CAMBO REPORT

Popup Advertising5 seconds

គម្រោង​ផ្លាស់​ប្ដូរ​បច្ចេកវិទ្យា​របស់ Huawei ចេញ​ពី​អាមេរិច​ឲ្យ​អស់ នឹង​ត្រូវ​ចំណាយ​ប្រាក់ 1 ពាន់​លាន​ដុល្លារ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នៅក្នុងបទសម្ភាសន៍ជាមួយ ក្រុមសារពត៌មាន CNET លោកស្នងការ Geoffrey Starks (គណៈកម្មការទំនាក់ទំនងសហព័ន្ធ FCC) បាននិយាយប្រាប់ថា សហរដ្ឋអាមេរិក គួរតែបន្តការរារាំង និងឈប់ប្រើប្រាស់ ឧបករណ៍ចែករំលែក បណ្តាញប្រព័ន្ធសេវាកម្ម របស់ក្រុមហ៊ុន Huawei ហើយមិនថាឡើយ បណ្ដាញប្រព័ន្ធ 5G សូម្បីតែបណ្ដាញប្រព័ន្ធ 3G និង 4G ដំឡើងពីមុនៗមក ក៏ត្រូវដកចេញដូចគ្នា។ លើសពីនេះទៅទៀត គាត់បានបន្ថែមថា បណ្តាញប្រព័ន្ធចាស់ៗ ដែលជាផលិតផលរបស់ Huawei ក៏អាចផ្ដល់ហានិភ័យដល់ សហរដ្ឋអាមេរិក ដូចទៅនឹងបណ្តាញ 5G អញ្ចឹងដែរ។ 

នេះបើយោងតាម សមាគមដកស្រង់ទិន្នន័យ បានបង្ហាញឲ្យឃើញថា ចំនួនមួយភាគបួន នៃក្រុមហ៊ុនទូរគមនាគមន៍ តាមតំបន់ជនបទ កំពុងប្រើប្រាស់ ផលិតផលរបស់ Huawei ក្នុងពេលសព្វថ្ងៃនេះ និងកំពុងមានគម្រោង ដកចេញឲ្យអស់ទាំងស្រុង ដើម្បីជាការការពារ សន្ដិសុខជាតិថែមទៀតផង។ ក្រៅពីនេះ លោកស្នងការ Starks បាននិយាយថា វិធីដ៏ល្អបំផុតដើម្បី ដោះស្រាយនូវបញ្ហានេះ គឺត្រូវការដកចោល និងប្រើផលិតផលពី ក្រុមហ៊ុនផ្សេងវិញ។ សម្រាប់ពេលបច្ចុប្បន្ននេះ បើផ្ដោតតាមច្បាប់ទ្វេភាគី (Bipartisan Legislation) បានបញ្ជាក់ថា ថវិកាត្រូវចំណាយ ដើម្បីផ្លាស់ប្ដូរឧបករណ៍ បណ្ដាញសេវាកម្មរបស់ Huawei និងក្រុមហ៊ុនផ្គត់ផ្គង់ ពាក់ព័ន្ធផ្សេងៗទៀត គឺអាចនៅចន្លោះរវាង 700 លានដុល្លារ និង 1 ពាន់លានដុល្លារឯណោះ។

 

ជាការពិតទៅ ចំពោះហានិភ័យនេះ គឺកើតឡើងដោយសារ សមាជិកសភាអាមេរិក មានការព្រួយបារម្ភថា ក្រោមច្បាប់កុម្មុយនិស្តនៃប្រទេសចិន អាចបង្ខំឲ្យក្រុមហ៊ុន Huawei ប្រមូលពត៌មានសម្ងាត់ និងស៊ើបអង្កេត រដ្ឋាភិបាលរបស់ខ្លួន។ កាលពីដំបូងមក បានបណ្ដាលឡើងឲ្យ មានការសង្ស័យជាច្រើនថា ផលិតផលរបស់ Huawei បានលាក់បាំងបច្ចេកវិទ្យា ដែលអាចផ្ញើទិន្នន័យ អាថ៌កំបាំងរបស់អតិថិជន និងសាជីវកម្មអាមេរិក ទៅទីក្រុងប៉េកាំង ប្រទេសចិន ប៉ុន្ដែ Huawei បានបដិសេធនូវទង្វើនេះ។ ទោះបីជាយ៉ាងណា សហរដ្ឋអាមេរិក នៅតែមានការសង្ស័យដដែល ហើយបានចាប់ផ្ដើម ចុះឈ្មោះក្រុមហ៊ុន Huawei ចូលក្នុងបញ្ជីខ្មៅផងដែរ។

នាពេលបច្ចុប្បន្ននេះ Huawei គឺជាក្រុមហ៊ុនផ្គត់ផ្គង់ បរិក្ខារបណ្ដាញសេវាកម្ម ធំជាងគេបង្អស់ ទូទាំងពិភពលោក ប៉ុន្ដែរហូតមកដល់ពេលនេះ ប្រទេសជប៉ុន, ប្រទេសញ៉ូហ្ស៊ីឡែន និងប្រទេសអូស្ត្រាលី បានចូលរួមជាមួយ សហរដ្ឋអាមេរិក ដើម្បីធ្វើការហាមឃាត់ ប្រើប្រាស់បណ្ដាញប្រព័ន្ធ 5G របស់ Huawei តទៅទៀតហើយ ដោយឡែកសម្រាប់ប្រទេសមួយចំនួនទៀត កំពុងជជែកវែកញែក និងសូមពិចារណាសិន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Phone Arena Tag: Lifestyle