CAMBO REPORT

Popup Advertising5 seconds

កម្មវិធី Gmail សម្រាប់ Android នឹង​ទទួល​បាន​មុខងារ Dark Mode ឆាប់​ៗ​នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នៅប៉ុន្មានខែ ចុងក្រោយក្នុងឆ្នាំ 2019 នេះ យើងសង្កេតឃើញថា មុខងារថ្មី Dark Mode ហាក់បីដូចជា មានការពេញនិយមខ្លាំងជុំវិញ សកលលោក នៅក្នុងប្រវត្តិសាស្រ្ត ស្មាតហ្វូន ទាំងនៅលើ ប្រព័ន្ធប្រតិបត្តិការ Android និង iOS។ មិនត្រឹមតែប៉ុណ្ណោះនោះទេ Apple និង Google ក៏បានកំពុងអភិវឌ្ឍន៍ កម្មវិធីទាំងអស់ របស់ខ្លួនអោយមានមុខងារ Dark Mode នេះផងដែរ។

ជាក់ស្ដែង Google ក៏ធ្លាប់បានដាក់បញ្ចូលមុខងារ Dark Mode នេះ អោយប្រើប្រាស់រួចមកហើយ នៅលើកម្មវិធីមួយចំនួន ដូចជា Files, Google Drive, និង Google Keep ជាដើម។ លើសពីនេះ មានប្រភពព័ត៏មានមកពី Android Police បានប្រាប់ថា ខ្លួនបានរកឃើញ នៅក្នុង Settings របស់កម្មវិធី Gmail មានពណ៌ខ្មៅ នៅលើ Version 2019.06.09។ បច្ចុប្បន្នមុខងារ Dark Mode នេះ មិនទាន់មានភាពពេញលេញ ឬមានកន្លែងអាចបិទ បើកនៅឡើយទេ ប៉ុន្ដែទាំង នេះ គ្រាន់តែជារូបរាងដំបូង នៃមុនងារ Dark Mode ដែលមានឃើញ តែនៅក្នុង Settings នៅលើកម្មវិធី Gmail ប៉ុណ្ណោះ។ 

ប្រសិនបើប្រិយមិត្ត ចង់សាកល្បងតេស្តប្រើ មុខងារថ្មីនេះ អាចទាញយកបាន ដោយចុចនៅត្រង់នេះ។ ប៉ុន្ដែយ៉ាងណា យើងនៅតែសង្ឃឹមថា Google នឹងបញ្ចេញ មុខងារ Dark Mode អោយបានពេញលេញ ដល់អ្នកនិយម ប្រើប្រាស់មុខងារថ្មីនេះ ស្របពេល ជាមួយ ការប្រកាសចេញ Android Q នៅខែសីហា ឆាប់ខាងមុខនេះ ទៅចុះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Phone Arena Tag: កម្មវិធី-ហ្គេម