CAMBO REPORT

Popup Advertising5 seconds

Apple អាច​នឹង​បំពាក់​អេក្រង់ OLED នៅ​លើ​កុំព្យូទ័រ និង​ថេប្លេត​ជំនាន់​ក្រោយ​ៗ​របស់​ខ្លួន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Apple ជាក្រុមហ៊ុនមួយដែលមានភាពល្បីល្បាញខ្លាំង តាមរយៈការផលិត ទូរសព្ទ ថេប្លេត និងកុំព្យូទ័រ ជាដើម។ ប៉ុន្តែនៅក្នុងឆ្នាំនេះ ក្រុមហ៊ុនអាមេរិកមួយនេះ ហាក់ធ្វើមិនសូវបានល្អឡើយទៅលើការលក់ ផលិតផលទូរសព្ទ (iPhone) របស់ខ្លួន ដោយគេសង្កេតឃើញថា វាមានការធ្លាក់ចុះ បើប្រៀបទៅនឹងឆ្នាំមុនៗ។

ចំពោះការទទួលបានលទ្ធផលទាបពេកទៅលើការលក់ ស្មាតហ្វូននេះ ជាមូលហេតុមួយ ដែលធ្វើឲ្យ Apple បន្តនូវការខិតខំប្រឹងប្រែងបន្ថែមទៀត ទៅលើការកែប្រែផ្សេងៗ មិនថាទៅលើទូរសព្ទ ថេប្លេត ឬកុំព្យូទ័រនោះទេ។ ជាក់ស្ដែងក្នុងពេលថ្មីៗនេះ យើងបានទទួលដំណឺងថា ក្រុមហ៊ុនផ្លែប៉ោមមួយនេះ អាចនឹងបំពាក់អេក្រង់ OLED នៅលើ ថេប្លេត និងកុំព្យូទ័រជំនាន់ក្រោយៗ ព្រោះវាអាចជាកូនសោរមួយ សម្រាប់ទាក់ចិត្តអតិថិជន ឲ្យប្រើប្រាស់ផលិតផល របស់ខ្លួន ជាពិសេស ធ្វើអោយប្រាក់ចំណូលរបស់ខ្លួន កាន់តែច្រើនផងដែរ។

បើនិយាយឲ្យត្រង់ទៅ ក្រុមហ៊ុនអាមេរិកមួយនេះ អាចនឹងមិនចង់ប្រើប្រាស់ អេក្រង់ថ្លៃនេះប៉ុន្មានទេ តែផ្ទុយទៅវិញ Apple ចង់ប៉ះប៉ូវជូន Samsung ដោយហេតុថា Apple ធ្វើមិនបានគ្រប់គ្រាន់ តាមដែលខ្លួនបាន សន្យាជាមួយ Samsung ទៅលើការបញ្ជាទិញអេក្រង់ OLED កាលពីឆ្នាំមុន ព្រោះចំនួនដែល iPhone XS និង iPhone XS max លក់បាន គឺវាមិនគ្រប់ចំនួន ដូចអ្វីដែលក្រុមហ៊ុន បានគ្រោងទុក ដូច្នេះហើយទើប Apple នឹកឃើញមធ្យោបាយ ដោយអាចនឹយកអេក្រង់បែបនេះ ទៅបំពាក់លើឧបករណ៍ផ្សេងៗ របស់ខ្លួន មានដូចជាថេប្លេត និងកុំព្យូទ័រជាដើម។

យ៉ាងណាក៏ដោយ ចំពោះពត៌មានទាក់ទងពេលវេលា ឬក៏ឧបករណ៍ដែល Apple នឹងបំពាក់អេក្រង់ OLED នោះ គឺយើងនៅមិនទាន់ដឹង ច្បាស់ដូចគ្នា តែបើយោងតាមសម្ដី របស់អ្នកវិភាគមួយរូប (Ming-Chi Kuo) ដែលជាអ្នកតាមដាន គ្រប់សកម្មភាពរបស់ Apple បាននិយាយថា MacBook Pro និង iPad ដែលត្រូវដាក់លក់ នៅឆ្នាំ 2021 អាចនឹងមិនទាន់ប្រើ អេក្រង់ OLED នៅឡើយទេ។ 

ដូច្នេះហើយ បើពត៌មានខាងលើជាការពិតមែន អញ្ចឹងមានន័យថា ពេលនេះ Apple កំពុងដុតដៃដុតជើង ដើម្បីសម្រេចចិត្តថាត្រូវប្រើអេក្រង់ OLED ទំហំប៉ុណ្ណាខ្លះ សម្រាប់តម្រូវឧបករណ៍ផ្សេងៗរបស់ខ្លួន ដើម្បីលក់នៅក្នុង រយៈពេល 2-3 ឆ្នាំខាងមុខទៀត។ តើលោកអ្នកគិតយ៉ាងណាដែរ បើ Apple ធ្វើបែបនេះមែន?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: Lifestyle