CAMBO REPORT

Popup Advertising5 seconds

ហ្គេម Dota Underlords (Open Beta) បាន​បើក​ឲ្យ​ទាញ​យក​នៅ​លើ Android, iOS និង​កុំព្យូទ័រ PC ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រហែលត្រឹមតែតិចជាង មួយខែបន្ទាប់ពីត្រូវ បានប្រកាសចេញដំបូង ហើយនិងត្រឹមមួយសប្តាហ៍ បន្ទាប់ពីត្រូវបានដាក់បង្ហាញ ជាផ្លូវការ ហ្គេម Dota Underlords ក៏បានចាប់ផ្ដើម ដាក់ឲ្យទាញយកមក ធ្វើតេស្ដលេងសាកល្បង ដោយឥតគិតថ្លៃហើយ។ ក្រុមហ៊ុនផលិតហ្គេម Valve បាននាំយកវគ្គ Auto Chess ដ៏ល្បីល្បាញមួយ ចេញពីហ្គេម Dota 2 របស់ខ្លួន និងប្រែក្លាយទៅជា ល្បែងបែបយុទ្ធសាស្ត្រ ដែលអ្នកលេងទាំងអស់ ព្យាយាមគ្របដណ្តប់ទីក្រុង White Spire ផងដែរ។

កាលពីមុនៗមក យើងក៏ធ្លាប់ឃើញមានហ្គេម Artifact ដែលដកចេញ មកពីហ្គេម Dota 2 ដូចគ្នាអញ្ចឹងដែរ ប៉ុន្ដែហាក់បីដូចជា មិនទទួលបានការស្វាគមន៍ ដ៏កក់ក្តៅនោះឡើយ ហើយក៏ទទួលបាន ការផ្លាស់ប្តូរជាច្រើន និងធ្វើឲ្យអ្នកលេងមួយចំនួនធំ មិនពេញចិត្តសោះឡើយ។ ទោះបីជាយ៉ាងណា នាពេលឥឡូវនេះហ្គេម Dota Underlords គឺស្ថិតនៅលើ តារាងកំពូល និងមានអ្នកលេងច្រើនបំផុត ដូច្នេះយើងអាចបញ្ជាក់ថា វាពិតជាទទួលបាន លទ្ធផលល្អជាងមុនមែន។ ចំពោះការដាក់ឲ្យលេង ដោយឥតគិតថ្លៃ នាពេលបច្ចុប្បន្ននេះ គឺត្រឹមតែស្ថិតនៅក្នុង គម្រោងបែតាប៉ុណ្ណោះ ពីព្រោះក្រុមហ៊ុន Valve បានសម្រេចចិត្ត ដាក់ឲ្យតេស្ដលេង រយៈពេលប៉ុន្មានខែសិន មុននឹងបញ្ចេញពេញលេញ ដោយអាចបន្ថែមតួអង្គ ថ្មីៗកាន់តែច្រើន, ការលេងបែប Ranked និងការផ្លាស់ប្ដូររដូវកាល (Season) ថ្មីៗថែមទៀតផង។ 

 

***ដើម្បីទៅកាន់កន្លែងទាញយកហ្គេម Dota Underlords មកដំឡើងលេង៖ Play Store | App Store | Steam

 

សរុបមក មិនគិតថាលោកអ្នក លេងតាមប្រព័ន្ធប្រតិបត្តិការ មួយណានោះឡើយ ពីព្រោះតែហ្គេម Dota Underlords គឺជាប្រភេទបែប Crossplay ដូច្នេះគ្រប់ប្រព័ន្ធទាំងអស់ នឹងត្រូវបានបូកបញ្ចូលគ្នា ដោយមានន័យថា អ្នកលេងនៅលើកុំព្យូទ័រ PC ក៏អាចប្រយុទ្ធជាមួយ អ្នកលេងដទៃទៀត នៅតាមបណ្ដាស្មាតហ្វូន (Android/iOS) ដូចគ្នាផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Engadget Tag: កម្មវិធី-ហ្គេម