមហ៊ុន ផ្លែប៉ោម ប្រកាស Laptop របស់ខ្លួន នៅក្នុងខែកញ្ញា ព្រោះថារាល់ដងគឺយើងត្រូវរង់ចាំ រហូតដល់ខែតុលា ទើបអាចដឹងពីពត៌មានពិត ចេញពីមាត់ Apple ផ្ទាល់។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Mac Rumors Tag: កុំព្យូទ័រ