CAMBO REPORT

Popup Advertising5 seconds

បន្តិច​ទៀត​នេះ Steam នឹង​ឈប់​ដំណើរ​ការ​នៅ​លើ​កុំព្យូទ័រ Linux 32-bit ត​ទៅ​ទៀត​ហើយ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រសិនបើលោកអ្នកជា Gamer ដែលនិយមលេងហ្គេម លើកុំព្យូទ័រដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Ubuntu ដូច្នេះអ្នកប្រហែលជា អាចនឹងត្រូវស្វែករក កម្មវិធីទាញយកហ្គេម ដទៃទៀត ក្រៅពីកម្មវិធី Steam នាពេលឆាប់ៗខាងមុខនេះ។ មូលហេតុនេះ គឺបណ្ដាលមកពី Valve បានទម្លាក់ការគាំទ្រ (Support) ជាផ្លូវការ សម្រាប់កម្មវិធី Steam នៅលើប្រព័ន្ធ ប្រតិបតិ្តការ Ubuntu (Linux) បន្ទាប់ពីកំណែអាប់ដេត ជំនាន់ចុងក្រោយទី 19.10 ចេញជាសាធារណៈ ដូច្នេះនឹងអាចធ្វើឲ្យ ប្រព័ន្ធកុំព្យូទ័រប្រភេទ 32-bit (x86) លែងអាចដំណើរការ បានតទៅទៀត។

យោងតាមលោក Pierre-Loup Griffais ដែលជាអ្នកធ្វើការនៅ Valve បានបង្ហោះអត្ថបទ ឲ្យបានដឹងមុនថា ក្រុមការងាររបស់ Steam មានគោលបំណងដើម្បី "កាត់បន្ថយផ្នែកបែកបាក់” សម្រាប់អ្នកលេងជាប្រចាំ នាពេលបច្ចុប្បន្ននេះ ប៉ុន្តែវានឹងអាចផ្លាស់ប្តូរ ចំណាប់អារម្មណ៍អ្នកលេង ឲ្យបែរទៅកាន់កន្លែង ចែកចាយផ្សេងៗទៀត ក្នុងពេលអនាគតខាងមុខ។ ហេតុដូច្នេះហើយ ការផ្លាស់ប្ដូរនេះ គឺអាចបង្កើតជាបញ្ហា ជាក់ជាមិនខានឡើយ ដោយទោះបីជាអ្វីៗ មិនប្រទះឃើញមាន បញ្ហាក្នុងពេលដំបូង ប៉ុន្ដែក៏គ្មានការធានាថា ហ្គេមមួយចំនួនក្នុង Steam នឹងមិនអាចដំណើរការ បានត្រឹមត្រូវល្អផងដែរ។ ស្របនឹងពេលនេះ ក្រុមសារពត៌មាន Phoronix បានកត់សម្គាល់ឃើញថា លោក Alan Pope ដែលជាអ្នកវិស្វកម្មផ្នែក Ubuntu សម្រាប់ក្រុមហ៊ុន Canonical បានជួបបញ្ហាលេងហ្គេម ដែលបង្កើតឡើងដោយ GOG នៅលើប្រព័ន្ធប្រតិបត្តិការ Ubuntu 19.10 ដោយសារតែ លែងមានកញ្ចប់ប្រព័ន្ធ 32-bit តទៅទៀត។ 

ពិតប្រាកដណាស់ អ្វីៗអាចនឹងប្រសើរឡើង ក្នុងរយៈពេលវែងខាងមុខ ប៉ុន្ដែនាពេលបច្ចុប្បន្ននេះ ចំពោះការលេងហ្គេម នៅលើប្រព័ន្ធប្រតិបត្តិការ Ubuntu 19.10 អាចនឹងជួបបញ្ហាច្រើន ដូច្នេះអ្នកប្រើប្រាស់ Linux គួរតែកុំទាន់អាប់ដេត លឿនពេកនោះទេ ដោយត្រូវរង់ចាំមើល មតិយោបល់ពី អ្នកដំឡើងប្រើ រួចសិនទៅ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Engadget Tag: កម្មវិធី-ហ្គេម