CAMBO REPORT

Popup Advertising5 seconds

Apple Watch នៅតែនាំមុខ​គេ ខណៈ​នាឡិកា​វៃ​ឆ្លាត Android ពេញ​និយម​ច្រើន​តែ​ក្នុង​ប្រទេស​ចិន​ប៉ុណ្ណោះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ដូចយើងបានដឹង អញ្ចឹងថា Samsung និង Apple គឺជាគូប្រជែង ដ៏ស្វិតស្វាញមួយ នៅក្នុងពិភពគុណ អេឡិចត្រូនិច ទាំងផ្នែកស្មាតហ្វូន និងថេតប្លេត ពីមួយជំនាន់ ទៅមួយជំនាន់ ឯតម្លៃវិញកាន់តែឡើងថ្លៃ ជាបន្តបន្ទាប់ ហើយអ្នកប្រើប្រាស់ នៅតែខំរកលុយ ដើម្បីទិញ និងលម្អភាពទាន់សម័យ។ ក្រៅពីផលិតផលទាំងនេះហើយ ក្រុមហ៊ុនទាំងពីរខាងលើ ក៏កំពុងប្រដេញជើងគ្នា ទៅលើផ្នែកនាឡិកាវៃឆ្លាត ផងដែរ ទាំងគុណភាព លក្ខណៈសម្បត្តិ និងតម្លៃ ដោយ Apple មាន Apple Watch (Series) ចំណែក Samsung មាន Galaxy Gear S (Series) & Galaxy Watch (Series) ជាដើម។

 

 

បើយើងក្រឡេក ទៅមើលក្នុងប្រទេសចិន ដែលជាទីផ្សារធំមួយ ក្នុងចំនោមទីផ្សារដ៏ធំ និងខ្លាំង ទូទាំងពិភពលោក ក៏មានចរាចរណ៍លក់ នូវផលិតផលរបស់ Apple, Samsung និងក្រុមហ៊ុន Android ជាច្រើន ផងដែរ ដើម្បីបំពេញតម្រូវការ អ្នកប្រើប្រាស់។ ចុះប្រិយមិត្ត ចង់ដឹងឬអត់ថា រវាង នាឡិកាវៃឆ្លាតរបស់ Apple និងក្រុមខាង Android តើមួយណា កំពុងតែនាំមុខគេ និងមានប្រជាប្រិយភាពខ្លាំង ក្នុងពេលនេះ? តោះ តាមដានទាំងអស់គ្នា!

 

បើយោងតាមរបាយការណ៍មួយពី IDC ផ្នែកខាងទីផ្សារ បានបង្ហាញជាលទ្ធផល លើទៅអ្នកប្រើប្រាស់នាឡិកាវៃឆ្លាត គឺថា Apple Watch របស់ក្រុមហ៊ុន Apple នៅតែជាម៉ូឌែល ដែលឈានមុខគេ និងប្រជាប្រិយខ្លាំង ខណៈដែលនៅ​ក្នុង​ប្រទេស​ចិន នាឡិកាវៃឆ្លាតរបស់ Android មានការពេញ​និយម​ច្រើន ប្រហាក់ប្រហែល នាឡិកាផ្លែប៉ោមដែរ។ ប្រភពបានបន្ថែមថា ជាច្រើនជំនាន់មកនេះ Apple Watch ត្រូវបានអ្នកប្រើប្រាស់ ជាច្រើន នាំគ្នានិយមពាក់ ច្រើនជាចំនួននាឡិកាវៃឆ្លាត ដែលដំណើរការ Android បើទោះជាតម្លៃរបស់វា ស្ថិតក្នុងស្ថានភាពថ្លៃជាង ក៏ដោយ។ 

 

 

សរុបមកវិញ នេះជាដំណឹងល្អមួយ សម្រាប់ក្រុមហ៊ុនផ្លែប៉ោមឆែប ហើយម្យ៉ាងវិញទៀត គឺអាចបញ្ជាក់បានថា Apple នៅតែជាអ្នកខ្លាំង លើចំនួនប្រើប្រាស់នាឡិកាវៃឆ្លាត របស់ខ្លួន អាចវ៉ាដាច់នាឡិកាវៃឆ្លាត របស់ក្រុមហ៊ុន Android នានា សម្រាប់នៅលើទីផ្សារធំ ជាច្រើន នៅលើពិភពលោក លើកតែនៅក្នុងប្រទេសចិន ដែលអាចស៊ីសងគ្នាបាន។ យើងនឹងរង់ចាំមើលបន្តទៀត ថា Apple Watch នឹងរក្សាភាពខ្លាំងរបស់ខ្លួន បានប៉ុន្មានឆ្នាំទៅមុខទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Mashable Tag: នាឡិកាវៃឆ្លាត