CAMBO REPORT

Popup Advertising5 seconds

Apple អាច​រក្សា​តំណែង​កំពូល​បាន​ដដែល ក្នុង​ការ​លក់​ស្មាតហ្វូន​លំដាប់ Flagship បាន​ច្រើន​ជាង​គេ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ចំណែកទីផ្សារលក់ ស្មាតហ្វូននានា ក្នុងពេលថ្មីៗនេះ ត្រូវបានបង្ហាញថា មានការធ្លាក់ចុះ គួរឲ្យកត់សម្គាល់ ដោយសារតែ ស្ថានភាពតានតឹង កើតមានឡើងជារឿយៗ ក្នុងរយៈពេលចុងក្រោយនេះ។ សូម្បីតែរបាយការណ៍ ចុងក្រោយរបស់ Counterpoint ក៏បានបង្ហាញឲ្យឃើញថា ទីផ្សារលក់ស្មាតហ្វូន គឺបានធ្លាក់ចុះដល់ទៅ 8% នៅទូទាំងពិភពលោក សម្រាប់ត្រីមាសទី 1 នៃឆ្នាំ 2019 នេះផងដែរ។ សូមប្រិយមិត្តអ្នកអាន ត្រូវដឹងអោយច្បាស់ថា ទិន្នន័យវាយតម្លៃនៃ ស្មាតហ្វូនលំដាប់ Flagship គឺត្រូវបានរាប់ចាប់ពី តារាងតម្លៃត្រឹម $400 ដុល្លារអាមេរិកឡើងទៅ។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple មកពីសហរដ្ឋអាមេរិក គឺនៅតែអាចរក្សា ចំណាត់ថ្នាក់លេខ 1 បានដដែល សម្រាប់ផ្នែកទីផ្សារលក់ ស្មាតហ្វូនលំដាប់ Flagship បានចំនួនច្រើនជាង ក្រុមហ៊ុនដទៃទៀត បើទោះបីជា ប្រទះឃើញមាន តួរលេខធ្លាក់ចុះចំនួន 20% យ៉ាងណាក៏ដោយ។ ក្រុមហ៊ុនប្រកាសទិន្នន័យនេះ បាននិយាយប្រាប់អំពី ហេតុផលចម្បងមួយ ដែលបណ្ដាលឲ្យមាន ការធ្លាក់ចុះដូច្នេះ នោះគឺថាអ្នកទិញ iPhone ចំនួនភាគច្រើន បានរក្សាការប្រើប្រាស់ iPhone រហូតដល់ទៅ 2 ឆ្នាំទៅ 3 ឆ្នាំឯណោះ ទើបសម្រេចចិត្ត ទិញស្មាតហ្វូនស៊េរីថ្មីពី Apple មកប្រើប្រាស់បន្ដទៀត។ ចំណែកឯកតា្ដផ្សេងមួយទៀត គឺអាចប្រហែលជាត្រូវបាន ភ្ជាប់ទាក់ទងទៅនឹង ការឡើងថ្លៃរបស់ iPhone ជំនាន់ក្រោយៗ ដែលធ្វើឲ្យអ្នកគាំទ្រ មិនមានលទ្ធភាពជាវ យកមកប្រើប្រាស់បាន។ 

 

ទោះជាយ៉ាងណាក៏ដោយ Apple បានក្ដាប់ទីផ្សារចែកចាយ ស្មាតហ្វូនលំដាប់កំពូល បានរហូតដល់ទៅ 47% នៅក្នុងត្រីមាសទី 1 នៃឆ្នាំ 2019 ដោយឡែកឯ Samsung បានស្ថិតនៅលើ តារាងលេខ 2 ជាមួយនឹងចំនួនទីផ្សារ 25% ថែមទៀតផង។ បើសិនយើងមើលទៅ Huawei ឯណោះវិញ គឺស្ថិតនៅលំដាប់ទី 3 ដោយមានចំណែកទីផ្សារ 16% ប៉ុន្តែអាចធ្លាក់ចុះបន្ថែមទៀត ដោយសារតែ ការហាមឃាត់ ផ្នែកពាណិជ្ជកម្មពី សហរដ្ឋអាមេរិកផងដែរ។ អ្វីដែឡគួរឲ្យភ្ញាក់ផ្អើលនោះគឺ OnePlus បានឈានចូលមកដល់ លំដាប់ថ្នាក់លេខរៀងទី 5 ទូទាំងពិភពលោក ជាលើកដំបូងបង្អស់ នៅក្នុងត្រីមាសទី 1 នៃឆ្នាំ 2019 បច្ចុប្បន្ននេះ។

បើតាមលក្ខខណ្ឌនៃតំបន់វិញ គឺបានបង្ហាញថា អាមេរិកខាងជើង នៅតែជាទីផ្សារធំបំផុត សម្រាប់ស្មាតហ្វូនលំដាប់ Flagship ដែលមានចំណែកទីផ្សារ 30% បន្ទាប់មកតាមដោយ ទីផ្សារប្រទេសចិន (26%) និងទីផ្សារអឺរ៉ុបខាងលិច (17%) ផងដែរ។ ពិតប្រាកដណាស់ ទីផ្សារប្រទេសចិនបាន ធ្លាក់ចុះក្នុងត្រីមាសទី 1 ដែលជាកត្តាចម្បងមួយទៀត អាចបណ្ដាលមកពី បញ្ហាសេដ្ឋកិច្ចក្នុងស្រុក នាពេលថ្មីៗនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Gizmo China Tag: Lifestyle